ក្រុមហ៊ុន Google រងការសើុបអង្កេតដោយអាជ្ញាធរឥណ្ឌូនេសុី សង្ស័យរឿងគេចវេះបង់ពន្ធ

សារព័ត៌មាន Channel NewsAsia បានផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញឲ្យដឹងថា យោងតាមការបញ្ជាក់របស់មន្ដ្រីជាន់ខ្ពស់របស់ក្រសួងហិរញ្ញវត្ថុឥណ្ឌូនេសុី គឺការិយាល័យពន្ធនឹងធ្វើការសើុបអង្កេតទៅលើក្រុមហ៊ុន Alphabet Inc. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Google Inc. ពីបទសង្ស័យមិនបានបង់ថ្លៃពន្ធ ។

ក្រុមហ៊ុន Google រងការសើុបអង្កេតដោយអាជ្ញាធរឥណ្ឌូនេសុី សង្ស័យរឿងគេចវេះបង់ពន្ធ

លោក Muhammad Hanif ប្រធានផ្នែកជាប់ពន្ធពិសេសនៃការិយាល័យពន្ធឥណ្ឌូនេសុី ធ្លាប់បានធ្វើលិខិតជាផ្លូវការមួយកាលពីខែមេសា ឆ្នាំ២០១៦កន្លងទៅ ស្នើសុំការត្រួតពិនិត្យរបាយការណ៍ពន្ធរបស់ក្រុមហ៊ុន Alphabet Inc. តែត្រូវបដិសេធមិនចូលរួមសហការពីសំណាក់ក្រុមហ៊ុន ។

ក្រុមហ៊ុន Google រងការសើុបអង្កេតដោយអាជ្ញាធរឥណ្ឌូនេសុី សង្ស័យរឿងគេចវេះបង់ពន្ធ

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ លោក Muhammad Hanif បានឲ្យដឹងថា «យើងនឹងធ្វើការសើុបអង្កេត ដោយសារពួកគេបានបដិសេធការត្រួតពិនិត្យ ហើយនេះបង្ហាញអំពីសកម្មភាពឧក្រិដ្ឋកម្ម» ។ លោក Muhammad Hanif បានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលក៏បានស្នើសុំធ្វើការត្រួតពិនិត្យរបាយការណ៍ពន្ធរបស់ក្រុមហ៊ុនបម្រើសេវាកម្ម Internet ចំនួន៣ទៀតផងដែរ រួមមាន ក្រុមហ៊ុន Yahoo ក្រុមហ៊ុន Twitter និងក្រុមហ៊ុន Facebook ។

ក្រុមហ៊ុន Google រងការសើុបអង្កេតដោយអាជ្ញាធរឥណ្ឌូនេសុី សង្ស័យរឿងគេចវេះបង់ពន្ធ

ក្រុមហ៊ុន Alphabet Inc. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Google Inc.ដែលបង្កើតឡើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ បម្រើសេវាកម្មបច្ចកវិទ្យា Internet ៕

Related