អស់ស្ទះ! បង្គន់ធ្វើពីមាសសុទ្ធ ១៨ការ៉ាត់ ដាក់បើកដំណើរការជាសាធារណៈ នៅទីក្រុងញូវយ៉ក

អាមេរិក៖ បង្គន់ធ្វើពីមាសសុទ្ធ ១៨ការ៉ាត់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់តាំងបង្ហាញនៅសារមន្ទីរក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលអនុញ្ញាតិឲ្យភ្ញៀវទេសចរ គ្រប់មជ្ឈដ្ឋានអាចធ្វើការសាកល្បង ប្រើប្រាស់នូវផលិតផលថ្មីមួយនេះ។

ប្រភពបានឲ្យដឹងថា បង្គន់មាសសុទ្ធ ១៨ការ៉ាត់ ដ៏ភ្លឺចែងចាំងនេះ ត្រូវបានបង្កើតឡើងដោយ វិចិត្រករនិងជាជាងចម្លាក់ ដ៏ចំណានជនជាតិអ៊ីតាលី ឈ្មោះ Maurizio Cattelan ដែលរូបគាត់បានចំណាយពេលរហូតដល់ទៅ ៥ឆ្នាំឯណោះដើម្បីធ្វើវាឡើង ក្រោយពីរូបគាត់ចូលនិវត្តន៍។

វាពិតជាអស្ចារ្យណាស់ ក្រោយពីការផលិតរួចរាល់ បង្គន់មាសនេះក៏ត្រូវបាន ដាក់តាំងបង្ហាញជាសាធារណៈ នៅថ្ងៃសុក្រនេះតែម្តង នៅសារមន្ទីរ Guggengeim ដ៏ល្បីក្នុងទីក្រុងញូយ៉ក។

គួរឲ្យដឹងថា សម្រាប់មនុស្សពេញវ័យ ដែលចង់សាកល្បងប្រើប្រាស់បង្គន់មាសនេះ (បថដៃបថជើង) ត្រូវចំណាយលើការបង់ថ្លៃចូលចំនួន ១១,៣៣អឺរ៉ូ (ឬស្មើនឹង ១៥ដុល្លារអាមេរិក) ប៉ុន្តែដោយឡែកសម្រាប់សមាជិក ឬបុគ្គលិកធ្វើការនៅក្នុងសារមន្ទីរខាងលើនេះ រួមទាំងកុមារតូចៗផងនោះ គឺត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់ បង្គន់មាសនេះដោយស៊េរី និងមិនមានការបង់ប្រាក់ឡើយ។

ទន្ទឹមនឹងនោះផងដែរ ដើម្បីធានាបាននូវសុវត្ថិភាព ពីការបាក់បែក ឬបំផ្លិចបំផ្លាញស្ថិតក្រោមរូបភាពណាមួយនោះ ខាងសារមន្ទីរបានដាក់សន្តិសុខ ឈរយាមកាមនៅខាងក្រៅផងដែរ។

ខាងសារមន្ទីរនិយាយថា «នេះគឺជាអ្វីដែលថ្មីមួយ ដែលអាចបម្រើជូនដល់សាធារណៈជន ជាមួយនឹងផលិតផលដែលថ្មីប្លែក និងល្អប្រណីត ហើយវាក៏ដូចជាការចូលរួមចំណែក ដើម្បីបរិស្ថានធម្មជាតិផងដែរ ដែលក្នុងនោះភ្ញៀវទេសចរ ឬអ្នកទស្សនាសារមន្ទីរយើង គឺត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់បង្គន់មាសនេះ លក្ខណៈបុគ្គល ឬឯកជន ដើម្បីធ្វើការសាកល្បង ជាមួយនឹងបទពិសោធន៍ថ្មី ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងស្នាដៃសិល្បៈដ៏ល្អឯកមួយនេះផងដែរ» ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកមួយវិញទៀត។ ផ្ទះល្វែងមួយកន្លែង ដែលមានសុទ្ធតែជញ្ជាំងមាស និងសូម្បីតែគម្របបង្គន់ នោះ ត្រូវបានដាក់លក់ ក្នុងប្រទេសរុស្សី ក្នុងតម្លៃចាប់ពី ៩ម៉ឺនដុល្លារអាមេរិក។

នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ផ្ទះល្វែងនេះបានដាក់ឲ្យដេញថ្លៃ ចាប់ពីតម្លៃ ៩៥,០០០ ដុល្លារអាមេរិកឡើងទៅ។ សម្រាប់ផ្ទះល្វែងនេះ មានទីតាំងនៅចំំកណ្ដាលទីក្រុង Magadan និងស្ថិតនៅជាន់ទី២ នៃអគារដែលមាន៤ជាន់ និងបើតាមភ្នាក់ងារអចលនទ្រព្យ លោក Vikhlyantsev បានបង្ហាញឲ្យដឹងថា ភ្ញៀវរបស់គាត់ ដែលជាម្ចាស់ផ្ទះខាងលើនេះ គឺជាអ្នកជំនួញ ដែលតែងតែធ្វើដំណើរជុំវិញពិភពលោក និងជាអ្នកចូលចិត្ដសិល្បៈគំនូរ។

អ្វីដែលជា ភាពវ័យឆ្លាតរបស់ភ្ញៀវគាត់ គឺនៅពេលដែលពួកគេ ធ្វើដំណើរជុំវិញពិភពលោក គឺពួកគេតែងតែយករបស់តុបតែងដ៏កម្រមកផ្ទះវិញ និងបានតុបតែងរបស់ទាំងនោះ នៅក្នុងផ្ទះរបស់ពួកគេតែម្ដង។ គាត់បានបន្ដថា រូបតំណាង និងរូបគំនូរទាំងអស់នោះ ត្រូវបានធ្វើឡើងវិញ តែគ្រប់ស៊ុមទាំងអស់ គឺស្រោបមាស។ មួយវិញទៀត គ្រឿងសង្ហារឹមក្នុងផ្ទះនេះ គឺនាំចូលពីបរទេស ដែលមិនមែនជារបស់ មានតម្លៃថ្លៃអ្វីនោះទេ តែវាជារបស់កម្រ និងមានតែមួយ។

គួរបញ្ជាក់ថា ផ្ទះល្វែងខាងលើនេះ មាន៣បន្ទប់ និងចាប់ផ្ដើមដេញថ្លៃពី ៩៥,០០០ ដុល្លារអាមេរិកទៅ ខណៈដែលតម្លៃដ៏ទាបមួយនេះមានឡើង ដោយសារតែសេដ្ឋកិច្ច, អាកាសធាតុមិនអំណោយផល និងទីតាំងរបស់ផ្ទះនេះ ដែលនៅក្បែរទីក្រុងនេះ គឺមានគុកដ៏ធំមួយ ដែលមានន័យថា មានមនុស្សតិចណាស់ ដែលមានបំណងចង់រស់នៅទីកន្លែងនោះ។

ទោះជាយ៉ាងណា ការដាក់ដេញថ្លៃផ្ទះល្វែងខាងលើនេះ ត្រូវបានអ្នកអនឡាញក្នុងប្រទេសរុស្សី នាំគ្នានិយាយវែកញែកយ៉ាងក្ដៅគគុក ដែលក្នុងនោះមានម្នាក់ និយាយថា មនុស្សទាំងនោះពិតជាល្ងីល្ងើ ខណៈអ្នកផ្សេងទៀតថា និយាយថា ទោះជារបស់ទាំងនោះ មានតម្លៃប៉ុណ្ណាក៏ដោយ ក៏មើលទៅនៅតែថោកដដែល៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អស់ស្ទះ! បង្គន់ធ្វើពីមាសសុទ្ធ ១៨ការ៉ាត់ ដាក់បើកដំណើរការជាសាធារណៈ នៅទីក្រុងញូវយ៉ក

អស់ស្ទះ! បង្គន់ធ្វើពីមាសសុទ្ធ ១៨ការ៉ាត់ ដាក់បើកដំណើរការជាសាធារណៈ នៅទីក្រុងញូវយ៉ក

អស់ស្ទះ! បង្គន់ធ្វើពីមាសសុទ្ធ ១៨ការ៉ាត់ ដាក់បើកដំណើរការជាសាធារណៈ នៅទីក្រុងញូវយ៉ក

អស់ស្ទះ! បង្គន់ធ្វើពីមាសសុទ្ធ ១៨ការ៉ាត់ ដាក់បើកដំណើរការជាសាធារណៈ នៅទីក្រុងញូវយ៉ក

អស់ស្ទះ! បង្គន់ធ្វើពីមាសសុទ្ធ ១៨ការ៉ាត់ ដាក់បើកដំណើរការជាសាធារណៈ នៅទីក្រុងញូវយ៉ក