ឱក សុគន្ធកញ្ញា បញ្ចេញអារម្មណ៍ពិតក្រោយពីថ្ងៃខួបកំណើត

6 Videos


ឱក សុគន្ធកញ្ញា តារាចម្រៀងលំដាប់ជួរមុខ និង ជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ ពិភពលោក Cambodian Idol កាលពីថី្មៗនេះនាងបានបញ្ចេញអារម្មណ៍ពិតមួយលើបណ្តាញសង្គមហ្វេសប៊ុកដែលអារម្មណ៍ពិតនេះគឺធ្វើឡើងបន្ទាប់ថ្ងៃខួបកំណើតរបស់ខ្លួនកន្លងផុតទៅ ២ ថ្ងៃ ។

ឱក សុគន្ធកញ្ញា បញ្ចេញអារម្មណ៍ពិតក្រោយពីថ្ងៃខួបកំណើត

បន្ទាប់ពីចែករំលែកក្តីស្រឡាញ់រួមជាមួយនឹងស្នាមញញឹមទៅកាន់កុមារកំព្រា ក្នុងថ្ងៃខួបកំណើត របស់ខ្លួនកន្លងមក ឱក សុគន្ធកញ្ញា បានធ្វើឲ្យទស្សនិកជនមានការពេញចិត្តយ៉ាងខ្លាំង ហើយបាន ផ្ញើសារជូនពរនាងយ៉ាងច្រើនក្នុងថ្ងៃដ៏ពិសេសនេះ ។

ឱក សុគន្ធកញ្ញា បញ្ចេញអារម្មណ៍ពិតក្រោយពីថ្ងៃខួបកំណើត

ឆ្លើយតបជាមួយក្តីស្រឡាញ់ និង ការគាំទ្រនាងកន្លងមក តារាចម្រៀងរូបនេះបានសរសេរសារផ្ញើជូនអ្នកគាំទ្ររបស់ខ្លួនថា « ថ្ងៃនេះនាងខ្ញុំសូមអរគុណដល់បងប្អូនមិត្តភក្តិទាំងអស់ដែលបានជូនពរនាងខ្ញុំក្នុងថ្ងៃខួបកំណើតកាលពីថ្ងៃទី ១៤ ខែកញ្ញាកន្លងទៅនេះ សូមអរគុណយ៉ាងខ្លាំងនូវក្តីស្រឡាញ់ ការរាប់អានយ៉ាងជ្រាលជ្រៅរបស់បងៗប្អូនៗមិត្តភក្តិទាំងអស់ គ្នាចំពោះខ្ញុំ នាងខ្ញុំសូមជូនពរបងប្អូនមិត្តភក្តិទាំងអស់គ្នាឲ្យមានសំណាងល្អ មានជ័យជំនះ ជោគជ័យគ្រប់ភារកិច្ច ដោយក្តីស្រឡាញ់ និង ការគោរពពីនាងខ្ញុំ ឱក សុគន្ធកញ្ញា» ។

ឱក សុគន្ធកញ្ញា បញ្ចេញអារម្មណ៍ពិតក្រោយពីថ្ងៃខួបកំណើត

ជាមួយនឹងភាពល្បីល្បាញក្នុងតំណែងតារាចម្រៀងជួរមុខ ឱក សុគន្ធកញ្ញា នៅតែរក្សាបាននូវប្រជាប្រិយភាព ខ្លាំងក៏ព្រោះតែតារាចម្រៀងរូបនេះ មានសំនៀងដ៏ពិរោះក្រអួនក្រអៅជាពិសេសគឺសកម្មភាពសប្បុរសធម៌ ដែលជាហេតុធ្វើឲ្យនាងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ៕

ជួន នូវ

ឱក សុគន្ធកញ្ញា បញ្ចេញអារម្មណ៍ពិតក្រោយពីថ្ងៃខួបកំណើតឱក សុគន្ធកញ្ញា បញ្ចេញអារម្មណ៍ពិតក្រោយពីថ្ងៃខួបកំណើតឱក សុគន្ធកញ្ញា បញ្ចេញអារម្មណ៍ពិតក្រោយពីថ្ងៃខួបកំណើតឱក សុគន្ធកញ្ញា បញ្ចេញអារម្មណ៍ពិតក្រោយពីថ្ងៃខួបកំណើត