ចិន​ ការពារ​ កូរ៉េខាងជើង​ ប្រឆាំង​នឹង​ការ​បន្ថែម​ទណ្ឌកម្ម​អន្តរជាតិ​

ប្រទេស ចិន ប្រឆាំងនឹង សហរដ្ឋអាមេរិក, ជប៉ុន, និង កូរ៉េខាងត្បូង រហូតដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានបំណងបន្ថែមទណ្ឌកម្មទៅលើប្រទេស កូរ៉េខាងជើង ដោយបញ្ជាក់ថា វិធានការនោះ មិនបានជួយឲ្យស្ថានភាពល្អប្រសើរឡើយ ។

រដ្ឋមន្ត្រីការបរទេស ចិន លោក វ៉ាង យី (Wang Yi) និយាយប្រាប់សមភាគី ជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ថា ប្រទេស ចិន មិនគាំទ្រការដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសកុម្មុយនិស្តជាមិត្តតែមួយគត់របស់ប្រទេស ចិន ប៉ុន្តែរដ្ឋាភិបាលទីក្រុង ប៉េកាំង ស្នើឲ្យភាគីទាំងអស់ចូលទៅកាន់តុចរចា ។

ចំណែកប្រេសិតពិសេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការប្រទេស កូរ៉េខាងជើង លោក ស៊ុង គីម (Sung Kim) និយាយថា សហរដ្ឋអាមេរិក នឹងបន្ថែមទណ្ឌកម្មផ្ទាល់ខ្លួនទៅលើប្រទេស កូរ៉េខាងជើង ដូចដែលលោក អូបាម៉ា ធ្លាប់បានលើកឡើងកាលពីសប្ដាហ៍មុន ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង ដែលសាកល្បងនុយក្លេអ៊ែរលើកទី ៥ ។

រដ្ឋាភិបាលលោក គីម ជុងអ៊ុន អួតថា អំណាចនុយក្លេអ៊ែររបស់ខ្លួន បានលុបបាត់ចោលនូវការគំរាមពីប្រទេសអមិត្តទាំងឡាយ សូម្បីអង្គការសហប្រជាជាតិ ។ មន្ត្រីជាន់ខ្ពស់គណបក្សពលករ អះអាងថា ការធ្វើឲ្យមានស្ដង់ដានូវក្បាលគ្រាប់នុយក្លេអ៊ែរមួយ នឹងអាចឲ្យប្រទេស កូរ៉េខាងជើង មានសមត្ថភាពផលិតផលិតក្បាលគ្រាប់នុយក្លេអ៊ែរតាមបំណង ថែមទាំងអាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរដែលមានទំហំកាន់តែតូច, ស្រាលជាងមុន និងក្បាលគ្រាប់នុយក្លេអ៊ែរច្រើនប្រភេទ ប៉ុន្តែមានអនុភាពខ្លាំង ។
ចិន​ ការពារ​ កូរ៉េខាងជើង​ ប្រឆាំង​នឹង​ការ​បន្ថែម​ទណ្ឌកម្ម​អន្តរជាតិ​

ប្រែសម្រួល៖ kqube
ប្រភព៖ express

  • ចិន​ ការពារ​ កូរ៉េខាងជើង​ ប្រឆាំង​នឹង​ការ​បន្ថែម​ទណ្ឌកម្ម​អន្តរជាតិ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:ជីវិតនិងសង្គម
Tags: