ព្យុះ​ទីហ្វុង​ រំខាន​ដល់​ពិធី​សែន​ព្រះ​ខែ​របស់​ប្រជាជន​ភាគ​ខាង​កើត​ប្រទេស​ ចិន​

ព្យុះទីហ្វុង មេរ៉ានទី គឺជាព្យុះទី ១៤ ដែលវាយប្រហារប្រទេស ចិន ក្នុងឆ្នាំនេះ ហើយពេលនេះកំពុងបោកបក់ឆ្នេរភាគខាងកើតប្រទេស ចិន មានល្បឿនខ្យល់ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលទៅដល់ដីគោក ក្រោយពីវាយប្រហារកោះតៃវ៉ាន់កាលពីថ្ងៃពុធ ក្នុងល្បឿនខ្យល់ ៣៧០ គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងងាកទៅរកទិសពាយ័ព្យប្រទេស ចិន ប៉ុន្តែឥទ្ធិពលបានថយចុះបន្តិចម្ដងៗ ។

មេរ៉ានទី ជាព្យុះទីហ្វុងខ្លាំងបំផុត បន្ទាប់ពីព្យុះទីហ្វុងហាយ៉ាន ដែលវាយប្រហារប្រទេស ហ្វីលីពីន ឆ្នាំ ២០១៣សម្លាប់មនុស្សជាង ៦ ពាន់នាក់ ។ នៅថ្ងៃព្រហស្បតិ៍នេះ ពលរដ្ឋ ចាប់ផ្ដើមរៀបចំផ្ទះសម្បែងដែលទទួលរងការវាយប្រហារដោយព្យុះកាលពីយប់មិញ ។

ភ្នាក់ងារឧតុនិយមរបស់ប្រទេស ចិន បានចេញការព្រមានកម្រិតខ្ពស់បំផុត នៅពេលដែលរលកសមុទ្រមានកម្ពស់ដល់កម្រិតបង្កគ្រោះថ្នាក់ ។ ព្យុះទីហ្វុង មេរ៉ានទី ចុះថយឥទ្ធិពល នៅពេលទៅដល់ដីគោក ប៉ុន្តែភ្លៀងខ្លាំង បានបណ្ដាលឲ្យមានទឹកជំនន់ ហើយខ្យល់ខ្លាំង នៅតែអាចបង្កឲ្យមានគ្រោះថ្នាក់ ។

ព្យុះ​ទីហ្វុង​ រំខាន​ដល់​ពិធី​សែន​ព្រះ​ខែ​របស់​ប្រជាជន​ភាគ​ខាង​កើត​ប្រទេស​ ចិន​

ប្រភព៖ kqube

  • ព្យុះ​ទីហ្វុង​ រំខាន​ដល់​ពិធី​សែន​ព្រះ​ខែ​របស់​ប្រជាជន​ភាគ​ខាង​កើត​ប្រទេស​ ចិន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:ជីវិតនិងសង្គម
Tags: