វិភាគព័ត៌មានអន្តរជាតិ៖ រុស្ស៊ីគំរាមប្រើអាវុធនុយក្លេអ៊ែរធ្វើសង្គ្រាមបណ្ដេញកម្លាំងណាតូចេញពីតំបន់បាល់ទិក

ប្រភពព័ត៌មានបរទេស Value Walk បានផ្សព្វផ្សាយថា ប្រទេសរុស្ស៊ីបានគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីវាយប្រហារ ប្រឆាំងអាមេរិក និងសម្ពន្ធមិត្ដប្រសិនបើកងកម្លាំងអង្គការណាតូបញ្ជូនកងទ័ពបន្ថែមទៀតចូលទៅកាន់ប្រទេសតំបន់បាល់ទិក ឬប៉ុនប៉ងរំដោះតំបន់គ្រីមៀដាក់ទៅក្រោមដែនអធិបតេយ្យរបស់អ៊ុយក្រែនវិញនោះ។

វិភាគព័ត៌មានអន្តរជាតិ៖ រុស្ស៊ីគំរាមប្រើអាវុធនុយក្លេអ៊ែរធ្វើសង្គ្រាមបណ្ដេញកម្លាំងណាតូចេញពីតំបន់បាល់ទិក

បន្ទាប់ពីកិច្ចប្រជុំមួយធ្វើឡើងដោយ បិទទ្វាររវាងក្រុមស៊ើបការណ៍សម្ងាត់នៅ ក្នុងទីក្រុង Torgau, Saxony ប្រទេសអាល្លឺម៉ង់ កាលពីខែមុនមកមានសេចក្ដីរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នរាល់សកម្ម ភាពរបស់កម្លាំងអង្គការណាតូនៅក្នុងការ ប៉ុនប៉ងណាមួយដើម្បីរំដោះតំបន់គ្រីមៀឱ្យទៅអ៊ុយក្រែនឬការប្រមូលផ្ដុំកងទ័ពនៅក្នុង តំបន់បាល់ទិកនោះថា ជាការប្រកាសសង្គ្រាម ហើយ ដូច្នេះលោកនឹងឆ្លើយតបឱ្យបានស័ក្ដិ សមបំផុតក្នុងនោះមានទាំងការប្រើអាវុធ នុយក្លេអែរផងដែរ ប្រសិនបើចាំបាច់នោះ។

សារព័ត៌មាន The Times បានផ្សព្វផ្សាយ ព័ត៌មានខាងលើនេះដោយយោងទៅលើ កំណត់ហេតុនៃកិច្ចប្រជុំមួយច្បាប់ដែលធ្វើឡើងរវាងអាមេរិកនឹងក្រុម Elbe Group ។ កំណត់ហេតុនេះបានគូសបញ្ជាក់ថា ប្រធា នាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កំពុង មានផែនការធ្វើឱ្យតំបន់បាល់ទិកជ្រួល ច្របល់ចលាចលដើម្បីតតាំងប្រយុទ្ធរុញ ច្រានកម្លាំងអង្គការណាតូដែលបានសន្យាថា នឹងជួយការពារបណ្ដាប្រទេសគាំទ្រលោកខាងលិចឱ្យរួចផុតពីការវាតទីរបស់ រុស្ស៊ី ។

វិភាគព័ត៌មានអន្តរជាតិ៖ រុស្ស៊ីគំរាមប្រើអាវុធនុយក្លេអ៊ែរធ្វើសង្គ្រាមបណ្ដេញកម្លាំងណាតូចេញពីតំបន់បាល់ទិក

តាមកំណត់ហេតុដដែលបន្ដថា ផែន ការបង្កអស្ថិរភាពនោះធ្វើឱ្យរុស្ស៊ីទទួលបាន ផលប្រយោជន៍ខ្លាំងជាងនៅតំបន់ភាគ ខាងកើតអ៊ុយក្រែនទៅទៀត។ ភាគខាង កើតអ៊ុយក្រែនមានអ្នកគាំទ្ររុស្ស៊ី និង និយាយភាសារុស្ស៊ីតិចតួចជាងនៅតំបន់ បាល់ទិក ជាពិសេសប្រទេស៣គឺឡាត់វៀ លីតធូនៀ និងអ៊ីស្ដូនៀ ប្រទេសទាំងបីនេះ មានពលរដ្ឋនិយាយភាសារុស្ស៊ីភាគច្រើន ហើយ

ប្រសិនបើអស្ថិរភាពកើតឡើងនោះ រុស្ស៊ីនឹងក្ដោបក្ដាប់ប្រទេសទាំងនោះបានយ៉ាងងាយស្រួល ។
ប្រភពបន្ដថា យុទ្ធសាស្ដ្រដែលរុស្ស៊ីធ្វើ ទៅលើប្រទេសទាំងបីនៅតំបន់បាល់ទិកនោះគឺដូចទៅនឹងយុទ្ធសាស្ដ្រដែលបានធ្វើទៅលើតំបន់គ្រីមៀដែលរុស្ស៊ីបានសម្រេចដាក់បញ្ចូលក្នុងផែនទីឱ្យស្ថិតនៅក្រោមដែន អធិបតេយ្យរបស់ខ្លួនកាលពីឆ្នាំ២០១៤ បន្ទាប់ពីផែនការបានសម្រេចជោគជ័យ មួយរយភាគរយ។

វិភាគព័ត៌មានអន្តរជាតិ៖ រុស្ស៊ីគំរាមប្រើអាវុធនុយក្លេអ៊ែរធ្វើសង្គ្រាមបណ្ដេញកម្លាំងណាតូចេញពីតំបន់បាល់ទិក

នៅក្នុងបទសម្ភាសន៍មួយផ្សព្វផ្សាយ តាមរលកធាតុអាកាសក្រោយពីប្រកាសដាក់បញ្ចូលតំបន់គ្រីមៀឱ្យស្ថិតក្នុងដែន អធិបតេយ្យរុស្ស៊ី លោក ពូទីន បានទទួល ស្គាល់ថា លោកបានបញ្ជាឱ្យកម្លាំងទ័ព ប្រតិបត្ដិការតាមផែនការដើម្បីគ្រប់គ្រង តំបន់គ្រីមៀ។ នៅពេលសួរថា តើលោក មានផែនការប្រើប្រាស់កម្លាំងកងទ័ពអាវុធនុយក្លេអ៊ែរដែរឬយ៉ាងណានោះ លោក ពូទីន បានសារភាពថា “យើងពិតជាត្រៀម អាវុធនុយក្លេអ៊ែរប្រាកដមែន”។

កំណត់ហេតុដដែលបានបន្ដទៀតថា ក្រុមជំនាញសន្ដិសុខរុស្ស៊ីបានយល់ដឹង និងគិតថា អាមេរិកមានគម្រោងកម្ទេច ប្រទេសរបស់ពួកគេទោះនៅក្នុងតម្លៃណាក៏ដោយ។ នៅក្នុងសេណារីយោនេះអាមេ រិកគួរតែយល់ដឹងពីគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ។ នេះបើយោងតាម កំណត់ហេតុដដែល។

បញ្ហានៅអ៊ុយក្រែន និងក្រុមអ៊ិស្លាម បង្កើតរដ្ឋមិនបានធ្វើឱ្យទីក្រុងក្រឹមឡាំង ព្រួយបារម្ភនោះទេ ប៉ុន្ដែការវាយប្រហារ ដើម្បីធនធាននៅក្នុងតំបន់ Arctic វិញទេ ទើបជារឿងសំខាន់។

កាលពីប៉ុន្មានថ្ងៃមុននេះមានការផ្សព្វ ផ្សាយថា រុស្ស៊ីបានងាកទៅរកតំបន់ Arctic ដោយបញ្ជាឱ្យកងទ័ពមានវត្ដមាននៅទីនេះ កាន់តែច្រើនឡើងថែមទៀត។ វត្ដមានរបស់ កងទ័ពទាំងនេះបានចូលរួមធ្វើសមយុទ្ធ និងសកម្មភាពផ្សេងៗទៀតផងដែរ។
កន្លងមកអាមេរិកបានបញ្ជូនយុទ្ធោបករណ៍ធុនធ្ងន់១២០គ្រឿងឆ្ពោះទៅកាន់ ប្រទេសតំបន់បាល់ទិកក្នុងគោលដៅការពារការឈ្លានពានពីរុស្ស៊ីទៅលើប្រទេស ក្នុងតំបន់បាល់ទិក ក៏ដូចរារាំងមិនឱ្យលោក ពូទីន វាតទីបន្ថែមទៀតចូលសហគមន៍ អឺរ៉ុប។ អគ្គលេខាធិការអង្គការណាតូបានថ្លែងថា យន្ដហោះចម្បាំងរុស្ស៊ីបានហោះហើរនៅព្រំដែនតំបន់បាល់ទិកជាង៤០០លើក។

កងទ័ពណាតូបានធ្វើសមយុទ្ធនៅ ប្រទេសឡាត់វៀ ក៏ដូចជាជួយហ្វឹកហ្វឺន យុទ្ធសាស្ដ្រប្រយុទ្ធការពារខ្លួន និងបាញ់ រំដោះផងដែរ ដល់កងទ័ពឡាត់វៀផងដែរ។ ក្នុងឆ្នាំ២០១៥ ណាតូបានធ្វើសមយុទ្ធជិត ២០០លើក ហើយដែលអគ្គលេខាធិការ អង្គការណាតូបានបញ្ជាក់ថា ការធ្វើសមយុទ្ធ ទាំងនោះនឹងបន្ដធ្វើឡើងនៅពេលខាងមុខទៀត។ អ្នកនាំពាក្យស្ថានទូតអាមេរិក ប្រចាំនៅប្រទេសប៉ូឡូញបានថ្លែងថា ការ ដាក់ពង្រាយកងទ័ពអាមេរិកនៅប៉ូឡូញ និងនៅតំបន់បាល់ទិកមានការកើនឡើង។
រុស្ស៊ីបានដាក់បញ្ចូលតំបន់គ្រីមៀស្ថិតនៅក្នុងដែនអធិបតេយ្យរបស់រុស្ស៊ីជាហេតុនាំឱ្យមានជម្លោះនយោបាយបន្តកើនឡើង ក្រោយសង្គ្រាមត្រជាក់ផុតរលត់ទៅ។ ស្ថាន ការណ៍តានតឹងកាន់តែស្រួចស្រាល់ថែមទៀតនោះគឺនៅពេលរុស្ស៊ីឈ្លានពានតំបន់ភាគខាងកើតអ៊ុយក្រែនដែលសម្លាប់មនុស្ស ជាង៦ពាន់នាក់។

លោក Dmitry Peskov អ្នកនាំពាក្យ ប្រធានាធិបតី ពូទីន បានហៅព័ត៌មាន ផ្សព្វផ្សាយដែលថា ទីក្រុងក្រឹមឡាំងគំរាមប្រើអាវុធនុយក្លេអ៊ែរនោះជារឿងមិនពិត។ ពួកគេបំភ្លៃព័ត៌មាននេះឡើងដើម្បីបង្ខូចកេរ្ដិ៍ ឈ្មោះរុស្ស៊ី៕ ម៉ែវ សាធី
វិភាគព័ត៌មានអន្តរជាតិ៖ រុស្ស៊ីគំរាមប្រើអាវុធនុយក្លេអ៊ែរធ្វើសង្គ្រាមបណ្ដេញកម្លាំងណាតូចេញពីតំបន់បាល់ទិក

វិភាគព័ត៌មានអន្តរជាតិ៖ រុស្ស៊ីគំរាមប្រើអាវុធនុយក្លេអ៊ែរធ្វើសង្គ្រាមបណ្ដេញកម្លាំងណាតូចេញពីតំបន់បាល់ទិក
ប្រភព៖ Nokorwatnews

  • វិភាគព័ត៌មានអន្តរជាតិ៖ រុស្ស៊ីគំរាមប្រើអាវុធនុយក្លេអ៊ែរធ្វើសង្គ្រាមបណ្ដេញកម្លាំងណាតូចេញពីតំបន់បាល់ទិក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:ជីវិតនិងសង្គម
Tags: