សមត្ថកិច្ច​ដេញ​ផ្អើល​ទាំង​យប់​ ខណៈ​នារី​វ័យ​ក្មេង​ បើករថយន្ត​បុកម៉ូតូ​ជាប់ ក្រោម​រថយន្ត​ អូស​ជិត​១គីឡូ

សមត្ថកិច្ច​ដេញ​ផ្អើល​ទាំង​យប់​ ខណៈ​នារី​វ័យ​ក្មេង​ បើករថយន្ត​បុកម៉ូតូ​ជាប់ ក្រោម​រថយន្ត​ អូស​ជិត​១គីឡូ

ភ្នំពេញ៖  ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៥១ កែងផ្លូវលេខ២៩៤ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។រថយន្ដបង្កម៉ាក កាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2273 បើកបរដោយបុរសម្នាក់ រួមដំណើរដោយនារី៣នាក់ក្នុងរថយន្ដ ចំណែកម៉ូតូជនរងគ្រោះម៉ាក រីប៊ែល ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BE-8341 បើកបរដោយបុរសជនជាតិបរទេស២នាក់ឌុបគ្នា ។

សមត្ថកិច្ច​ដេញ​ផ្អើល​ទាំង​យប់​ ខណៈ​នារី​វ័យ​ក្មេង​ បើករថយន្ត​បុកម៉ូតូ​ជាប់ ក្រោម​រថយន្ត​ អូស​ជិត​១គីឡូ

មុនពេលកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ២៩៤ ទិសដៅពីកើតទៅលិចបុកចំពាក់កណ្ដាលម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសបាក់ជើងខាងស្ដាំចេញឆ្អឹង ឯម្នាក់ទៀតរងរបួសស្រាល ។

សមត្ថកិច្ច​ដេញ​ផ្អើល​ទាំង​យប់​ ខណៈ​នារី​វ័យ​ក្មេង​ បើករថយន្ត​បុកម៉ូតូ​ជាប់ ក្រោម​រថយន្ត​ អូស​ជិត​១គីឡូ

ក្រោយពីបង្កហេតុរួច រថយន្ដបានព្យាយាមបើកគេចទាំងម៉ូតូអូសជាប់ក្រោមរថយន្ដប្រមាណជា ៥០០ម៉ែត្ររហូតមកដល់ផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ទើបម៉ូតូខ្ទាតចេញពីរថយន្ដ ហើយរថយន្ដបានបន្ថែមល្បឿនរត់គេច តែត្រូវសមត្ថកិច្ចជិះម៉ូតូប្រដេញរហូតដល់ខាងក្រោយវត្តមហាមន្ត្រី សង្កាត់អូឡាំពិក ទើបឃាត់បានទាំងរថយន្ដ ទាំងម្ចាស់តែម្ដង ៕

ប្រភព ៖ vd7news

  • សមត្ថកិច្ច​ដេញ​ផ្អើល​ទាំង​យប់​ ខណៈ​នារី​វ័យ​ក្មេង​ បើករថយន្ត​បុកម៉ូតូ​ជាប់ ក្រោម​រថយន្ត​ អូស​ជិត​១គីឡូ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:កំសាន្ត
Tags: