គ្រោះថ្នាក់រថភ្លើងនៅ ប៉ាគីស្ថានស្លាប់និងរបួស ជាង១០០នាក់

រថភ្លើងពីរខ្សែបានបុកគ្នានៅទីក្រុងដែលមានពល រដ្ឋរស់នៅច្រើនបំផុតក្នុង ប្រទេសប៉ាគីស្ថានបណ្តាលឲ្យ មនុស្ស៤នាក់ស្លាប់ និងជាង១០០នាក់រងរបួសកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ។

ហេតុការណ៍ខាងលើកើតឡើងពេលដែលរថភ្លើង Awami កំពុងធ្វើដំណើរ ឆ្ពោះទៅទីក្រុង Peshawar ។ រថភ្លើង ខាងលើបានបុកជាមួយរថភ្លើងផ្សេងទៀតដែល គ្មានកាលវិភាគធ្វើដំណើរច្បាស់លាស់ ស្ថិតនៅលើកំណាត់ ផ្លូវដែកក្នុងតំបន់ Multan ។ នៅក្នុងការបុកគ្នានោះបណ្តាលឲ្យ មនុស្សនៅលើរថភ្លើង Awami ៤នាក់ស្លាប់នៅ នឹងកន្លែង។ ក្រៅពីនេះមានអ្នក រងរបួសជាច្រើនបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកអ្នកដែលជាប់គាំងនៅ ក្នុងរថភ្លើងក៏ត្រូវបានជួយសង្គ្រោះចេញក្រៅដោយសុវត្ថិភាព៕

គ្រោះថ្នាក់រថភ្លើងនៅ ប៉ាគីស្ថានស្លាប់និងរបួស ជាង១០០នាក់

ប្រភព ៖ nokorwatnews

  • គ្រោះថ្នាក់រថភ្លើងនៅ ប៉ាគីស្ថានស្លាប់និងរបួស ជាង១០០នាក់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:កំសាន្ត
Tags: