លោកដូណាល់ត្រាំ នាំមុខលោកស្រីគ្លីនតុននៅ២រដ្ឋ

លោកដូណាល់ត្រាំ នាំមុខលោកស្រីគ្លីនតុននៅ២រដ្ឋ
នៅក្នុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦កំពុងឈាន ដល់ដំណាក់កាលសំខាន់។ នៅថ្ងៃទី១៤ ខែកញ្ញា លទ្ធផលនៃការស្ទង់មតិថ្មីមួយ បានឲ្យឃើញថា បេក្ខភាពដូណាល់ត្រាំ បាននាំមុខលោកស្រីគ្លីនតុននៅក្នុងរដ្ឋ២គឺរដ្ឋណាវ៉ាដា និងអូហៃយ៉ូ ។

លទ្ធផលស្ទង់មតិរបស់ Bloomberg Politics បានបង្ហាញឲ្យឃើញថា មហាសេដ្ឋីត្រាំបាននាំមុខលោកស្រីគ្លីនតុន៥ភាគរយនៅក្នុងរដ្ឋអូហៃយ៉ូ។ ជាក់ស្តែង លោកត្រាំទទួលបាន៤៤ភាគរយសំឡេងគាំទ្រ ចំណែកលោកស្រីគ្លីនតុនមានតែ៣៩ភាគរយប៉ុណ្ណោះ។

នេះជាព័ត៌មានដែលគួរឲ្យបារម្ភសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីគ្លីនតុន ដោយសារតែរដ្ឋអូហៃយ៉ូ ជាភូមិសាស្ត្រយុទ្ធសាស្ត្ររបស់អាមេរិកហើយ ក្នុងប្រវត្តិសាស្ត្របេក្ខភាព១០រូបបានក្លាយជាប្រធានាធិបតីក្រោយពេលទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងរដ្ឋនេះ។

ជាមួយគ្នានោះរដ្ឋណាវ៉ាដា លោក ដូណាល់ ត្រាំក៏នាំមុខលោកស្រីគ្លីនតុន២ភាគរយផងដែរ ដោយមានសំឡេងគាំទ្រលោកត្រាំ៤៤ភាគរយ ចំណែកលោកស្រីគ្លីនតុនវិញទទួលបានសំឡេងគាំទ្រតែ៤២ភាគរយប៉ុណ្ណោះ។

នៅក្នុងរដ្ឋខាងលើនេះដែរកាលពីខែ កក្កដាលោកស្រីគ្លីនតុននាំមុខលោកត្រាំ៤ភាគរយ។ រដ្ឋ Nevada គឺបានបោះឆ្នោតគាំទ្រលោកបារ៉ាក់អូបាម៉ារយៈពេល២ អាណត្តិកន្លងមក។ ប៉ុន្តែពេលនេះបែរជាងាកទៅគាំទ្រគណបក្សសាធារណរដ្ឋវិញម្តង ។

រយៈពេលចុងក្រោយនេះអ្នកគាំទ្រលោកត្រាំកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដោយនៅក្នុងរដ្ឋ Utah អ្នកគាំទ្រលោកលើសលោកស្រីគ្លីនតុនដល់ទៅ១៥ភាគ រយគឺលោកត្រាំទទួលបានសំឡេងគាំទ្រ៣៩ភាគរយ ចំណែកលោកស្រីគ្លីនតុនបានតែ២៤ភាគរយប៉ុណ្ណោះ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • លោកដូណាល់ត្រាំ នាំមុខលោកស្រីគ្លីនតុននៅ២រដ្ឋ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:កំសាន្ត
Tags: