វត្ត​ទួល​អំពិល​ជាវ​ត្ត​អាត់​ខាត់​ខ្វះខាត​ជាងគេ​គណៈកម្មការ​និង​លោកគ្រូ​ចៅអធិការ​វត្ត​សូមអំពាវនាវ​សប្បុរជន​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​មេត្តា​ចូលរួម​កសាង​ផង​

​ខេត្តកំពង់ឆ្នាំង​៖ គណៈកម្មការ ព្រះសង្ឃ លោកគ្រូ​ចៅអធិការ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​វត្ត​ទួល​អំពិល​​ស្ថិតនៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦​បា​​ន​អំពាវនាវ​ដល់​សប្បុរស​ជន​ជិត​ឆ្ងាយ និង​ពុទ្ធបរិស័ទ សូមមេត្តា​អញ្ជើញ​មក​ចូលរួម​កាន់បិណ្ឌ​ភ្ជុំ ដើម្បី​ចូ ល​បច្ច័យ​ជួយ​កសាង​វត្ត​ទួល​អំពិល​ដែល​ខ្វះខាត​និង​អាត់​ខាត់​ជាងគេ​មួយ​នេះ​ផង​។​

​លោកតា ទែន​យី​ម ប្រធាន​គណៈកម្មកា​វត្ត និង​លោកគ្រូ​ចៅអធិការ​វត្ត​ទួល​អំពិល ព្រះនាម មាស រិទ្ធី​បាន​និយាយ និង​មាន​សង្ឃដីកា​អោយដឹងថា​៖ វត្ត​ទួល​អំពិល​ជាវ​ត្ត​ចំណាស់​មួយ ដែលមាន​អាយុកាល​ជិត​៧០​ឆ្នាំ​ហើយ មាន​ចម្ងាយ​ជាង​២​គីឡូម៉ែត្រ​ពី​ទីក្រុង​កំពង់ឆ្នាំង នៅក្នុង​ខែវស្សា​វត្ត​នេះ​មាន​ទឹកទន្លេ​ព័ទ្ធជុំវិញ​។​នៅក្នុង​អំឡុង​ឆ្នាំ​២០០៤​អ្នកស្រុក​នៅក្នុង​ទីទួល​អំពិល​នេះ​មាន​ជាង​១០​គ្រួសារ បានរៀបចំ​កសាង​វត្ត​នេះ​ឡើងវិញ​គ្រាន់​បានជា​ទីកន្លែង​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​។

dsc06008

​មកដល់ពេលនេះ​ប្រជាពលរដ្ឋ​ក្នុង​ទីទួល​អំពិល​នេះ​មាន​ជាង​២០​គ្រួសារ​សុទ្ធតែជា​ប្រជាពលរដ្ឋ​ក្រីក្រ ចំណែក​ព្រះសង្ឃ​គង់​ក្នុង​វត្ត​បច្ចុប្បន្ននេះ​មាន​ចំនួន​១៥​អង្គ វត្តមាន​សភាព​ទ្រុត​ទ្រោម មាន​សាលាឆាន់​ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី​១​ខ្នង មាន​កុដិ​ខ្ទម​ស្លឹក​តូចៗ​៣​ខ្នង សំរាប់​ព្រះសង្ឃ​គង់​សឹង​នៅ​រៀនសូត្រ​ព្រះសង្ឃ​មួយចំនួនទៀត ត្រូវ​គង់​សឹង​នៅក្នុង​វត្ត និង​នៅក្នុង​សាលាឆាន់ ដែល​អ្នក​បាន​ទៅ​ឃើញ​ពិតជា​គួរអោយ​ស​ង្វែ​ក​ពេក​ក្រៃ​ចំពោះ​ការខ្វះខាត​ខាងលើនេះ​។​ដោយមាន​ការគិតគូរ​និង​ឯកភាពគ្នា​នៅក្នុង​គណៈកម្មការ​វរ​ត្ត និង​លោកគ្រូ​ចៅអធិការ​វត្ត ថ្មីៗ​នេះ​លោកតា ទែន យី​ម ប្រធាន​គណៈកម្មការ​វត្ត​បានដាក់​បញ្ចាំ​ដី​ផ្ទះ​របស់គាត់​យកប្រាក់​បាន​ចំនួន​២.៧០០​ដុល្លា មក​ទិញ​ដីស្រែ​គេ​នៅជាប់​វត្ត​ទំហំ​៣០​ម៉ែត្រ​គុណ​១៨០​ម៉ែត្រ​ត្រូវ​ចា ក់ដី​ចំនួន​៣.០០០​ឡាន​ពង្រីក​ទីធ្លា​វត្ត​អោយបាន​ធំ​ទូលាយ​ជាង​មុន​ពេលនេះ​ចាក់​បាន​១​ពាន់​ឡាន​ហើយ​។​

dsc06007

លោកតា ទែន យី​ម បាន​អោយដឹងទៀតថា​៖ ដោយសារ​ការអំពាវនាវ​ពីមុន​របស់​វត្ត​តាមរយះ អ្នកកា សែត​និង​ទូរទស្សន៍​ហង្ស​មាស គឺមាន​មហា​សប្បុរសជន​លោកយាយ កែម សុំ និង​លោកតា អ៊ុំ ម៉ាន់​ណារិន នៅ​ទីក្រុង​ភ្នំពេញ​បាន​ជួយ​កសាង​ផ្លូវ​គ្រួស​ក្រហម​ថ្មី​១​ខ្សែ​មាន​ប្រវែង​២.៧០០​ម៉ែត្រ ត​ភា្ជ​ប់​ពី​ជាយក្រុង​កំពង់ឆ្នាំង​មកកាន់​វត្ត​ទួល​អំពិល ដែល​ចំណាយ​អស់ប្រាក់​ចំនួន​១០៣.០០០​ដុល្លា (​ដប់​ម៉ឺន​បី​ពាន់​ដុ ល្លា​) និង​ថ្មីៗ​នេះ លោកយាយ​និង​លោកតា​ថា​និង​ជួយ​ចាក់ដី​ព​ង្រី​វត្ត​ចំនួន​២​ពាន់​ឡាន​បន្ថែមទៀត​។​

dsc06010

ដោយឡែក​គណៈកម្មការ និង​លោកគ្រូ​ចៅអធិការ​វត្ត​សូម​អំពាវនាវ​ដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សប្បុរសជន​ជិត​ឆ្ងាយ និង​ពុទ្ធបរិស័ទ​ជួយ​ចាក់ដី​ពង្រីក​វត្ត ដែល​នៅ​ខ្វះ ១​ពាន់​ឡាន​ទៀត ដែល​ក្នុង​១​ឡានៗ​មានតម្លៃ​២​ម៉ឺន​រៀល និង​ជួយ​បច្ច័យ​សង​ថ្លៃ​ទិញ​ដី​ព​ង្រី​វត្ត​ដែល​នៅ​ជំ ពាក់​គេ​ចំនួន​២.៧០០​ដុល្លា​ទៀត ដែល​លោកតា​ប្រធាន​គណៈកម្មការ​វត្ត​បានដាក់​ដី​ផ្ទះ​បញ្ចាំ​គេ​។

dsc06014dsc06014

​ម្យ៉ាងទៀត​ក៏​សូម​អំពាវនាវ​ដល់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ មេត្តា​អញ្ជើញ​មក​ចូលរួម​កាន់បិណ្ឌ​ភ្ជុំ​តាម​ប្រ ពៃ​ណី​ចំនួន​១៥​ថ្ងៃ ដែល​ចាប់ផ្តើម​បិណ្ឌ​ទី​១​ចាប់ពី​ថ្ងៃទី​១៧ ខែកញ្ញា​នេះ​ទៅហើយ ដើម្បី​ចូលរួម​បច្ច័យ​កសាង​វត្ត សាលាឆាន់ និង​កុដិ​ព្រះសង្ឃ​គង់នៅ យក​ផល្លា​និ​សង្ឃ​ឧទ្ទិស​ជូន​បុព្វការី​ជន​អ្នកមានគុណ មាតាបិតា ញាតិ​ដីកា​ទាំង​៧​សន្តា​ស ដើម្បី​យ​យ​កុសលផល​បុណ្យ​រៀងៗ​ខ្លួន និង​សូមមេត្តា​យល់​ដឹងថា ធ្វើ​បុ ណ្យ​ចំពោះ​អ្នកក្រ និង​ចំពោះ​វត្ត​ក្រីក្រ​ពិតជា​បាន​បុណ្យ​ច្រើនណាស់​។ ( សុភាសិត​ខ្មែរ​. អ្នកមាន​រក្សា​ខ្សត់​ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ អ្នក​ប្រាជ្ញា​រក្សា​ខ្លៅ​ដូច​សំពៅ​ពឹង​សំប៉ាន ) បក​ស្រា យ . មានតែ​អ្នក​អត់​ទេ​ទើប​ថា​យើ ង​ជាមាន និង​មានតែ​អ្នក​ល្ងង់​ទេ​ទើប​ថា​យើង​ជា​អ្នកចេះ​ឬ​ជា​អ្នក​ប្រាជ្ញា ) ៕ ( រិទ្ធីជ័យ )