៥ប្រយោជន៍របស់ប្រេងដូង ដែលអ្នកអាចនឹងមិនធ្លាប់ បានដឹងពីមុនមក!

ជាការពិតផ្លែដូងគឺជាវត្ថុធាតុដើមធម្មជាតិមួយប្រភេទដែលមានគុណសម្បត្តិយ៉ាងច្រើនមហាសាលសម្រាប់សុខភាពរបស់យើងម្នាក់ៗ។ ក្នុងនោះប្រេងដែល ចម្រាញ់ចេញមកពីផ្លែដូង គឺមានអត្ថប្រយោជន៍ច្រើនជាងគេ សម្រាប់សុខភាព ពេញមួយតួខ្លួន គឺចាប់តាំងពីចុងសក់រហូតមកដល់ចុងជើង។ ដូច្នេះយើងមកយល់ដឹងអំពីប្រយោជន៍របស់វាដូចតទៅនេះ៖

១. ជួយរំញោចការដុតបំផ្លាញជាតិខ្លាញ់៖ ប្រសិនបើអ្នកមានបញ្ហាជាមួយនឹងការធាត់ ឬមានជាតិខ្លាញ់លើសក្នុងរាងកាយ អ្នកគួរជ្រើសប្រើប្រេងដែលត្រឹមត្រូវមិនផ្តល់ ផលអាក្រក់ដល់សុខភាពបន្ថែមទៀត។ ហើយប្រយោជន៍ប្រេងដូចពិតជាមាន សមត្ថភាពជួយរំញោនៅក្នុងការដុតបំផ្លាញជាតិខ្លាញ់ក្នុងក្បាលពោះ និងរាងកាយ របស់អ្នក។ តាមការសិក្សាស្រាវជ្រាវបានរកឃើញថា ការទទួលទានប្រេងដូង ប្រមាណជា៣0មីលីលីត្រ ក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយស្រទាប់ជាតិខ្លាញ់អាក្រក់ ឱ្យចេញមកក្រៅតាមការបន្ទោរបង់បានយ៉ាងល្អ។

២. ជួយជម្រុញសកម្មភាពធ្វើការរបស់ខួរក្បាល៖ អាស៊ីតខ្លាញ់ នៅក្នុងប្រេងដូង អាចជួយរំញោចមុខងាររបស់ខួរក្បាល និងដំណើរការខួរក្បាលរបស់មនុស្សឱ្យមាន ដំណើរល្អជាប្រចាំដោយមិនព្រួយបារម្មណ៍ពីអន្តរាយនានា។ តាមការសិក្សា ស្រាវជ្រាវមួយបានបង្ហាញឱ្យដឹងថា អាស៊ីតខ្លាញ់នៅក្នុងប្រេងដូងអាចជួយ ក្នុងការទប់ស្កាត់ជម្ងឺដែលមកយាយីខួរក្បាល​បានយ៉ាងមានប្រសិទ្ធភាពផងដែរ។

៣. ថែរក្សាឆ្អឹងឱ្យរឹងមាំ៖ អ្នកនឹងទទួលបានអត្ថប្រយោជន៍មួយទៀតពីប្រេងដូង គឺវានឹងជួយធ្វើឱ្យឆ្អឹងយើងរឹងមាំដោយការបរិភោគប្រេងដូងជាប្រចាំ ពីព្រោះថាវា នឹងជួយជម្រុញឱ្យសារធាតុកាល់ស្យូម និងម៉ាញ៉េស្យូមនៅក្នុងឆ្អឹងកើនឡើង ជាលំដាប់ និងមានផលល្អសម្រាប់ឆ្អឹងកាន់តែរឹងមាំ។

៤. ជួយឱ្យសក់ស្អាត៖ សូមព្យាយាមសាកល្បងនាំយកប្រេងដូងមកលាបឱ្យសព្វ នៅលើក្បាលតាមសរសៃសក់ បន្ទាប់មកទុកវាចោលរយៈពេល១0-១៥នាទី សឹមកក់លាងសាប៊ូចេញជាមួយទឹកស្អាត។ វិធីនេះនឹងជួយសក់របស់អ្នកមាន ទម្ងន់រហូតដល់នឹកស្មានមិនដល់ និងថែមទាំងភ្លឺរលោងចែងចាំងទៀតផង។

៥. ជួយព្យាបាលជម្ងឺនៅលើស្បែក៖ យោងតាមការសិក្សាជាផ្លូវការមួយបាន រកឃើញថាប្រេងដូងជាជំនួយសម្រាប់ព្យាបាលរោគសើស្បែកបានយ៉ាងល្អដូចជា ជម្ងឺអាឡែកស៊ីស្បែក កើតមុនជាំ ឬស្នាមរបួសផ្សេងៗជាដើម ដោយគ្រាន់តែ យកវាទៅលាបលើកន្លែងដែលមានបញ្ហាទាំងនោះជាប្រចាំវានឹងអាចជួយព្យាបាល មុខរបួសឱ្យជាសះស្បើយបានក្នុងរយៈពេលមិនយូរនោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៥ប្រយោជន៍របស់ប្រេងដូង ដែលអ្នកអាចនឹងមិនធ្លាប់ បានដឹងពីមុនមក!

៥ប្រយោជន៍របស់ប្រេងដូង ដែលអ្នកអាចនឹងមិនធ្លាប់ បានដឹងពីមុនមក!