សបា្ត​ហ៍​ក្រោយ​រាជរដ្ឋាភិបាល​បញ្ចេញ​លុយ​ពី​២០​ទៅ​៣០​លាន​ដុល្លារ​ដើម្បី​ទប់​ការ​ធ្លាក់​ថ្លៃ​ស្រូវ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ នឹង​បញ្ចេញ​ថវិកាជាតិ​ចន្លោះ​ពី​២០​ទៅ​៣០​លាន​ដុល្លារ ដើម្បី​អន្តរាគមន៍​ការ​ធ្ល​កា់​ចុះ​នៃ​តម្លៃ​ស្រូវ ។

នេះ​បើ​យោង​តាម​កិច្ចប្រជុំ​ស្តី​ពី​ការ​ប្រមូល​ទិញ​ផល​ស្រូវ​អង្ករ​ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ដែល​ប្រារ​ព្ឋ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ២០១៦ ដោយ​មានការ​ចូលរួម​ពី​តំណាង​រាជរដ្ឋាភិបាល ធនាគារ​អភិវឌ្ឍន៍ជនបទ សមាគម​ស្រុ​វ​អង្ករ និង​ដៃគូ​អភិវឌ្ឍន៍​នានា​។

យ៉ាងណា​ក៍ដោយ​តួលេខ​ផ្លូវការ​ក្នុង​ការ​ចំណាយ​ដើម្បី​ទប់​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​នេះ នឹង​ត្រូវ​គេ​បង្ហាញ​ឲ្យ​ដឹង​នៅ​ស​ប្តា​ហ៍​ក្រោយ បន្ទាប់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឯកភាព​យល់ព្រម ៕