​មិនគួរសោះ ! ថៃចរចាស្ងួតទឹកមាត់គេ​មិនព្រម​ផង

ខេត្តស្ទឹងត្រែង ៖ ការ​នាំ​ផលិតផល​នំចំណី​ពី​ក្រៅ​ស្រុក​ មក​ចែកចាយ​តាម​ស្តង់​ដេប៉ូ និង​លក់​លើ​ទីផ្សារ​យ៉ាងអនាធិបតេយ្យ ត្រូវ​បាន​មើលឃើញ​កំពុង​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​អ្នកទិញ​យក​ទៅ​បរិភោគ ដែល​ជារឿយ​ៗ​កើត​មាននៅ​តាម​ទី​ជនបទ ។ គួររំលឹកថា ចរចា​យ៉ាងណា! ភាគីថៃមិន​ឱ្យ​នាំ​ផ្លែ​ស្វាយ​ចូលប្រទេស​គេដាច់ខាត

ផលិតផល​វេច​ខ្ចប់​ដែល​នាំ​ចូល ​គឺ​តម្រូវ​ឱ្យ​មាន​កាលបរិច្ឆេទ​ច្បាស់លាស់ ហើយ​ក៏​មានការ​ត្រួតពិនិត្យ​ពី​មន្ត្រី​កាំកុងត្រូល​ផង​ដែរ ។ ទោះបីជា​បែប​ណា ប្រជាពលរដ្ឋ​បែរជា​មានការ​ព្រួយបារម្ភ​ពី​ការ​ប៉ះពាល់​សុខភាព ដោយសារ​នំចំណី​វេច​ខ្ចប់​ ដែល​បាន​ដាក់​លក់​តាម​តូប​តូចតាច ។

ប្រជាពលរដ្ឋអាជីវករ​នៅ​តាម​បណ្តា​ស្រុក ភូមិ​បាន​សាង​ទំនិញ​តាម​ស្តង់ ដេប៉ូ ដែល​ភាគច្រើន​ជា​ចំណីអាហារ​ក្រៀម​វេច​ខ្ចប់​សម្រាប់​កុមារ​ដែល​ផលិតផល​ទាំងនោះ​ ខ្លះ​ទើប​ផលិត​ថ្មី និង​ខ្លះ​ទៀត​ ហួស​កាលបរិច្ឆេទបាត់បង់​គុណភាព​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ។

ជាក់ស្តែង​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កញ្ញា ក្មេង​ប្រុស​ស្រី​ចំនួន​ពីរ​នាក់ ត្រូវ​អាណាព្យាបាល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​ពុល​ចំណីអាហារ ។ ការ​ពុល​ចំណីអាហា​នេះ​បាន​កើត​ឡើងជា​បន្តបន្ទាប់ ដែល​កាលពី​ថ្ងៃ​ទី​២៣ សីហា កុមារ​ម្នាក់​បាន​ស្លាប់​ នៅ​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដែល​តាម​ការ​អះអាង​ថា បន្ទាប់​ពី​ក្មេង​ប្រុស​រូប​នេះ​ ទិញ​ចាហួយ​មក​បរិភោគ ។

ក្រុម​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា ថា​ ក្មេង​ទាំង​ពីរ​នាក់​ ដែល​ត្រូវ​អាណាព្យាបាល​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នោះ​ បាន​ពុល​ចំណីអាហារ ។ គ្រូពេទ្យ​មិន​បាន​បញ្ជាក់​លម្អិត​ពី​ការ​ពុល​អាហារ​នោះ​ជា​ចំណី​អ្វី​នោះ​ទេ តែ​អាណាព្យាបាល​របស់​កុមារ​ទាំងនោះ​បាន​ប្រាប់​ថា ពួក​គេ​មាន​អាការ​ក្អួតចង្អោរ​ក្រោយ​ញ៉ាំ​កញ្ចប់​ក្រូចពោធិ៍សាត់ ដែល​ទិញ​ពី​ស្តង់​នៅ​ផ្សារ​ស្ទឹង​ត្រែង ។