ក្រុម​ឧទ្ទាម​ស៊ីរី​ទាញ​ទូរសព្ទ​មក​ថត Selfie ទៅ​ចំ​តេ​លេ​បញ្ជា​គ្រាប់​បែក ផ្ទុះ​រញ្ជួយ​

កាល​ពី​ពេល​ថ្មីៗ​នេះ វីដេអូ​ឃ្លីប​មួយ​ខ្សែ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព របស់​ក្រុម​ឧទ្ទាម​ស៊ីរី​បំផ្ទុះ​ខ្លួន​ឯង ខណៈ​ពេល​ដែល​ពួក​គេ​ទាញ​ទូរសព្ទ​មក​ថត​រូប Selfie តែ​បែរ​ជា​ចំ​ទូរសព្ទ​កែច្នៃ ដែល​ត​ភ្ជាប់​ជា​មួយ​គ្រាប់​បែក​ទៅ​វិញ។

 

ក្រុម​ឧទ្ទាម​ស៊ីរី​ទាញ​ទូរសព្ទ​មក​ថត Selfie ទៅ​ចំ​តេ​លេ​បញ្ជា​គ្រាប់​បែក ផ្ទុះ​រញ្ជួយ​

 

នៅ​ក្នុង​ខ្សែ​វីដេអូ​ឃ្លីប​ខាង​លើ បង្ហាញ​ឲ្យ​ឃើញ​បុរស​ចំនួន ៨​នាក់ ដែល​ជា​ទាហាន​នៃ​ក្រុម​ឧទ្ទាន​ស៊ីរី កំពុង​អង្គុយ​ស្រែក​ច្រៀង យ៉ាង​សប្បាយ​រីករាយ នៅ​មុខ​កាមេរ៉ា។ រំពេច​នោះ ស្រាប់​តែ​មាន​បុរស​ម្នាក់​ក្នុង​ចំណោម​នោះ លើក​ទូរសព្ទ និង​កាន់ ដើម្បី​ថត​រូប Selfie ជា​មួយ​នឹង​មិត្តភ័ក្ដិ​របស់​ខ្លួន។

 

ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ លាយ​លំ​ជា​មួយ​អណ្ដាត​ភ្លើង និង​ផ្សែង​ខ្មួលខ្មាញ់ បាន​កើត​ឡើង បន្ទាប់​ពី​បុរស​រូប​នោះ​ចុច​ថត។ ក្រុម​ឧទ្ទាម​ទាំង​នោះ បាន​ស្រែក​ថា «Allahu Akbar» ដែល​មាន​ន័យ​ថា «ព្រះ​គឺ​អស្ចារ្យ» ខណៈ​ពួក​គេ​ហាក់​មិន​រង​របួស​ធ្ងន់ធ្ងរ​ឡើយ ដោយ​សារ​តែ​គ្រាប់​បែក​នោះ មាន​សភាព​តូច​ជាង​គ្រាប់​បែក ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុម​ឧទ្ទាម និង​ពួក ISIS សម្រាប់​បំផ្ទុះ​សម្លាប់​មនុស្ស នៅ​ក្នុង​ប្រទេស​ស៊ីរី៕

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail