មហារីកក្រពះ​ឃាតករ​លាក់​មុខ​ដ៏​សាហាវ​! ទាំងនេះ​ជា​រោគសញ្ញា​របស់​វា​

    ​* រោគសញ្ញា​មហារីកក្រពះ​
​    ​- ពិបាក​រំលាយ​អាហារ ឬ​ក្រហាយ​ទ្រូង​
​    ​- មិន​ស្រួល​ឬ​ឈឺ​ក្នុង​ពោះ​
​    ​- ចង់​ក្អួត និង​ក្អួត​
​    ​- រាគរូស ឬ​ទល់លាមក​
​    ​- ហើមពោះ​បន្ទាប់ពី​ទទួលទាន​អាហារ​ហើយ​
​    ​- បាត់បង់​ចំណង់​អាហារ​
​    ​- ខ្សោយ និង​អស់កម្លាំង​ល្ហិតល្ហៃ​
​    ​- ចេញឈាម (​ក្អួត​ឈាម ឬ​មាន​ឈាម​ក្នុង​លាមក​)​។​

​    ​* ទាំងនេះ​ជា​កត្តា​បង្កើន​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅជា​មហារីកក្រពះ​របស់​អ្នក​៖
​    ​- អាយុ ៥៥ ឡើង​
​    ​- បុរស​មាន​ហា​ភ័យ​កើត​ជំងឺ​នេះ ២ ទៅ ៣​ដង​ច្រើនជាង​ស្ត្រី​
​    ​- ចូលចិត្ត​ទទួលទាន​អាហារ​ត្រូវ​ផ្សែង អាហារ​ក្រៀម សម្បូរ​អំបិល ឬ​ជ្រក់​
​    ​- សេពសុរា និង​ជក់បារី​
​    ​- ធ្លាប់​វះកាត់​
​    ​- ប្រវត្តិ​គ្រួសារ​ធ្លាប់មាន​ជំងឺ​នេះ​
​    ​- មាន​វត្តមាន​បាក់តេរី​ឈ្មោះ Helicobacter Pylori ដែល​បង្ក​ជា​ដំបៅ​៕