​នាយករដ្ឋមន្ត្រី​កាត់​ដី​ភូមិ​ចំនួន ៥ នៅ​រតនគិរី​ជូន​ពលរដ្ឋ ១២៦០ គ្រួសារ​ និពន្ធដោយ : ថ្មីៗ       September-16-2016, 11:00 am         108

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​នាយករដ្ឋមន្ត្រី​កាត់​ដី​ភូមិ​ចំនួន ៥ នៅ​រតនគិរី​ជូន​ពលរដ្ឋ ១២៦០ គ្រួសារ​
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានសម្រេច​កាត់​ដី​ភូមិ​ចំនួន ៥  ប្រគល់ជូន​ប្រជាពលរដ្ឋ​ចំនួន ១២៦០ គ្រួសារ នៅក្នុង​ខេត្តរតនគិរី​។ ការសម្រេច​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​ក្នុងអំឡុង​ពេលដែល​សម្តេច​ធ្វើ​យុទ្ធនា​ការចុះពិនិត្យ​មូលដ្ឋាន ហើយ​ថ្ងៃនេះ​សម្តេចនាយក​រដ្ឋមន្ត្រី កំពុង​ស្ថិតនៅ​ខេត្តរតនគិរី​។​

​ដី​ដែល​ប្រមុខ​រដ្ឋាភិបាល កាត់​ជូន​ពលរដ្ឋ ១២៦០ គ្រួសារ​នោះ នៅ​ភូមិ​ចំនួន​៥ គឺ​ភូមិ​លេខ​១ ភូមិ​លេខ​២ ភូមិ​លេខ​៣ ភូមិ​លេខ​៤ និង​ភូមិ​លេខ​៥ ស្ថិតនៅក្នុង​សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្តរតនគិរី​។ នេះបើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ទំព័រហ្វេសប៊ុករបស់​សម្តេច​ ហ៊ុន សែន ដដែលនោះ បញ្ជាក់ថា ដីភូមិនោះ  នឹង​ប្រគល់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ទៅតាម​ទំហំ​ដី​ជាក់ស្តែង​ដែល​ពួកគេ​បាន​កាន់កាប់​រស់នៅ​ជា​យូរ​ឆ្នាំ​មកហើយ​៕