គណបក្ស​សង្គ្រោះ​ជាតិ​​ប្រកាន់​ជំហរ​រឹងមំា​លើ​​​គម្រោង​​​ធ្វើ​បាតុ​កម្ម​​ ​ស្រប​​​ពេល​​​​​​កំពុង​មាន​ការ​គំរាម​ ​​​​

ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមឧត្ដមសេនីយ៍ដ៏ស្មោះស្ម័គ្ររបស់លោកប្ដេជ្ញាទប់ស្កាត់បាតុកម្មប្រឆាំងរដ្ឋាភិបាលទោះក្នុងតម្លៃណាក៏ដោយនោះ  គណបក្សសង្គ្រោះជាតិបាននិយាយកាលពីម្សិលមិញថា ខ្លួនមិនខ្លាចឡើយ ហើយនឹងបន្តគម្រោងធ្វើមហាបាតុកម្មក្នុងរាជធានីភ្នំពេញ។ ក្រោយពីគណបក្សសង្គ្រោះជាតិប្រកាសថា ខ្លួននឹងធ្វើបាតុកម្មប្រឆាំងការសម្រេចផ្តន្ទាទោសលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាលពីសប្តាហ៍មុន រថយន្តយោធារាប់សិបគ្រឿងដែលដឹកទាហានពាក់បាំងមុខ និងប្រដាប់ដោយអាវុធបានចល័តនៅខាងក្រៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិពេញមួយយប់ថ្ងៃច័ន្ទ។  នៅយប់នោះ លោក ហ៊ុន សែន បានព្រមានប្រជាពលរដ្ឋថា កុំ “ញ៉ាមធ្វើបាតុកម្ម” ហើយបានប្ដេជ្ញាតាមរយៈសារបង្ហោះលើហ្វេសប៊ុកថានឹងកម្ចាត់ចោលរាល់កម្លាំងនៅក្នុងប្រទេសដែល  ”បំផ្លាញសណ្ដាប់ធ្នាប់សង្គម”។ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងបានថ្លែងទៅកាន់អ្នកគាំទ្រប្រមាណ១០០នាក់នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញថា គណបក្សមិនខ្លាចឡើយ។ លោកបានមានប្រសាសន៍ថា “យើងមិនបារម្ភទេចំពោះការបំភិតបំភ័យរបស់អ្នកឯង។ ខ្ញុំចង់និយាយថា ការប្រើប្រាស់អាវុធរបស់អ្នកឯងដើម្បីបំភិតបំភ័យពួកយើង គឺខុសច្បាប់”។ កាលពីថ្ងៃទី៣១ ខែសីហា យោធាបានចល័តឧទ្ធម្ភាគចក្រពីលើទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យ ហើយបានសំចតអូប័រដែលបំពាក់ដោយកាំភ្លើងយន្តនៅមាត់ច្រាំងទន្លេបាសាក់ ត្រង់ចំណុចខាងក្រោយអគារទីស្នាក់ការគណបក្សនេះ។ លោក សុន ឆ័យ បានគូសបញ្ជាក់ថា “រដ្ឋាភិបាលមិនអាចប្រើប្រាស់អាវុធរបស់ខ្លួនដើម្បីបំភិតបំភ័យប្រជាពលរដ្ឋបានទេ។ ភារកិច្ចរបស់កងទ័ព កងកម្លាំងប្រដាប់អាវុធ គឺត្រូវការពារសន្តិសុខ និងទឹកដី។ អ្នកឯងប្រើប្រាស់កងកម្លាំងរបស់ជាតិដើម្បីគំរាមកំហែងប្រជាពលរដ្ឋខ្លួនឯង។ នេះជាទង្វើខុសច្បាប់។ ធ្វើបែបនេះគ្មានប្រយោជន៍ដល់ប្រទេសជាតិ ឬរដ្ឋាភិបាលទេ។ ពេលអ្នកឯងហោះក្រឡឹង [ឧទ្ធម្ភាគចក្រ] ហើយប្រជាពលរដ្ឋថតរូបទាំងនោះបង្ហោះ និងចែករំលែកទូទាំងពិភពលោក ពិភពលោកនឹងចោទប្រកាន់អ្នកឯងថាប្រើអំណាចយោធា ឬជារដ្ឋាភិបាលយោធា”។ លោកមានប្រសាសន៍ទៀតថា គណបក្សសង្គ្រោះជាតិនឹងរៀបចំព្រឹត្តិការណ៍មួយដើម្បីប្រារព្ធអបអរខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ប៉ុន្តែបញ្ជាក់ថា ការជួបដុំគ្នានោះធ្វើឡើងដាច់ដោយឡែកពីមហាបាតុកម្មដែលបានគ្រោងទុក។ លោកប្រាប់ថា កាលបរិច្ឆេទសម្រាប់ការតវ៉ាតាមការគ្រោងទុកនេះមិនទាន់កំណត់នៅឡើយទេ ប៉ុន្តែអ្នកគាំទ្របានបញ្ជូនគ្រឿងឧបភោគបរិភោគរួចហើយ ដូចជាទឹកបរិសុទ្ធ អង្ករ និងទឹកត្រីជាដើម។ គួររំឭកថា លោក […]

The post គណបក្ស​សង្គ្រោះ​ជាតិ​​ប្រកាន់​ជំហរ​រឹងមំា​លើ​​​គម្រោង​​​ធ្វើ​បាតុ​កម្ម​​ ​ស្រប​​​ពេល​​​​​​កំពុង​មាន​ការ​គំរាម​ ​​​​ appeared first on The Cambodia Daily.