អតិថិ​​​ជន​​​​​​ស្ទាក់​​​ស្ទើរ​​​​​​​​​ក​​​្នុង​​​​​​ការ​​​យក​​​​​ទូរ​ស័ព្ទ​​​ ​​​Note7 ​​​មក​​​ដូរ​​​ ​​​បន្ទាប់ពី​​​មានព័ត៌មានផ្ទុះថ្ម​

ពេលដើរចូលទៅក្នុងកន្លែងផ្តល់ជំនួយ សម្រាប់អតិថិជនរបស់ក្រុមហ៊ុន Samsung (Samsung Service Center) នៅតាមបណ្តាយមហាវិថីព្រះមុនីវង្សកាលពីម្សិលមិញ លោកឡុង ពិសាស អាយុ២២ឆ្នាំចេះតែសង្ស័យចំពោះការប្រមូលចូលវិញនូវទូរស័ព្ទ Galaxy Note7  ដែលគាត់ប្រើបាន១ខែមកហើយ។ លោកបាននិយាយពេលកំពុងលេងហ្វេសប៊ុកនៅក្នុងទូរស័ព្ទសេ៊រីនេះថា “ខ្ញុំគិតថាទូរស័ព្ទទាំងនេះពិតជាគ្មានបញ្ហាអ្វីឡើយ។ ខ្ញុំបានប្រើវាតាំងពីថ្ងៃទី២៤ខែសីហាមកម្លេ៉ះ។ វាអត់មានផ្ទុះនោះទេ”។ កាលពីថ្ងៃច័ន្ទក្រុមហ៊ុន Thai Samsung Electronics ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងតំបន់របស់ក្រុមហ៊ុន Samsung បានឆ្លើយតបចំពោះសេចក្តីរាយការណ៍ព័ត៌មានជាច្រើនស្តីអំពីការផ្ទុះទូរស័ព្ទស៊េរីនេះ ដោយអំពាវនាវឲ្យអតិថិជនបិទ Note 7 របស់ខ្លួនភ្លាមៗ ហើយយកវាមកដូរនៅកន្លែង Service Centerរបស់ក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ។ នៅក្នុងវិធានការបណ្តោះអាសន្នមួយទៀត ក្រុមហ៊ុន Samsung បានលើកឡើងថា ខ្លួននឹងផ្តល់ប្រព័ន្ធថ្មីសម្រាប់អាប់ដេត (Update) នៅសប្តាហ៍ក្រោយ ដែលនឹងការពារថ្មរបស់ Note 7 កុំឲ្យលើសពី៦០ភាគរយពេលសាកថ្មដោយអាចរក្សាទូរស័ព្ទកុំឲ្យក្តៅលើសកម្រិត។ ទូរស័ព្ទ Note 7 ប្រមាណ១.៣០០គ្រឿងត្រូវបានលក់នៅក្នុងប្រទេសកម្ពុជាតាំងពីវាចេញលក់ជាលើកដំបូងនៅចុងខែសីហាមកនេះបើយោងតាមលោក ឆែ សុខឡេង អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងទំនាក់ទំនងនៅសាខាក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន Samsung ដែលមានមូលដ្ឋាននៅកូរ៉េខាងត្បូង។ ខណៈអតិថិជនជាច្រើនដឹងថាទូរស័ព្ទរបស់ខ្លួនអាចផ្ទុះឆេះពេលសាកថ្ម មានអតិថិជនមួយភាគធំនិយាយថា ពួកគាត់មិនសូវជាចង់យកវាទៅដូរសោះ។ លោក ឡុង ពិសាល ដែលធ្វើការនៅក្រុមហ៊ុនទូរគមនាគមន៍មួួយបានលើកឡើងថា លោកបានមើលវីដេអូតាមយូធូប ដែលប្រាប់ថា ម្ចាស់ទូរស័ព្ទ Note 7 “ត្រូវទុកឲ្យថ្មទូរស័ព្ទរបស់លោកអ្នកធ្លាក់សល់ក្រោម៥ភាគរយ ហើយចាំសាកវាឡើងវិញ”។ លោកបាននិយាយរៀបរាប់ឡើងវិញពីការណែនាំតាមអីុនធឺណិតថា “ប្រសិនបើទូរស័ព្ទរបស់អស់លោកអ្នកឡើងក្តៅខ្លាំងពេលសាកថ្ម អ៊ីចឹងមានន័យថា វានឹងផ្ទុះហើយ”។ ដោយបានសាកល្បងបែបនេះជាមួយទូរស័ព្ទរបស់ខ្លួនភ្លាមៗ បន្ទាប់ពីមានការប្រកាសប្រមូលចូលវិញ […]

The post អតិថិ​​​ជន​​​​​​ស្ទាក់​​​ស្ទើរ​​​​​​​​​ក​​​្នុង​​​​​​ការ​​​យក​​​​​ទូរ​ស័ព្ទ​​​ ​​​Note7 ​​​មក​​​ដូរ​​​ ​​​បន្ទាប់ពី​​​មានព័ត៌មានផ្ទុះថ្ម​ appeared first on The Cambodia Daily.