Apple​ ដោះស្រាយបញ្ហា​ភ្លាមៗ​ ទៅ​លើ​​ iOS​ 10​ ដែល​កើតមាន​​តិចតួច​

Apple​ ដោះស្រាយបញ្ហា​ភ្លាមៗ​ ទៅ​លើ​​ iOS​ 10​ ដែល​កើតមាន​​តិចតួច​

ថ្មីៗ នេះក្រុមហ៊ុន Apple ទើបតែបានដាក់ឲ្យប្រើប្រាស់នូវ iOS 10 ក្នុងនោះមានអ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​ធ្វើការ​ Upgrade​ នូវ​ឧបករណ៍​របស់​ពួក​គេ​ហើយគេបាន​រក​ឃើញ​បញ្ហា​មួយ​ចំនួន​។​ សារ​ Error​ មួយ​បាន​បង្ហាញ​ឡើង​នៅ​លើ​អេ​ក្រង់​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងនោះ​ធ្វើការ​ភ្ជាប់​ឧបករណ៍​របស់​ពួក​គេ​ជាមួយនឹង​កុំព្យូទ័រ​ដោយ​ប្រើប្រាស់​កម្មវិធី​ iTunes​ ដើម្បី​ចាប់ផ្តើម​ធ្វើការ​ Backup​ ជា​មុន​សិន​។​

Apple​ ដោះស្រាយបញ្ហា​ភ្លាមៗ​ ទៅ​លើ​​ iOS​ 10​ ដែល​កើតមាន​​តិចតួច​

ភ្លាមៗ​នោះ​ ក្រុមហ៊ុន​ Apple​ បាន​ធ្វើការ​ដោះស្រាយ​ និង​ចេញ​សេចក្តីថ្លែងការណ៍​និយាយ​ថា​ អ្នក​ប្រើប្រាស់​បាន​ជួប​ប្រទះ​នឹង​បញ្ហា​តូច​មួយ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើការ​អាប់​ឌែ​ត​នូវ​ Software​ ប៉ុន្តែ​បញ្ហា​នេះ​ កើតមាន​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​នេះ​ដែល​ iOS​ 10​ ដាក់​ឱ្យ​ដំណើរការ​។​ ក្រុមហ៊ុន​ Apple​ បាន​ចេញ​មុខ​សុំ​ទោស​សម្រាប់​បញ្ហា​នេះ​ ហើយ​ប្រកាស​ថា​បញ្ហា​នេះ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​ហើយ​។​
ប្រសិនបើ​លោក​អ្នក​មិន​ទាន់​បាន​ធ្វើការ​អាប់​ឌែ​ត​នូវ​ឧបករណ៍​របស់​អ្នក​ទៅ​កាន់​ iOS​ 10​ នៅឡើយ​ទេ​នោះ​ វា​ជា​គំនិតល្អ​មួយ​ដែល​អ្នក​គួរតែ​ធ្វើការ​ Backup​ នូវ​ទិន្នន័យ​របស់​អ្នកជា​មុន​សិន​មុន​ពេល​ដែល​ចាប់ផ្តើម​ដំណើរការ​តម្លើង​ទៅ​ iOS​ 10​ នេះ​។​

Apple​ ដោះស្រាយបញ្ហា​ភ្លាមៗ​ ទៅ​លើ​​ iOS​ 10​ ដែល​កើតមាន​​តិចតួច​

IApple​ ដោះស្រាយបញ្ហា​ភ្លាមៗ​ ទៅ​លើ​​ iOS​ 10​ ដែល​កើតមាន​​តិចតួច​

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
Apple​ ដោះស្រាយបញ្ហា​ភ្លាមៗ​ ទៅ​លើ​​ iOS​ 10​ ដែល​កើតមាន​​តិចតួច​

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
Apple​ ដោះស្រាយបញ្ហា​ភ្លាមៗ​ ទៅ​លើ​​ iOS​ 10​ ដែល​កើតមាន​​តិចតួច​

ចុះថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2016 ម៉ោង 11:11 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ