Weir ​​ពង្រឹង​ចំណង​ស្នេហ៍​ជាមួយ Bella វិញ និង​និយាយ​ដល់​រឿង​រៀបការ

តារា​សម្ដែង​ប្រុស​ថៃ Weir Sukollawat បាន​សារភាព​ថា​ពិត​ជា​បាន​នាំ​មិត្ត​ស្រី Bella Ranee ទៅ​ដើរ​លេង​នៅ​សមុទ្រ Pattaya មែន រួម​ទាំង​បង្ហើប​ថា​កំពុង​ព្យាយាម​រក​ពេល​វេលា​ជួប​គ្នា​ឲ្យ​បាន​ច្រើន​ជាង​មុន ចំណែក​រឿង​រៀប​ការ​វិញ​​ចាស់​ទុំ​ប្រញាប់ប្រញាល់​ឡើយ ​ខណៈ​ខ្លួន​ផ្ទាល់​ចង់​រង់​ចាំ​ឲ្យ​យូរ​ជាង​នេះ​​បន្តិច​ដូច​គ្នា។

 

Weir ​​ពង្រឹង​ចំណង​ស្នេហ៍​ជាមួយ Bella វិញ និង​និយាយ​ដល់​រឿង​រៀបការ

 

មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​លេចឮ​ថា​គូ​ស្នេហ៍​តារា​សម្ដែង Weir និង Bella ដែល​បាន​ប្រកាស​បែក​គ្នា​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​នោះ ទើប​តែ​ត្រលប់​មក​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​វិញ ហើយ​មុន​នេះ​បន្តិច​មាន​អ្នក​គាំទ្រ​បាន​សង្ស័យ​ថា​អ្នក​ទាំង​ពីរ​បាន​ទៅ​ដើរ​លេង​សមុទ្រ​ជាមួយ​គ្នា បន្ទាប់​ពី​រក​ឃើញ​ចំណុច​ដូច​គ្នា​មួយ​ចំនួន​ក្នុង​រូបភាព​ដែល​តារា​ទាំង​ពីរ​ដួង​បង្ហោះ។

 

ទី​បំផុត នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ម្សិលមិញ​នេះ ភាគី​ខាង​ប្រុស​ក៏​បាន​ចេញ​មុខ​ទទួល​ស្គាល់​ថា ពិត​ជា​បាន​ទៅ​ដើរ​កម្សាន្ត​នៅ​មាត់​សមុទ្រ Pataya ជាមួយ​ Bella ពិត​មែន ហើយ​កំឡុង​ពេល​នេះ​កំពុង​ព្យាយាម​រក​ពេល​វេលា​ជួប​គ្នា​ឲ្យ​បាន​ញឹកញាប់​ជាង​មុន ខណៈ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​រវល់​រៀង​ៗ​ខ្លួន។

 

លើស​ពី​នេះ​តួ​ឯក​ប្រុស​រឿង “ប្រមាញ់​បេះដូង​ដល់​ទី​បញ្ចប់” បាន​និយាយ​ដល់​រឿង​រៀប​ការ​ថា៖ “រឿង​រៀបការ​ខាង​ចាស់​ទុំ​មិន​ទាន់​ប្រញាប់ប្រញាល់​ឡើយ ហើយ​យើង​ទាំង​ពីរ​ក៏​មិន​ទាន់​ត្រៀម​ខ្លួន​ដូច​គ្នា តែ​ក៏​យល់ថា​ដល់​អាយុ​រៀបការ​ហើយ​ដែរ គ្រាន់​តែ​ខ្លាច​រៀបការ​ហើយ​មាន​រឿង​មិន​សប្បាយ​ចិត្ត ព្រោះ​យើង​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ទាំង​ពីរ​នាក់ ដូច្នេះ​មិន​ទាន់​ហ៊ាន​កំណត់​ពេល​វេលា​ជាក់​លាក់​ទេ” ៕

 

Weir ​​ពង្រឹង​ចំណង​ស្នេហ៍​ជាមួយ Bella វិញ និង​និយាយ​ដល់​រឿង​រៀបការ

 

Weir ​​ពង្រឹង​ចំណង​ស្នេហ៍​ជាមួយ Bella វិញ និង​និយាយ​ដល់​រឿង​រៀបការ

Weir ចូលរួម​កម្មវិធី​សម្ពោធផលិតផលមួយម្សិលមិញជាមួយ​តារា​ផ្សេង​ៗ​ទៀត

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ kapook