ធនាគារអភិវឌ្ឍន៍ជនបទគ្រោងស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល បញ្ចេញប្រាក់អន្តរាគមន៍ការធ្លាក់តម្លៃស្រូវ

ប្រភពព័ត៌មានស្និទ្ធនឹងធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានឲ្យដឹងថា ធនាគារគ្រោងលើកសំណើសុំការសម្រេចពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ចេញទឹកប្រាក់អន្តរាគមន៍ទៅនឹងការធ្លាក់ចុះនៃតម្លៃស្រូវរបស់ប្រជាកសិករនៅលើទីផ្សារ ។

ធនាគារអភិវឌ្ឍន៍ជនបទគ្រោងស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល បញ្ចេញប្រាក់អន្តរាគមន៍ការធ្លាក់តម្លៃស្រូវ

ធនាគារដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាមួយនេះ មានគម្រោងបញ្ចេញទឹកប្រាក់ចំនួនពី២០លានទៅ៣០លានដុល្លារអាមេរិក ដើម្បីសុំការសម្រេចចុងក្រោយពីប្រមុខរាជរដ្ឋាភិបាលក្នុងបេសកកម្មអន្តរាគមន៍តម្លៃស្រូវរបស់ប្រជាកសិករ ដែលធ្លាក់ចុះយ៉ាងគំហុកនៅឆ្នាំ២០១៦នេះ ៕

Related