«គ្មានបរិញ្ញាបត្រ ក៏ក្លាយជាសេដ្ឋីបានដែរ» ! អ្នកធ្លាក់បាក់ឌុបទាំងអស់សូមកុំអស់សង្ឃឹម

«Bill Gates» ឈ្មោះនេះត្រូវបានមនុស្សទូទាំងសាកលលោកស្គាល់ច្បាស់ថាជា បុគ្គលម្នាក់ដែលអស្ចារ្យបំផុតក្នុងវិស័យជំនួញបច្ចេកវិទ្យា ហើយគិតមកទល់នឹងពេលនេះមហាសេដ្ឋីគ្មានបរិញ្ញាបត្រខាងលើមានលុយប្រហែល ៩០ ពាន់លានដុល្លារអាមេរិក និង បានឈរឈ្មោះនៅលើតារាងលេខ ១ ជាសេដ្ឋីលំដាប់ថ្នាក់ពិភពលោកទៀតផង ។

លោក Bill Gates ត្រូវបានគេស្គាល់ច្បាស់ថា ជាបុគ្គលម្នាក់មិនសូវឲ្យតម្លៃទៅលើការសិក្សាប៉ុន្មានឡើយ ប៉ុន្តែបច្ចុប្បន្នមានសាកលវិទ្យាល័យល្បីៗរាប់ពាន់កន្លែងលើសាកលលោក បានបើកទ្វារស្វាគមន៍ដើម្បីចង់បានបទពិសោធន៍ល្អៗចែកជួនដល់មនុស្សជំនាន់ក្រោយ ។ វាជារឿងមួយដ៏ចម្លែកសម្រាប់លោក Bill Gates ដែលមាននាយយក នាយិការ សាកលវិទ្យាល័យល្បីៗជាច្រើនចង់បានលោកជាប្រធានកិត្តិយសផ្ដល់សញ្ញាបត្រដល់និសិត្សទាំងដែលលោក ជាមនុស្សម្នាក់ដែលបានបោះបង់ការសិក្សាត្រឹមថ្នាក់មហាវិទ្យាល័យដោយមិនខ្វល់ពីពាក្យហាមឃាត់របស់ឪពុកម្ដាយឡើយ ។

«គ្មានបរិញ្ញាបត្រ ក៏ក្លាយជាសេដ្ឋីបានដែរ» ! អ្នកធ្លាក់បាក់ឌុបទាំងអស់សូមកុំអស់សង្ឃឹម

គេនៅចាំបានថា មុនពេលបោះជំហ៊ានដើរចេញពីរបងសាលា លោក Bill Gates បានប្រាប់ទៅកាន់ឪពុករបស់ខ្លួនថា «ថ្ងៃណាមួយខ្ញុំនឹងត្រឡប់មករៀនឲ្យចប់» ប៉ុន្តែមកទល់ពេលនេះគាត់មានអាយុ ៦០ ឆ្នាំហើយ ក៏គាត់នៅតែនិយាយពាក្យនេះដដែលដោយគ្រាន់តែបន្ថែមថា «ពេលវេលាសិក្សា គឺតែងតែនៅចាំយើងជានិច្ច មានតែពេលវេលាធ្វើជំនួញទេដែលមិនចាំយើង» ។

គ្រាមួយនៃថ្ងៃប្រគល់សញ្ញាបត្រដល់ក្រុមបណ្ឌិតនៃសាកលវិទ្យាល័យ « Harvard University» លោក Bill Gates បាននិយាយបែបកំប្លែងថា «ខ្ញុំជាមនុស្សគំរូមិនល្អម្នាក់ ហើយខ្ញុំដឹងខ្លួនឯងថា ហេតុផលនេះហើយដែលសាកលវិទ្យាល័យ Harvard បានអញ្ជើញខ្ញុំមកនិយាយក្នុងឱកាសនេះ តែប្រសិនបើអញ្ជើញខ្ញុំឲ្យចូលរួមក្នុងថ្ងៃទទួលសិស្សថ្មីវិញនោះ ប្រហែលសិស្សថ្មីទាំងអស់មិនបានមកអង្គុយដូចអស់លោកបណ្ឌិតគ្រប់គ្នាយ៉ាងនេះទេ» ។

«គ្មានបរិញ្ញាបត្រ ក៏ក្លាយជាសេដ្ឋីបានដែរ» ! អ្នកធ្លាក់បាក់ឌុបទាំងអស់សូមកុំអស់សង្ឃឹម

សម្ដីប៉ុន្មានម៉ាត់ចេញពីមាត់របស់លោក Bill Gates ក្នុងឱកាសនោះ ត្រូវបានគេដឹងកាន់តែច្បាស់ថា Bill Gates មិនដែលឲ្យតម្លៃលើកាសិក្សាប៉ុន្មានឡើយ ហើយបើសិនជាគេឲ្យលោកនិយាយពីការសិក្សា គឺលោកនិយាយមិនចេញទេ ព្រោះលោកជាមនុស្សជោគជ័យក្រៅសាលា ហើយកន្លងមកមហាសេដ្ឋីរូបនេះធ្លាប់បាននិយាយថា មានចំណុចជាច្រើនដែលសាលារៀនមិនបានបង្រៀន ហើយចំណុចទាំងនោះគឺលោកចេះដឹងដោយខ្លួនឯងពេលដើរចេញពីសាលា ។

«គ្មានបរិញ្ញាបត្រ ក៏ក្លាយជាសេដ្ឋីបានដែរ» ! អ្នកធ្លាក់បាក់ឌុបទាំងអស់សូមកុំអស់សង្ឃឹម

ក្នុងចំណុចទាំងនោះមាន ១ ចំណុចដែលលោក Bill Gates បានលើកឡើង «សាលារៀនគឺជាកន្លែងមួយដែលអាចធ្វើឲ្យមនុស្សដឹងពីលទ្ធផលចាញ់ ឬ ឈ្នះ ប៉ុន្តែសម្រាប់ជីវិតជាក់ស្ដែង គឺមិនដូចនេះឡើយ ពោលគឺជីវិតពិត និង ជីវិតក្នុងសាលារៀនមានភាពខុសគ្នាស្រឡះ អ្នកដែលបរាជ័យនៅក្នុងសាលារៀន គឺមិនអាចបរាជ័យក្នុងជីវិតឡើយ ហើយអ្នកដែលជោគជ័យក្នុងសាលារៀន ក៏មិនប្រាកដថានឹងជោគជ័យនៅក្នុងជីវិតពិតដែរ…សិស្សពូកែដែលជាមិត្តភក្តិរបស់ខ្ញុំមួយចំនួនគេមានការងារធ្វើរៀងៗខ្លួន អ្នកខ្លះជាវិស្វករ ហើយខ្លះទៀតធ្វើការនៅ Microsoft ចំណែកខ្ញុំគឺជាម្ចាស់ Microsoft » ។

«គ្មានបរិញ្ញាបត្រ ក៏ក្លាយជាសេដ្ឋីបានដែរ» ! អ្នកធ្លាក់បាក់ឌុបទាំងអស់សូមកុំអស់សង្ឃឹម

បច្ចុប្បន្នមានបុគ្គល ៣ នាក់គឺ Bill Gates, Steve Jobs និង Mark Zuckerberg ដែលតែងតែនិយាយដូចគ្នាថា «គ្មានបរិញ្ញាបត្រ ក៏ក្លាយជាសេដ្ឋីបានដែរ» ហើយសម្រាប់យុគសម័យថ្មីនេះមាន ៦០ ភាគរយនៃប្រជាជនអាមេរិក គឺតែងតែមានគំនិតដូចគ្នានេះ ៕

ប្រភព ៖ pmhotnews

  • «គ្មានបរិញ្ញាបត្រ ក៏ក្លាយជាសេដ្ឋីបានដែរ» ! អ្នកធ្លាក់បាក់ឌុបទាំងអស់សូមកុំអស់សង្ឃឹម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:ជីវិតនិងសង្គម
Tags: