UEFA ប្រកាស​ឈ្មោះ​កីឡដ្ឋាន​ សម្រាប់​លេង​ផ្ដាច់ព្រ័ត្រ​ UCL ឆ្នាំ​២០១៨

សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ (UEFA) ​បាន​ប្រកាស​សម្រេច​ជ្រើស​រើស​យក​កីឡដ្ឋាន​ Olympic National Sports Complex ​​ដែល​​ស្ថិត​នៅ​ទីក្រុង​ Kiev ​ប្រទេស​អ៊ុយក្រែន​ សម្រាប់​​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​កំពូល​អឺរ៉ុប​ UEFA Champions League ឆ្នាំ​២០១៨។

 

UEFA ប្រកាស​ឈ្មោះ​កីឡដ្ឋាន​ សម្រាប់​លេង​ផ្ដាច់ព្រ័ត្រ​ UCL ឆ្នាំ​២០១៨

កីឡដ្ឋាន Olympic National Sports Complex

 

Olympic National Sports Complex អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​៧០០០០​​នាក់។ ​កន្លង​មក​ កីឡដ្ឋាន​នេះ​មិន​ដែល​​រៀប​ចំ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​កំពូល​អឺរ៉ុប​ដូច​នេះ​​ទេ​ ប៉ុន្តែ​​សម្រាប់​ក្រុម​ជម្រើស​ជាតិ​វិញ ​កីឡដ្ឋាន​នេះ​ធ្លាប់​​រៀប​ចំ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ Euro 2012 ​កាល​អេស្ប៉ាញ ឈ្នះ​អ៊ីតាលី ៤-០។

 

ដោយ​ឡែក​​​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​ UEFA Super Cup ​ឆ្នាំ​២០១៨ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ Lillekula ​ទីក្រុង​ Tallinn ​ប្រទេស​អេស្តូនី ប៉ុន្តែ​ផ្ដាច់ព្រ័ត្រ UEFA Europa League ឆ្នាំ​២០១៨ UEFA មិន​ទាន់​ប្រកាស​នៅ​ឡើយ​ទេ។

 

UEFA ប្រកាស​ឈ្មោះ​កីឡដ្ឋាន​ សម្រាប់​លេង​ផ្ដាច់ព្រ័ត្រ​ UCL ឆ្នាំ​២០១៨

Cristiano Ronaldo ឈ្នះពាន UCL ជាមួយ Real Madrid រដូវកាលមុន

 

រីឯ​ប្រកួត​​ផ្ដាច់ព្រ័ត្រ UEFA Champions League ​រដូវ​កាល​នេះ​ (ឆ្នាំ​២០១៧) ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ Principality ​ទីក្រុង​ Cardiff ​ប្រទេស​វែល៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun