ម៉ាក និង អែនថង លេចមុខក្នុង MV ថ្មី «លង់ស្នេហ៍តារា» (មានវីដេអូ)

6 Videos


នេះមិនមែនជាលើកទីមួយទេដែលលោក ម៉ាក ព្រីន ស៊ូផារ៉ាត (Mark Prin Suparat) និង អែនថង ប្រាស៊ុម (Anne Thongprasom) បានសហការគ្នាចងក្រងទិដ្ឋភាពសម្រាប់ជាចំណីចក្ខុដល់មិត្តអ្នកគាំទ្រ ដោយទាំងពីរនាក់នេះបានថតជាមួយគ្នាម្តងហើយក្នុងរឿង «លួចស្នេហ៍តាមអនឡាញ» (Ab Ruk Online)។

ម៉ាក និង អែនថង លេចមុខក្នុង MV ថ្មី «លង់ស្នេហ៍តារា» (មានវីដេអូ)
សម្រាប់លើកនេះ លោក ម៉ាក និង អែនថង បានរួមគ្នាសម្តែងក្នុងបទ «លង់ស្នេហ៍តារា» ដែលជាបទបង្ហាញសាច់រឿងបែបរ៉ូមែនទិក និង ច្រៀងដោយតារាចម្រៀងលោក ចុប វុតន័ន។

ម៉ាក និង អែនថង លេចមុខក្នុង MV ថ្មី «លង់ស្នេហ៍តារា» (មានវីដេអូ)
បទនេះនិពន្ធឡើងដោយគិតថា លើលោកនេះប្រហែលជាមនុស្សសាមញ្ញម្នាក់ដែលលង់ស្នេហ៍តារាល្បីឈ្មោះ ដែលក្នុងចិត្តលោកដឹងហើយថា នាងប្រៀបដូចជាផ្កាយលើមេឃ គ្មានផ្លូវអាចមកនៅក្បែរមនុស្សសាមញ្ញដែលនៅលើផែនដី។

ម៉ាក និង អែនថង លេចមុខក្នុង MV ថ្មី «លង់ស្នេហ៍តារា» (មានវីដេអូ)
អែនថង បានបង្ហើបអារម្មណ៍ថា នាងមិននឹកស្មានថាម្ចាស់ផលិតកម្មនៅចាំរូបនាង ព្រោះធ្លាប់រួមសម្តែងជាមួយគ្នាជាយូរឆ្នាំមកហើយ។ ពេលដែលទទួលទូរស័ព្ទអញ្ជើញឱ្យសម្តែង MV បទនេះ នាងមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលម្ចាស់ផលិតកម្មនៅចាំរូបនាង ដូចនេះនាងក៏សម្រេចចិត្តចូលរួមថតបទនេះ ហើយម្យ៉ាងសាច់ភ្លេងស្តាប់ទៅពីរោះ រីឯសាច់រឿងក៏ស្រដៀងនឹងជីវិតរបស់នាងស្រាប់។

ម៉ាក និង អែនថង លេចមុខក្នុង MV ថ្មី «លង់ស្នេហ៍តារា» (មានវីដេអូ)ម៉ាក និង អែនថង លេចមុខក្នុង MV ថ្មី «លង់ស្នេហ៍តារា» (មានវីដេអូ)
រីឯលោក ម៉ាក វិញក៏បានបង្ហើបពីអារម្មណ៍ខ្លួនឯងដែរថា ពេលដឹងថាម្ចាស់ផលិតកម្មអញ្ជើញរូបលោកឱ្យសម្តែងជាមួយ អែនថង លោកក៏មានអារម្មណ៍ភ្ញាក់ផ្អើលដូចគ្នា ហើយក៏សប្បាយចិត្តដែលម្ចាស់ផលិតកម្មឱ្យតម្លៃ និង មានឱកាសមករួមថតជាមួយ អែនថង ម្តងទៀត៕ ខេរី (ប្រភព៖ ជីហ្គាបាន)

ម៉ាក និង អែនថង លេចមុខក្នុង MV ថ្មី «លង់ស្នេហ៍តារា» (មានវីដេអូ)ម៉ាក និង អែនថង លេចមុខក្នុង MV ថ្មី «លង់ស្នេហ៍តារា» (មានវីដេអូ)ម៉ាក និង អែនថង លេចមុខក្នុង MV ថ្មី «លង់ស្នេហ៍តារា» (មានវីដេអូ)ម៉ាក និង អែនថង លេចមុខក្នុង MV ថ្មី «លង់ស្នេហ៍តារា» (មានវីដេអូ)ម៉ាក និង អែនថង លេចមុខក្នុង MV ថ្មី «លង់ស្នេហ៍តារា» (មានវីដេអូ)