តារាប្រុស Him Law ខំប្រឹងសម្តែង រក្សាហិរញ្ញវត្ថុក្នុងថ្ងៃមង្គលការខាងមុខ

6 Videos


នៅសល់ពេលមិនដល់តែមួយខែទៀតទេ ពិធីមង្គលការរវាងតារាហុងកុងល្បីឈ្មោះទាំងពីរគឺលោក Him Law និង នាង Tavia Yeung នឹងប្រារព្ធឡើង ។

តារាប្រុស Him Law ខំប្រឹងសម្តែង រក្សាហិរញ្ញវត្ថុក្នុងថ្ងៃមង្គលការខាងមុខ

ព្រោះតែពេលវេលាដល់ប្រថុចញ៉ុចនេះ នាង Tavia កំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការរៀបចំពិធីមង្គលការនេះឲ្យបានសមរម្យ ព្រោះតែលោក Him កំពុងតែស្ថិតនៅចិនដីគោក ថតរឿងភាគថ្មី «Infernal Affairs» ។ គេបានដឹងថា ការខិតខំសម្តែងទាំងជិតដល់ថ្ងៃរៀបការបែបនេះ គឺដោយសារតែលោក Him គឺជាអ្នកទទួលរ៉ាប់រងទាំងស្រុងនូវថ្លៃចំណាយលើពិធីមង្គលការនេះ ឯនាង Tavia គឺជាអ្នករៀបចំគម្រោងនៃពិធី ។

តារាប្រុស Him Law ខំប្រឹងសម្តែង រក្សាហិរញ្ញវត្ថុក្នុងថ្ងៃមង្គលការខាងមុខ

ព្រោះតែនាង Tavia មានអាយុបងលោក Him ៥ ឆ្នាំ មហាជនជាច្រើនមិនដែលគិតថា អ្នកទាំងពីរអាចដើរដល់ថ្ងៃនេះទេ តែចុងក្រោយ បន្ទាប់ពីរក្សាចំណងស្នេហ៍បាន ៤ ឆ្នាំ អ្នកទាំងពីរក៏បានរៀបការនឹងគ្នានៅដើមឆ្នាំ ២០១៦ ដែលកាលនោះពិធីមង្គលការបានធ្វើឡើងស្ងាត់ៗនៅប្រទេសអង់គ្លេស ។

តារាប្រុស Him Law ខំប្រឹងសម្តែង រក្សាហិរញ្ញវត្ថុក្នុងថ្ងៃមង្គលការខាងមុខ

គួរបញ្ជាក់ដែរថា អ្នកទាំងពីរនឹងប្រារព្ធពិធីមង្គលការនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៦ ខាងមុខនេះ ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )