បែកធ្លាយអាថ៌កំបាំងដ៏មហិមារបស់ Duterte ដែលបញ្ជា សម្លាប់មនុស្សអស់ជាង ១ពាន់​ នាក់កាលមុន

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងលើប្រធានាធិបតីហ្វីលីពីន នោះគឺការចោទប្រកាន់លោក ចំពោះការបញ្ជាសម្លាប់មនុស្សច្រើនជាង១ពាន់នាក់ ក្នុងពេលដែលលោកនៅធ្វើជាចៅហ្វាយក្រុង Davao ចន្លោះពីឆ្នាំ១៩៨៨ ដល់ឆ្នាំ២០១៣ ដោយការចោទប្រកាន់នេះ គឺត្រូវបុរសម្នាក់ដែលអះអាងថា ជាអតីតសមាជិកក្រុមពិឃាដរបស់លោក Rodrigo Duterte ផ្ទាល់តែម្ដង ។

ការចោទប្រកាន់ពីអតីតសមាជិកក្រុមពិឃាដ ដែលមានឈ្មោះថា “Davao Death Squad” (DDS) នេះ គឺធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ មុនពេលដែលគណៈកម្មាធិការព្រឹទ្ធសភាហ្វីលីពីន ប្រុងបើកការស៊ើបអង្កេតលើការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ របស់លោក Duterte តាំងពីឡើងកាន់តំណែងជាប្រធានាធិបតីមក ។

បុរសដែលចេញមុខហែកកកាយអាថ៌កំបាំងដ៏ធំមហិមានេះ មានឈ្មោះថា Edgar Matobato ជាសមាជិកម្នាក់ ក្នុងចំណោមសមាជិក៣០០នាក់ទៀត នៃក្រុមពិឃាដប្រចាំក្រុង Davao ដែលស្ដាប់បញ្ជាផ្ទាល់ពីលោក Duterte ។

ចំពោះការចោទប្រកាន់នេះដែរ វាត្រូវបានការិយាល័យប្រធានាធិបតីច្រានចោលក្នុងថ្ងៃដដែល ដោយលោក Martin Andanar បានឆ្លើយជំនួសលោកប្រធានាធិបតីថា “គណៈកម្មការសិទ្ធិមនុស្សបានធ្វើការស៊ើបអង្កេតរឿងនេះហើយកាលពីប៉ុន្មានឆ្នាំមុន តាំងពីលោកប្រធានាធិបតីនៅជាចៅហ្វាយក្រុងមកម្ល៉េះ តែគេរកមិនឃើញបទចោទទេ ដោយសារតែគ្មានភស្តុតាងគ្រប់គ្រាន់ ។” ។

កាលពីឆ្នាំមុន លោក Duterte ធ្លាប់ថ្លែងក្នុងការផ្សាយផ្ទាល់តាមទូរទស្សន៍ថា “ខ្ញុំ? គេកំពុងនាំគ្នានិយាយថា ខ្ញុំជាផ្នែកមួយនៃក្រុមពិឃាដ? តាមពិតវាអញ្ចឹងមែន ។” ក្រោយមកលោកក៏គំរាមសម្លាប់ក្រុមឧក្រិដ្ឋជនរាប់ពាន់នាក់ទៀត ហើយបោះចោលនៅឆ្នេរសមុទ្រ Manila Bay បើសិនលោកជាប់ឆ្នោតក្លាយជាប្រធានាធិបតី តែក្រោយមកលោកបានបដិសេធថា “គ្មានក្រុមពិឃាដក្រុង Davao ទេ ។”

ចំណែកអ្នកហែកកកាយរឿងទាំងនេះវិញ លោកបានបញ្ជាក់ថា ដំបូងឡើយក្រុមពិឃាដនោះ មានឈ្មោះថា “Liquidation squad” ឬត្រូវគេហៅថា “Lambada Boys” បង្កើតឡើងដោយលោក Duterte ហើយ “ការងារប្រចាំថ្ងៃគឺ សម្លាប់អ្នកលក់គ្រឿងញៀន ជនចាប់រំលោភ និងជនចាប់ជំរិត ។” ។

លោកបានបន្តរៀបរាប់ពីវិធីសម្លាប់ ដោយក្នុងនោះមានការកាប់ចិញ្ច្រាំសាកសព កាត់ជាកង់ៗ រួចបោះចោលតាមផ្លូវ រុំស្កុតបិតមុខ និងបោះឲ្យក្រពើស៊ី ដោយក្រោយមកនៅឆ្នាំ១៩៩៣ ក្រុម “Liquidation squad” បានវិវត្តខ្លួនក្លាយជាក្រុមពិឃាដ ដែលគេស្គាល់ថា DDS ហើយមានសមាជិកជាអតីតក្រុមប៉ូលិស និងក្រុមឧទ្ទាម ។

លោក Brad Adams ជាអ្នកឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅអាស៊ីបានថ្លែងថា “ប្រធានាធិបតី Duterte មិនអាចធ្វើការស៊ើបអង្កេតលើខ្លួនឯងបានទេ ដូច្នេះហើយវាចាំបាច់ណាស់ ដែលត្រូវការអង្គការសហប្រជាជាតិឲ្យដឹកនាំការស៊ើបអង្កេតនេះ ។” ។

ក្រៅពីការរៀបរាប់ត្រួសៗពីវិធីសម្លាប់របស់ក្រុមពិឃាដនេះ លោក Matobato ក៏បានបញ្ជាក់ពីការចាប់ជនជាតិឥស្លាមយកទៅកប់ក្នុងថ្ម បន្ទាប់ពីមានការបំផ្ទុះវិហារឥស្លាមមួយកន្លែងក្នុងក្រុង Davao កាលពីឆ្នាំ១៩៩៣ដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំ២០០៩ គណៈកម្មការសិទ្ធិមនុស្សមួយប្រុងធ្វើការស៊ើបអង្កេតលើឃាតកម្មរបស់លោក Duterte ដូច្នេះហើយលោក Duterte ក៏បញ្ជាឲ្យសម្លាប់ប្រធានគណៈកម្មការនេះ នោះគឺលោក Leila de Lima តែក្រោយមកមិនបានធ្វើទេ ។

រហូតដល់ឆ្នាំ២០១០ Duterte ជាប់ពាក់ព័ន្ធនឹងករណីសម្លាប់មិត្តប្រុសរបស់ប្អូនស្រីលោកម្នាក់ ក៏ដូចជាការបញ្ជាឲ្យសម្លាប់ អ្នកកាសែតដែលរិះគន់លោកផងដែរ លើសពីនេះទៅទៀត ក៏មានការលើកឡើង ពីបញ្ជាសម្លាប់មន្ត្រីក្រសួងយុត្តិធម៌ម្នាក់ ដោយប្រើកាំភ្លើងយន្តផងដែរ ។

ចំពោះកូនប្រុសលោក Duterte ដែលមានឈ្មោះថា Paolo Duerte វិញ ត្រូវបាន លោក Matobato ចោទប្រកាន់ថា ជាអ្នកប្រើប្រាស់គ្រឿងញៀន ហើយក៏មានពាក់ព័ន្ធនឹងការបញ្ជា ឲ្យសម្លាប់មហាសេដ្ឋីពាន់លានម្នាក់ នោះគឺលោក Richard King កាលពីឆ្នាំ២០១៤ផងដែរ ដោយកាលនោះអ្នកទាំង២ឈ្លោះគ្នាដណ្ដើមនារីម្នាក់ ។ សូមរម្លឹកថា បច្ចុប្បន្ននេះ Paolo Duerte ជាចៅហ្វាយក្រុងរងនៃក្រុង Davao ។

គួរបញ្ជាក់ថា Matobato បានបកស្រាយខ្លួនឯងថា លោកបានចាកចេញពីក្រុមពិឃាដ DDS កាលពីឆ្នាំ២០១៣ ហើយត្រូវគេធ្វើទណ្ឌកម្មគំរាមឲ្យបិទមាត់ ចំពោះរឿងដែលគេបានដឹង កាលពីនៅជាសមាជិកក្រុម តែក្រោយមកនៅឆ្នាំ២០១៤ លោកបានចូលសារភាពឲ្យគណៈកម្មការសិទ្ធិមនុស្សហ្វីលីពីន និងក្រសួងយុត្តិធម៌ ដោយរស់នៅក្រោមការការពារជាសាក្សី រហូតដល់ដើមឆ្នាំនេះ ទើបលោកចាកចេញពីការការពារនេះ ដោយសារតែបារម្ភពីការឈ្នះឆ្នោតរបស់លោក Duterte ដែលអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់លោក ៕

បែកធ្លាយអាថ៌កំបាំងដ៏មហិមារបស់ Duterte ដែលបញ្ជា សម្លាប់មនុស្សអស់ជាង ១ពាន់​ នាក់កាលមុន បែកធ្លាយអាថ៌កំបាំងដ៏មហិមារបស់ Duterte ដែលបញ្ជា សម្លាប់មនុស្សអស់ជាង ១ពាន់​ នាក់កាលមុន បែកធ្លាយអាថ៌កំបាំងដ៏មហិមារបស់ Duterte ដែលបញ្ជា សម្លាប់មនុស្សអស់ជាង ១ពាន់​ នាក់កាលមុន

បែកធ្លាយអាថ៌កំបាំងដ៏មហិមារបស់ Duterte ដែលបញ្ជា សម្លាប់មនុស្សអស់ជាង ១ពាន់​ នាក់កាលមុន

ប្រភព ៖ kqube

  • បែកធ្លាយអាថ៌កំបាំងដ៏មហិមារបស់ Duterte ដែលបញ្ជា សម្លាប់មនុស្សអស់ជាង ១ពាន់​ នាក់កាលមុន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:ជីវិតនិងសង្គម
Tags: