អាមេរិក​ ផ្ដល់​ជំនួយ​៣៨​ពាន់​លាន​ដុល្លារ​ដល់​ អ៊ីស្រាអែល ​ទប់ទល់​នឹង​មហា​អំណាច​នៅ​មជ្ឈិមបូព៌ា​

សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាដល់ប្រទេស អ៊ីស្រាអែល មានតម្លៃ ៣៨ ពាន់លានដុល្លារ បំណងជួយដល់ប្រទេស អ៊ីស្រាអែល ឲ្យធ្វើទំនើបកម្មយន្តហោះចម្បាំង, ពង្រឹងកងទ័ពថ្មើរជើង និងបង្កើតសមត្ថភាពប្រព័ន្ធការពារមីស៊ីល ។

អាមេរិក​ ផ្ដល់​ជំនួយ​៣៨​ពាន់​លាន​ដុល្លារ​ដល់​ អ៊ីស្រាអែល ​ទប់ទល់​នឹង​មហា​អំណាច​នៅ​មជ្ឈិមបូព៌ា​

នេះគឺជាកិច្ចព្រមព្រៀងយោធាធំបំផុតក្នុងប្រវត្តិសាស្ត្ររវាង សហរដ្ឋអាមេរិក និង អ៊ីស្រាអែល សម្រាប់រយៈពេល ១០ ឆ្នាំ ដោយត្រូវផ្ដល់ឲ្យចំនួន ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ និង ៥ ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធការពារមីស៊ីល, យន្តហោះចម្បាំង F-35 និងសម្រាប់សម្ភារកងទ័ពថ្មើរជើង ។

លោក អូបាម៉ា និយាយថា ជំនួយយោធានេះ ធ្វើឡើងដើម្បីធានាសន្តិសុខដល់ប្រទេស អ៊ីស្រាអែល តាមរយៈការផ្គត់ផ្គង់អាវុធទំនើបបំផុតលើពិភពលោក ដើម្បីឲ្យ អ៊ីស្រាអែល មានសមត្ថភាពការពារខ្លួនឯងពីការគំរាមគ្រប់បែបយ៉ាង ។ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក និយាយថា ជំនួយយោធា ក៏មានផលប្រយោជន៍សម្រាប់ អាមេរិក ផងដែរ ព្រោះថា នៅពេលដែលដៃគូរ និងសម្ព័ន្ធមិត្តមានសុវត្ថិភាព សហរដ្ឋអាមេរិក កាន់តែមានសុវត្ថិភាពដែរ ។

ប្រភព ៖ kqube

  • អាមេរិក​ ផ្ដល់​ជំនួយ​៣៨​ពាន់​លាន​ដុល្លារ​ដល់​ អ៊ីស្រាអែល ​ទប់ទល់​នឹង​មហា​អំណាច​នៅ​មជ្ឈិមបូព៌ា​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:ជីវិតនិងសង្គម
Tags: