ប៉ះទង្គិចនៅបារាំង ប៉ូលិស និងក្រុមបាតុករជិត២០នាក់រងរបួស

បាតុករ៤នាក់ និងប៉ូលិស១៥នាក់បានរងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅកណ្តាលទីក្រុងប៉ារីស ដោយសារតែក្រុមបាតុករខឹងសម្បារទៅនឹងច្បាប់កែទម្រង់ពលកម្មថ្មី ។ នេះជាការប៉ះទង្គិចថ្មីបំផុតទាក់ទងច្បាប់ដ៏ចម្រូងចម្រាសមួយនេះ ។បាតុករជាច្រើនពាន់នាក់បានប្រមូលផ្តុំគ្នាដង្ហែក្បួលតាមដងវិថីនានាទៅកាន់អគាររដ្ឋាភិបាល ហើយស្របពេលដែលក្រុមប៉ូលិសបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករនោះ ក៏បានបង្កឲ្យផ្ទុះអំពើហិង្សាកើតឡើងតែម្តង ស្ថិតនៅក្នុងតំបន់ Nantes ភាគខាងលិចបារាំង ។

ប៉ះទង្គិចនៅបារាំង ប៉ូលិស និងក្រុមបាតុករជិត២០នាក់រងរបួស

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Bernard Cazeneuve បានថ្លែងថា អំពើហិង្សានេះ ពិតជាមិនអាចទទួលយកបានឡើយ ។ ដោយសារមូលហេតុនេះហើយ ប៉ូលិសបានចាប់ខ្លួនមនុស្ស៦២នាក់ នៅទូទាំងប្រទេស ហើយក្នុងនោះ៣២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរឃុំឃាំង ។ការកែទម្រង់ច្បាប់ពលកម្មថ្មីជំនួសច្បាប់ចាស់ដ៏ល្បីល្បាញនោះ ត្រូវក្រុមបាតុករលើកឡើងថា ធ្វើឲ្យពួកគាត់ទទួលការខាតបង់ប្រយោជន៍យ៉ាងធ្ងន់ ។ បាតុកម្មបានផ្ទុះឡើងរ៉ាំរ៉ៃតាំងពីខែកក្កដា ឆ្នាំ២០១៦មកម្ល៉េះ និងបណ្តាលឲ្យប៉ូលិសរងរបួសជាបន្តបន្ទាប់រហូតដល់៦២០នាក់ហើយ ។

អាជ្ញាធរបារាំងបានអះអាងថា ការធ្វើបាតុកម្មកាលពីថ្ងៃទី១៥ ខែកញ្ញា មានបាតុករចូលរួមប្រមាណ៧៨.០០០នាក់នៅទូទាំងប្រទេស ក្នុងនោះនៅទីក្រុងប៉ារីសមានប្រមាណ១៣.០០០នាក់ ។ រីឯក្រុមអ្នករៀបចំធ្វើបាតុកម្ម អះអាងថាមានប្រមាណ១៧០.០០០នាក់ទូទាំងប្រទេស រីឯនៅទីក្រុងប៉ារីសមាន៤០.០០០នាក់ ៕

ប៉ះទង្គិចនៅបារាំង ប៉ូលិស និងក្រុមបាតុករជិត២០នាក់រងរបួស ប៉ះទង្គិចនៅបារាំង ប៉ូលិស និងក្រុមបាតុករជិត២០នាក់រងរបួស ប៉ះទង្គិចនៅបារាំង ប៉ូលិស និងក្រុមបាតុករជិត២០នាក់រងរបួស ប៉ះទង្គិចនៅបារាំង ប៉ូលិស និងក្រុមបាតុករជិត២០នាក់រងរបួស ប៉ះទង្គិចនៅបារាំង ប៉ូលិស និងក្រុមបាតុករជិត២០នាក់រងរបួស

ប្រភព ៖ nokorwatnews

  • ប៉ះទង្គិចនៅបារាំង ប៉ូលិស និងក្រុមបាតុករជិត២០នាក់រងរបួស已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:ជីវិតនិងសង្គម
Tags: