អតិថិជន​នៅ​ខ្មែរ​​ចាយ​លុយ​ពាន់​ដុល្លារ​ទិញ​ iPhone 7 Plus ប្រើ​មុន​គេ​

មុននេះបន្តិច​ sabay បាន​ជួប​សម្ភាសន៍​ជា​មួយ​អតិថិជន​​ខ្មែរ​​មួយ​រូប​​ហ៊ាន​ចំណាយ​លុយ​ខ្ទង់​ពាន់​ដុល្លារ​ ដើម្បី​ទិញ​យក​​​ iPhone 7 Plus មក​ប្រើ​មុន​គេ​បង្អស់។

 

អតិថិជន​នៅ​ខ្មែរ​​ចាយ​លុយ​ពាន់​ដុល្លារ​ទិញ​ iPhone 7 Plus ប្រើ​មុន​គេ​

 

តាម​ការ​សាក​សួរ​អតិថិជន​ដំបូង​គេ​ ឲ្យ​ដឹង​ថា​គាត់​បាន​ចំណាយ​​លុយ​ចំនួន​ ១៤០០ ដុល្លារ​ ដើម្បី​ទិញ​យក iPhone 7 Plus ពណ៌​ផ្កាឈូក​ ដែល​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១២៨ GB។ អតិថិជន​រូប​នេះ​បន្ត​ថា​ការ​ដែល​ទិញ​ប្រើ​​មុន​គេ​នេះ​ដោយ​សារ​តែ​គាត់​​ស្រឡាញ់​​ iPhone ហើយ​កន្លង​មក​ក៏​ធ្លាប់​ចាំ​ទិញ​ iPhone ម៉ូដែល​ថ្មី​មុន​គេ​ដូច​នេះ​ដែរ។

 

មួយ​វិញ​ទៀត​ដោយ​សារ​ពេញ​ចិត្ត​នឹង​កាមេរ៉ា​ភ្លោះ​, បច្ចេកវិទ្យា​ធន់​នឹង​ទឹក​ និង​ មាន​ល្បឿន​លឿន​ជាង​ពី​មុន​ ទើប​ជំរុញ​ឲ្យ​គាត់​សម្រេច​ជ្រើស​យក iPhone 7 Plus នេះ៕​​​​​​​​​​​​

 

 

​ចុច​អាន៖ ចេញ​តម្លៃ​ដំបូង iPhone 7 និង 7 Plus មក​ដល់​ខ្មែរ​ម៉ោង ១២ ថ្ងៃ​ត្រង់​នេះ

 

ដោយ៖ ហៃ​ សុខ​ហេង