របៀបធ្វើ ពោតលីងបង្គា

របៀបធ្វើ ពោតលីងបង្គា

គ្រឿងផ្សំ

  • ពោតស ៥ផ្លែ (ប្រឡេះយកសាច់)
  • បង្គាក្រៀម ៥០ក្រាម (ត្រាំទឹកមួយសន្ទុះស្រង់បុកឲ្យម៉ដ្ឋ)
  • ស្លឹកខ្ទឹម ៥ដើម ហាន់ខ្លីល្មម
  • ស្ករស ៣ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប្រេងឆា ៥០០ក្រាម
 វិធីធ្វើ
    1. ជាដំបូងយកប្រេងឆាដាក់ចូលក្នុងខ្ទះទុកឲ្យក្តៅ យកពោតចាក់ចូលបំពងឲ្យឆ្អិន ស្រង់ទុកមួយឡែកសិន។
    2. ចាក់ប្រេងឆាចេញពីខ្ទះ បន្ទាប់មកយកពោតដែលបំពងរួចមកដាក់លីងមួយសន្ទុះ។
    3. ដាក់បង្គា, អំបិល, ស្ករស និងលួចដាក់ប៊ីចេងបន្តិច រួចហើយលីងពីរបីត្រឡប់ ភ្លក់មើលល្មមហើយដាក់ស្លឹកខ្ទឹមច្របល់ចូលជាការស្រេច៕

ប្រភព៖ recipe.camlocation.com/