Maria Ozawa ផ្ទុះ​កំហឹង​ពេល​ត្រូវ​គេ​បង្ហោះ​ឯក​សារ​ផ្ទាល់​ខ្លួន​លើ​អ៊ីនធឺណិត

តារាសម្ដែងជប៉ុន Maria Ozawa​ បាន​ខឹង​យ៉ាង​ខ្លាំង​នៅ​ពេល​ត្រូវ​មន្ត្រី​អន្តោប្រវេសន៍​មួយ​រូប​បង្ហោះ​លិខិត​ឆ្លង​ដែន​របស់​ខ្លួន​លើFacebook។

 

 Maria Ozawa ផ្ទុះ​កំហឹង​ពេល​ត្រូវ​គេ​បង្ហោះ​ឯក​សារ​ផ្ទាល់​ខ្លួន​លើ​អ៊ីនធឺណិត

 

ថ្មី​ៗ​នេះ មន្ត្រី​អន្តោប្រវេសន៍​ជនជាតិ​ហ្វលីពីន​មួយ​រូប​បាន​បង្ហោះ​រូប passport របស់​អតីត​តារា​ភាពយន្ត​​អាសអាភាស Maria Ozawa លើ Facebook ដោយ​បាន​សរសេរ​ថា៖ “ខ្ញុំ​ប្រាកដ​ថា​អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ស្គាល់​ស្រី​ម្នាក់​នេះ”។ ជាមួយ​គ្នា​នេះ​ផង​ដែរ ព័ត៌មាន​លំអិត​របស់ Maria ក៏​ត្រូវ​បាន​មន្ត្រី​រូប​នេះ​ចែក​ចាយ​ផង​ដែរ។

 

នៅ​ពេល​ឃើញ​ដូច​នេះ អតីត​តារា​ភាពយន្ត​កូន​ជ្រូក​បាន​ខឹង​ជា​ខ្លាំង។ Ozawa បាន​ជះ​កំហឹង​នៅ​លើ Facebook របស់​ខ្លួន​ថា៖ “នៅ​ពេល​នេះ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ខឹង​ឬ​ពិបាក​ចិត្ត​នោះ​ទេ។ មិត្តភ័ក្ដិ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​កំពុង​ត្រូវ​គេ​ចែក​ចាយ​ពេញ​អ៊ីនធឺណិត។ មន្ត្រី​មួយ​រូប​បាន​បង្ហោះ​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ​ហើយ​បាន​និយាយ​ថា ‘អ្នក​ទាំង​អស់​ពិត​ជា​ស្គាល់​ស្រី​ម្នាក់​នេះ’។ នេះ​គឺ​ជា​ទង្វើ​ដ៏​ខុស​ខ្លាំង​ណាស់។ ខ្ញុំ​កំពុង​តែ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​រស់​ក្នុង​ប្រទេស​នេះ (ហ្វីលីពិន) តែ​ឲ្យ​ខ្ញុំ​រស់​នៅ​យ៉ាង​ដូច​ម្ដេច​ជា​មួយ​មនុស្ស​ប្រភេទ​នេះ។ តារា​វ័យ​៣០​ឆ្នាំ​បាន​បន្ថែម​ទៀត​ថា៖ “បើ​សិន​នេះ​ជា​មនុស្ស​ធម្មតា​ទៅ​ខ្ញុំ​មិន​ប្រកាន់​ទេ តែ​នេះ​គឺ​ជា​មន្ត្រី​អន្តោប្រវេសន៍ ខ្ញុំ​ពិត​ជា​មិន​ជឿ​ពិត​មែន”៕

 

Maria Ozawa ផ្ទុះ​កំហឹង​ពេល​ត្រូវ​គេ​បង្ហោះ​ឯក​សារ​ផ្ទាល់​ខ្លួន​លើ​អ៊ីនធឺណិត

 

Maria Ozawa ផ្ទុះ​កំហឹង​ពេល​ត្រូវ​គេ​បង្ហោះ​ឯក​សារ​ផ្ទាល់​ខ្លួន​លើ​អ៊ីនធឺណិត

 

ចុចអាន៖សម្រស់​បវរកញ្ញា​ជប៉ុន​២០១៦ រង​ការ​រិះគន់​ធ្ងន់ធ្ងរ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖lollipop