ឲ្យ​មិត្តភក្តិ​ទៅ​ចែចង់​ប្រពន្ធ​ខ្លួនឯង ទីបំផុត​ចប់

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ដឹង​ថា​ជា​ល្បិច​របស់​ប្តី​ព្រោះ​ចង់​ដឹងចិត្ត​ប្រពន្ធ ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​សម្រេចចិត្ត​សុំ​ចែកផ្លូវ​គ្នា​ជាមួយ​ប្តី​ទោះបីជា​បុរស​ប្តី​ប្រឹង​ឱប និង​អង្វរ​យ៉ាងណា​ក៏​ដោយ ហើយ​បីកូន​ចុះ​ទៅ​បាត់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា ប្តី​របស់​នាង​ឈ្មោះ ឡេ​ង វុ​ធ អាយុ​៣១​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​សុំ​មិន​បញ្ចេញ​ឈ្មោះ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ប្តី​របស់​នាង​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ផឹកស៊ី និង​លេងល្បែង​ស៊ីសង និង​មានរឿង​ជា​ច្រើន​ទៀត​ដែល​ស្ត្រី​ជា​ប្រពន្ធ​ភាគច្រើន​មិន​អាច​ទទួលយក​បាន តែ​នាង​ចេះ​តែ​មិន​ដាច់​ចិត្ត ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ប្តី​របស់​នាង​បាន​នាំ​មិត្តភក្តិ​ម្នាក់​មក​ផឹកស៊ី​នៅ​បន្ទប់​ជួល​របស់​ខ្លួន ពេល​ផឹកស៊ី​ស្រវឹង​ស្រឿង​ៗ ប្តី​របស់​នាង​បាន​ប្រើ​ល្បិច​ជា​ទៅ​រក​ទិញ​ស្រា និង​សាច់​ក្លែម​បន្ថែម​ទៀត ហើយ​ឲ្យ​មិត្តភក្តិ​របស់​ខ្លួន​មក​ចែចង់​ប្រលោម​ស្នេហ៍​នាង ព្រោះតែ​ចង់​ដឹង​ថា តើ​ប្រពន្ធ​នៅ​តែ​មានចិត្ត​ស្មោះ​នឹង​ប្តី​ដែរ​ឬ​អត់0x017d7 ហើយ​បុរស​ជា​ប្តី​បាន​ពួន​នៅ​ខាងក្រៅ​លប​ចាំ​ស្តាប់ ។ ខណៈ​មិត្តភក្តិ​ប្តី​បាន​មក​អង្គុយ​ជិត​នាង ហើយ​ប្រើ​ភាសា​ស្នេហា​សុំ​ស្រលាញ់ ព្រមទាំង​បបួល​នាង​រត់​ទៀត​ផង តែ​នាង​មិន​ព្រម​ទេ ព្រោះ​នាង​មាន​ប្តី និង​មានកូន​ម្នាក់​អាយុ​ជាង​១​ឆ្នាំទៅ​ហើយ ។

ស្ត្រី​ជា​ប្រពន្ធ​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ប្តី​របស់​នាង​ដែល​លប​ចាំ​ស្តាប់​នៅ​ខាងក្រៅ​នោះ​មិន​បានដឹង​ថា នាង​និង​មិត្តភក្តិ​របស់​គាត់​បាន​និយាយ​គ្នា​អ្វីខ្លះ​នោះ​ទេ គ្រាន់តែ​អង្គុយ​ជិត​គ្នា ហើយ​និយាយ​គ្នា​តិច​ៗ​ប៉ុណ្ណោះ ពេល​នោះ​ស្រាប់តែ​ប្តី​របស់​នាង​ស្ទុះ​ចូល​មក​វាយ​នាង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​តែ​ម្តង ឃើញ​បែប​នោះ​មិត្តភក្តិ​ប្តី​របស់​នាង​ក៏​ចេញ​ទៅ​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ទើប​ស្ត្រី​ជា​ប្រពន្ធ​ដឹង​ថា រឿងរ៉ាវ​ទាំង​អស់នោះ​គឺជា​ល្បិច​របស់​ប្តី​របស់​ព្រោះតែ​ចង់​ដឹងចិត្ត​របស់​នាង ធ្វើ​ឲ្យ​នាង​ខឹង​យ៉ាង​ខ្លាំង គួប​ផ្សំ​រឿង​ផឹកស៊ី​អួទីនួ និង​រឿង​លេងល្បែង​អបាយមុខ​ទៀត​នោះ ស្ត្រី​ជា​ប្រពន្ធ​ក៏​សម្រេចចិត្ត​សុំ​ចែកផ្លូវ​ជា​គ្នា​ជាមួយ​ប្តី តែ​ពេល​នោះ​បុរស​ជា​ប្តី​អង្វរ​សុំ​ទោស ដោយ​ឱប​ប្រពន្ធ​ជាប់​រហូត តែ​ទីបំផុត​ប្រពន្ធ​នៅ​តែ​មិន​អនុគ្រោះ ហើយ​បីកូន​ចុះ​ចោល​ប្តី​បាត់​តែ​ម្តង ។

«​កោះសន្តិភាព​» បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​បុរស​ជា​ប្តី​ដែរ ប៉ុន្តែ​បុរស​នោះ​ត្រូវ​បាន​ម្ចាស់​បន្ទប់​ជួល​បណ្ដេញ​ឈប់​ឲ្យ​ស្នាក់​នៅ​ទីនោះ​ត​ទៀត​ទេ ធ្វើការ​ព្យាយាម​នោះ​មិន​បាន​សម្រេច​សោះ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  រហូត​ឈាន​ដល់​ការ​ដឹក​ដៃ​គ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​លែងលះ​គ្នា ដោយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ចោទប្រកាន់​បុរស​ជា​ប្ដី​ថា មិន​គិត​ជួយ​រកស៊ី​នោះ​ទេ គិតតែ​ពី​ដើរ​លេង​ចាយ​លុយ​អត់​ប្រយោជន៍ មិន​គិតគូរ​ប្រពន្ធ​និង​កូន​ឡើយ និង​បាន​រករឿង​នាង​មិន​ឈប់​ឈរ ព្រមទាំង​គំរាម​សម្លាប់​នាង​ចោល​ថែម​ទៀត​ផង ។

មិនតែប៉ុណ្ណោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​ប្ដី​បាន​ដើរ​ចេញ​បាត់​ពី​ផ្ទះ​អស់​រយៈពេល​១​ខែ ដោយ​មិនដឹង​ថា​ទៅ​ណា​មក​ណា​ឡើយ។ ទ​ង្វើ​ខាងលើ​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​នាង​ជា​ប្រពន្ធ​អត់ទ្រាំ​លែង​បាន ក៏​ឈាន​ដល់​ការ​ព្រមព្រៀង​លែងលះ​គ្នា ។

នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា ប្តី​ប្រពន្ធ​នេះ​បាន​ដឹក​ដៃ​គ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​ដឹង​ឮ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​សាលាសង្កាត់​ចោម​ចៅ អាជ្ញាធរ​មិន​ព្រមឱ្យ​អ្នក​ទាំង​ពីរ​នាក់​លែង​គ្នា​នោះ​ឡើយ ប៉ុន្តែ​ពួក​គេ​មិន​ព្រម និង​បាន​សម្រេចចិត្ត​ផ្ដិត​មេដៃ​លែងលះ​គ្នា ដោយ​ខ្លួនឯង​ទាំង​អាជ្ញាធរ​មិនដឹង​ឮ​នោះ​ទេ ។

ប្ដី​ប្រពន្ធ​ខាងលើ​នោះ ត្រូវ​បាន​គេ​ស្គាល់​ថា ប្រពន្ធ​ឈ្មោះ ស្រី ម៉ៅ អាយុ​៣៤​ឆ្នាំ ប្រកប​របរ​លក់​សាច់​ជ្រូក រីឯ​បុរស​ជា​ប្ដី ឈ្មោះ អេ​ង ណា​ង ហៅ អន មិថុនា អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​ជី​រោទ៍ ស្រុក​កំពង់សៀម ខេត្ត​ត្បូងឃ្មុំ ។ អ្នក​ទាំង​ពីរ​មានកូន​២​នាក់​គឺ កូនប្រុស​ម្នាក់ និង​កូនស្រី​ម្នាក់ មក​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឲ្យ​មិត្តភក្តិ​ទៅ​ចែចង់​ប្រពន្ធ​ខ្លួនឯង ទីបំផុត​ចប់