មិនទុកចិត្តប្រពន្ធ… រៀបចំគំរោងអោយមិត្តភក្តិសុំស្រលាញ់ប្រពន្ធខ្លួន… មានអីចូលដើម បានត្រឹមអង្គុយយំ

តាមការបង្ហើបឲ្យដឹង ពីស្រ្តីជាប្រពន្ធ បាននិយាយថា មុនពេលកើតហេតុ ប្តីរបស់នាង បាននាំមិត្តភក្តម្នាក់ មកផឹកស៊ីនៅបន្ទុប់ជួល របស់នាង ខណៈពេលផឹកស៊ីស្រវឹងស្រឿងៗ បុរសជាប្តីមិនទុកចិត្តប្រពន្ធ បាននិយាយជាមួយមិត្តភក្តិ អោយសម្តែងឆាកល្ខោន លួងលោមស្នេហា ជា មួយ ប្រពន្ធរបស់ខ្លួន ចំណែករូបគាត់ ចេញទៅក្រៅទិញស្រាថែម ប៉ុន្តែធាតុពិត ប្តីរូបនោះមិនបាន ទៅទិញស្រាទេ គឺនៅលួចស្តាប់ ពីខាងក្រៅបន្ទប់ជួល ។

ប្រភពដដែល បានបន្តទៀតថា ខណៈពេលប្តីចេញទៅ ខាងក្រៅបាត់ មិត្តភក្តរបស់ប្តី បានទៅអង្គុយជិតស្រ្តី ជាប្រពន្ធ ហើយនិយាយ សាសងសុំស្នេហ៍ ប៉ុន្តែស្រ្តីខាងលើ បានប្រកែកមិនព្រមទេ ព្រោះនាងមានប្តី ថែមទាំងមាន កូនទៀតផង ហើយបុរស ជាមិត្តភក្កិនោះ បានបបួលស្ត្រីខាងលើ រត់ទៅជាមួយគ្នាទៀត តែនាងមិនព្រមទ្បើយ ។

ពេលដែលបុរសជាមិត្តភក្កិ កំពុងតែអង្គុយ សាងសងជាមួយស្ត្រី ជាប្រពន្ធនោះ ស្រាប់តែបុរសជាប្តី ធ្វើដូចជាទើបនឹងមកដល់ វាក់អើ ឃើញអង្គុយសាងសងគ្នា ក៏បានស្ទុះចូល ទៅចាប់វាយប្រពន្ធ រហូតរងរបួសយ៉ាងដំណំ ហើយប្រពន្ធក៏សួរថា ហេតុអីបានជាបងឯង ដឹងថា ខ្ញុំកំពុងតែសាសងស្នេហា បើសិនជាបងឯង មិនទុកចិត្តខ្ញុំទេ កុំរស់នៅ ជាមួយគ្នាទៀតអី។

ប្រពន្ធបានសុំប្តីលែងលះ ទើបបុរសជាប្តី បានយំអោបប្រពន្ធ និងបានសារភាពប្រាប់ថា ជាការសម្តែងឆាកល្ខោន ឲ្យមិត្តភក្កិរបស់គាត់ មកទាក់ទងសុំស្រឡាញ់ប្រពន្ធ ដើម្បីសាកចិត្ត ប្រពន្ធតែប៉ុណ្ណោះ ។

បន្ទាប់ពីបែកធ្លាយដឹងថា បុរសជាប្តីមិនទុកចិត្តប្រពន្ធ ចង់សាកចិត្ត ហើយធ្វើឲ្យប្រពន្ធខឹង បានអោបកូនប្រុសតូច រត់ចេញពីបន្ទប់ជួល ទោះបីជាបុរសជាប្តី ខំប្រឹងតាមអង្វរ សំពះលត់ជង្គង់ សុំទោសប្រពន្ធយ៉ាងណា ក៏ប្រពន្ធនៅតែ មិនព្រមអត់អោនឲ្យទេ ដោយប្រពន្ធសុខចិត្តអោបកូនប្រុសតូច ទាំងដេកលក់ ដើរគេចចេញទៅបាត់ ។

ចំណែកបុរសជាប្តី ពេលដែលកើតហេតុ មិនបានផ្តល់ព័ត៌មាន អ្វីទាំងអស់ បានត្រឹមតែអង្គុយយំនៅក្នុងបន្ទប់ជួល ត្រូវបានម្ចាស់ផ្ទះ ដេញឲ្យចេញពីក្នុងបន្ទប់ មិនព្រមចេញ ត្រូវមិត្តភក្កិដែលជាអ្នកសំដែង ឆាកល្ខោន ចាប់សែងចេញពីក្នុងបន្ទប់។ ម្ចាស់ផ្ទះជួល ក៏បានចាក់សោ ពីខាងក្រៅមិនឲ្យចូល ក្នុងបន្ទប់ទៀតទេ ។

ដោយឡែកអ្នករស់នៅ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជាប្តី តែងតែវាយធ្វើបាប ប្រពន្ធ ស្ទើររាល់ថ្ងៃ ធ្វើឲ្យរំខាន ដល់អ្នកជិតខាងទៀតផង ទើបពេលប្រពន្ធ រត់ចេញពីផ្ទះ ម្ចាស់ផ្ទះជួល ក៏បានដេញបុរសជាប្តី ឲ្យចេញពីផ្ទះ ឈប់ឲ្យស្នាក់នៅ ៕

ប្រភព៖ kbn


Related Posts