ទុកដល់ណាទៀត លោកអើយ…

រាជធានី​ភ្នំពេញ ​៖ បង្គោល​​ភ្លើង​មួយ​ដើម ដែល​មាន​​ប្រអប់​​កុង​ទ័​រ​ជា​ច្រើន​ប្រអប់ ​និង​ខ្សែកាប​ភ្លើង​ច្រើន​សរសៃ​​តោង​នៅ​លើ​នោះ​ផង បាន​ដួល​រលំ​កាត់​ទទឹង​ផ្លូវ ស្ទើរតែ​ដល់​ដី​ហើយ​ និងមានខ្សែភ្លើង​ធ្លាក់​រាយ​ប៉ាយ​ពាសពេញ​ផ្លូវ ដែល​សង្ស័យ​ថា​ ត្រូវ​រថយន្ត​ដឹក​សំពីង​​សំពោង​​បើក​​ទាក់ទើបទៅជាបែបនេះ ​។

​​កន្លង​មក ក៏​​ធ្លាប់​ត្រូវ​បានរថយន្ត​បើក​ទាក់​ម្ដង​រួច​មក​ហើយប៉ុន្តែ​មិន​ដួល​ ហើយ​បាន​ខ្សែភ្លើង​នោះបាន​ធ្លាក់​យារ​​​យូរខែ​មក​ហើយដែរ គឺ​តាំងពី​មុន​ពេល​ដែល​បង្គោល​ថ្ម​នេះ ត្រូវ​ដួល​រលំ​មកម្ល៉េះ ហើយ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ ជា​ពិសេស​ក្រុមរថយន្ត​ដឹក​ដែក អេ​ត​ចាយ​ចេញ​ចូលឃ្លាំង​អេ​ត​ចាយ​នៅ​ជាប់​នោះ ពេល​បើក​ឆ្លងកាត់​ម្ដង​ៗ គេ​បាន​យក​ឈើ​ទល់​ឡើង​លើ ទើប​បើក​ទៅ​រួច​ម្ដង​មួយ​ៗ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​អើពើ​កែសម្រួល​នោះ​ឡើយ ទុក​រហូត​ដល់​ត្រូវ​រថយន្តទាក់​ដួល​រលំ ហើយ​រកមុខ​អ្នក​បង្ក​មិនឃើញ​ទៀត​ផង​។

បង្គោល​ភ្លើង​នោះ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​សង្ស័យ​ត្រូវ​បានរថយន្ត​បើក​ទាក់​បណ្ដាល​ឲ្យ​ដួល កាលពី​វេលា​យប់​ថ្ងៃ​ទី​១៥ ​កញ្ញា ​​២០១៦​ ។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា បង្គោល​ភ្លើង​១​ដើម​នោះ ​គឺជា​បង្គោល​ថ្មដែល​មាន​ខ្សែកាប​ភ្លើង​តោង តាម​បណ្ដោយ​ផ្លូវ​ផង និង​កាត់​ទទឹង​ផ្លូវ​ផង គឺ​រាប់​សិប​ស​សៃ​និង​មាន​ចាប់​ប្រអប់​កុង​ទ័​រ នៅ​ជាប់​នោះ​ជា​ច្រើនប្រអប់​ថែម​ទៀត ដែល​មើលទៅ​មាន​សភាព​រញ៉េរញ៉ៃ​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់ ហើយ​វា​បាន​ដួល​រលំ​ដិ​យ​សារ រលើង​គល់ បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត ធុន​យក្ស​ដឹក​សំ​ពី​ស​ពោង បើក​ទាក់​ខ្សែកាប​ភ្លើង ប៉ុន្តែ​ខ្សែកាប​ភ្លើង​នោះ មិន​បាន​ដាច់​នោះ​ឡើយ ទើប​មិន​មានការ​ទុ​ស្សេ​កើតឡើង​។

មិនតែប៉ុណ្ណោះ​ក្រោយ​ពេល បើក​ទាក់​ខ្សែភ្លើង បណ្ដាល​ឲ្យ​ដួល​រលំ​បង្គោល កាត់​ទទឹង​ផ្លូវ​និង​ធ្លាក់​ខ្សែភ្លើង រាយ​ប៉ាយ​ពេញ​ផ្លូវ​រួច​ហើយ រថយន្ត​បង្ក​នោះ​បាន បើក​គេចខ្លួន​ទៅ​បាត់​ស្រមោល ហើយ​រថយន្ត​ដែល​ធ្វើ​ដំណើរ ឆ្លងកាត់​ផ្លូវ​នោះ ពេល​បើក​ទៅ​ដល់​ចំណុច ខាងលើ​មិន​បាន​ទៅ​រួច​ឡើយ បាន​បងខំចិត្ត​ត្រឡប់​ក្រោយ​វិញ​។

ទាក់ទិន​ទៅ​នឹង​ហេតុ​ការ​ណ៍នោះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​សុំ​ឲ្យអាជ្ញាធរ​ទាំង​ខណ្ឌ និង​សង្កាត់ ព្រម​​ទាំង​មន្ត្រី​អគ្គី​ស​នី​ផង ធ្វើ​យ៉ាងណា ​ព​ន្លឿ​ន​ក្នុង​ការ​រៀ​ចំបង្គោល​ភ្លើង ​និង​ខ្សែភ្លើង​នៅ​ទីនោះ​ ឱ្យបាន​ឆាប់​រួចរាល់​ផង ជា​ពិសេស​សូម​ជួយ​មើល​តំបន់​នោះ​ផង​ខ្សែ​ភ្លើងមាន​សភាព​រញ៉េរញ៉ៃ​ខ្លាំង​ណាស់ ទាំង​បណ្ដោយ​ផ្លូវ និង​ទទឹង​ផ្លូវ​គឺ​ទាប​ៗ ដែល​អាច​ធ្វើ​ឲ្យ​រថយន្ត​ទាក់​ដាច់​បាន​គ្រប់ពេល ហើយ​ពួក​គាត់​ក៏​ព្រួយបារម្ភ​ពី​សុវត្ថិភាពផងដែរ ។ ​