ឮ​ថា​អ្នក​ប្រមូល​ព​ន្ឋ​គយ​តាម​រទេះ​នៅ​ប៉ោយ​ប៉ែ​ត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ពី​ក្រុម​អាជីវករ​នាំ​ទំនិញ​មក​ពី​ថៃ តាម​ច្រក​ប៉ោយ​ប៉ែ​ត បាន​បង្ហើប​ឲ្យ​ដឹង​ថា មន្ត្រី​គយ​ម្នាក់​ដែល​មាន​តួនាទី​មើល​ការ​ខុស​ត្រូវ​ទទួល​បន្ទុក​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​និង​គ្រប់គ្រង​ការ​ប្រមូល​ព​ន្ឋ​ពី​ទំនិញ​សព្វសារពើ​ដែល​ដាក់​តាម​រទេះរុញ បាន​និង​កំពុង​តែ​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ធ្វើ​ឲ្យ​បាត់​ចំណូល​ព​ន្ឋ​រដ្ឋ​យ៉ាង​ច្រើ​ស​ន្ឋឹ​កស​ន្ឋា​ប់ ។

ប្រភព​បន្ត​ថា ចំណែក​ក្រុម​មេ​ឈ្មួញ​ដែល​រកស៊ី​ដឹក​ទំនិញ​តាម​រទេះអូស​ចូល​មក​ពី​ប្រទេស​ថៃ និង​បាន​ឃុបឃិត ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នោះ​រួម​មាន​៖ ១-​ឈ្មោះ​លោកស្រី ថោ​ង ឡេ​ង ,២-​លោក​ជា ទី , ៣ -​ចែ​ហយ ,៤- ចែ​ស្រី , ៥- ចែ​អៀង ដែល​គេ​ស្គាល់​ថា​ជា​ប្រ​ព​ន្ឋ​មន្ត្រី​យោធា​ផ្នែក​ទំនាក់ទំនង​ព្រំដែន កម្ពុជា ថៃ , ៦-​ចែ​រ៉ា​ទី​, និង​ទី​៧-​ចែ វី  ។

ប្រភព​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មន្ត្រី​គយ​រូប​នោះ​បាន​ឃុបឃិត​គ្នា​ជាមួយ​មេ​ឈ្មួញ ប្រើ​ជំនាញ​របៀប​បំភ័ន្ត​ភ្នែក​មហាជន និង ថ្នាក់លើ​ដោយ​ពួក​គេ​ធ្វើការ​ដឹក​ជញ្ជូន​នាំ​ទំនិញ​ចូល​មក​ពី​ថៃ អូស​តាម​រទេះ​ចូល​មក​តាម​ច្រក​ប៉ោយ​ប៉ែ​ត​នេះ​គឺ ក្រុម​មេ​ឈ្មួញ បាន​មក​ប្រកា​សព​ន្ឋ​ជា​លក្ខណៈ​ស្របច្បាប់​តាម​ធម្មតា ឬក៍​ពួក​គេ​ប្រកា​សព​ន្ឋ​នាំ​ចូល​រាល់​មុខទំនិញ​ទាំងនោះ​មួយ​ចំនួន​តូច (​ពោល​ទំនិញ​ប្រកា​សព​ន្ឋ​ប្រមាណ​១​តោន​) តែ​ដល់​ពេល​នាំ​ចូល​មាន​ចំនួន​ច្រើន​រហូត​ដល់​២​ទៅ​៣​តោន​ឯណោះ លើស​ពី​ការ​ប្រកា​សព​ន្ឋ​ជាង​ពាក់កណ្តាល ដូច្នេះ​ពួក​គេ​កេង​ចំណេញ​ថវិការដ្ឋ​រាប់រយ​លាន​រៀល​ក្នុង​១​ខែ​ៗ ។

ប្រភព​មួយទៀត​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រៅពី​របរ​រកស៊ី​កន្ទេល​ធំ​បន្លំ​ដេក មន្ត្រី​គយ​រូប​នោះ​បាន​គាបសង្កត់​ឲ្យ​ក្រុម​ឈ្មួញ​ផ្សេង​ៗ​ទៀត ដែល​នាំ​ទំនិញ​អូស​តាម​រទេះ ចូល​មក​តាម​ច្រក​ប៉ោយ​ប៉ែ​ត​នេះ គឺ​តម្រូវ​ឲ្យ​បង់ប្រាក់​ដាក់​ខែ ដោយ​ក្នុង​១​ខែ​ចំនួន​១០០០$​ដុល្លារ​ផង​ដែរ ។

ប្រជាពលរដ្ឋ​និង​ក្រុម​អាជីវករ​មួ​ួ​ចំនួន​នៅ​ប៉ោយ​ប៉ែ​ត បាន​អំពាវនាវ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល មេត្តា​ចាត់វិធានការ​ចំពោះ​មន្ត្រី​អនុវត្តន៍​ច្បាប់​ដែល​ប្រព្រឹត្ត​អំ​ពោះ​ពុក​រលួយ ពិសេស​មន្ត្រី​ជំនាញ​ផ្នែក​ប្រមូល​ព​ន្ឋ ឲ្យ​គោរព​ច្បាប់​ត្រឹមត្រូវ ចៀសវាង​កុំ​ឲ្យ​ពួក​គេ ចេះ​តែ​គាបសង្កត់​ពួក​គាត់​យក​លុយ ដាក់​ហោប៉ៅ​តាម​អំពើ​ចិត្ត​បែប​នេះ​តទៅ​ទៀត​។

ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ អនុប្រធាន​ការិយាល័យ​គយ​ច្រក​ប៉ោយ​ប៉ែ​ត លោក យី ឃី​ម មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា​នេះ​ដោយ​ទូរ​សព្ទ័​របស់​លោក​ចុច​ជាប់រវល់​រហូត ។  

ចំណែក​លោក​ហ៊ុយ សុ​ជាតិ ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា ពាក់​ព​ន្ឋ័​ផ្នែក​ខាង​ប្រមូល​ព​ន្ឋ​តាម​រទេះអូស​ទំនិញ​មក​ពី​ថៃ​នៅ​មាត់ច្រក​ប៉ោយ​ប៉ែ​ត ឲ្យ​សួរ​ទៅ​លោក​យី ឃី​ម ជា​អនុប្រធាន​ទទួល​បន្ទុក​ចុះ ៕