បុរសចំណាស់ម្នាក់ សម្រេចបំណងប្រាថ្នារបស់ខ្លួន ក្រោយពីបានជួបជាមួយកីឡាកររបស់ Man Utd មុនពេលស្លាប់

អង់គ្លេស៖ ពិតជាគួរឲ្យកោតស្ញប់ស្ញែង និងចូលរួមសោកស្តាយផងដែរ ចំពោះលោកតាម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រស្លាប់រស់ របស់ក្លិបបិសាចក្រហម Manchester Unិited បានឈឺស្លាប់ ក្រោយពីបានជួបជាមួយកីឡាកររបស់ Man Utd ដែលជាការបំពេញបំណងចុងក្រោយរបស់ខ្លួន។

បុរសចំណាស់នេះ មានឈ្មោះថា Paddy Lawler អាយុ ៧៣ឆ្នាំ ជាអ្នកគាំទ្ររបស់ Man Utd បានស្លាប់ដោយសារជំងឺមហារីក ក្រោយរយៈពេល៤៥នាទី បន្ទាប់ពីបានបំពេញក្តីបំណងរបស់ខ្លួន ជួបជាមួយកីឡាកររបស់ Man Utd លើកចុងក្រោយ។

យោងតាមប្រភពបានឲ្យដឹងថា កីឡាករ៤នាក់ របស់ក្លិបបិសាចក្រហម មានដូចជា Marcus Rashford, Jesse Lingard, Ashley Young និង Timothy Fosu-Mensah គឺជាអ្នកធ្វើឲ្យបំណងប្រាថ្នាបុរសចំណាស់ម្នាក់នេះ ក្លាយជាការពិត មុននឹងគាត់ស្លាប់ទៅ។ 

គួរបញ្ជាក់ផងដែរថា Paddy មានលំនៅដ្ឋាននៅក្នុងទីក្រុង Manchester ផ្ទាល់តែម្តង ហើយមុននឹងគាត់ស្លាប់ទៅ គាត់បាននិយាយថា គាត់ចង់ជួបជាមួយកីឡាកររបស់ Man Utd ផ្ទាល់ភ្នែក ហើយនេះគឺជាបំណងប្រាថ្នារបស់គាត់ចុងក្រោយ មុននឹងលាចាកលោក។

ពេលលឺដូច្នោះ ចៅស្រីរបស់គាត់ដែលមានឈ្មោះថា Kayleigh អាយុ២៧ឆ្នាំ ក៏បានបង្ហោះជាសារ អំពាវនាវ នៅក្នុងបណ្តាញសង្គម ទើបធ្វើឲ្យមានអ្នកលេងអិុនធើណេត ជាច្រើនចាប់អារម្មណ៍ រួចក៏បានចែករំលែកតៗគ្នា រហូតដល់ដំណឹងនេះបានលេចលឺដល់ប្អូនប្រុសជីដូនមួយរបស់ កីឡាករ Lingard ។

បន្ទាប់ពីរយៈពេល៣ថ្ងៃក្រោយមក ការអំពាវនាវ នៅក្នុងបណ្តាញសង្គម និងក្តីប្រាថ្នារបស់ បុរសចំណាស់ម្នាក់នេះ ក៏បានដូចបំណងមែន ដោយមានកីឡាករ៤រូប របស់ Man Utd ដូចជា Marcus Rashford, Jesse Lingard, Ashley Young និង Timothy Fosu-Mensah បានទៅសួរសុខទុក្ខផ្ទាល់ ហើយបានចុះហត្ថលេខា និងមានជាកាដូមួយចំនួនជូនគាត់ទៀតផង ប៉ុន្តែជាអកុសល មិនដល់១ម៉ោងផង បុរសចំណាស់ដែលមានឈ្មោះ Paddy ក៏បានស្លាប់បាត់បង់ជីវិតតែម្តង ក្រោយពីបានជួបកីឡាករទាំង៤នាក់នេះរួចមក ។

យ៉ាងណាមិញ យើងអាចសន្និដ្ឋានបានថា លោកតាចំណាស់ម្នាក់នេះ អាចស្លាប់ទៅបិទភ្នែកជិតហើយ បន្ទាប់ពីបានបំពេញបំណងចុងក្រោយរបស់ខ្លួន៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត