AirAsia ជាក្រុមហ៊ុនអាកាសចរណ៍ទីមួយ នៅអាស៊ីអាគ្នេយ៍ ដែលធ្វើប្រតិបត្តិការដោយ យន្តហោះប្រភេទ Airbus A320neo និងដំណើរការដោយ ម៉ាស៊ីន CFM International LEAP-1A

សេប៉ាង៖ AirAsia ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបល្អបំផុត លើពិភពលោកបានក្លាយជាក្រុមហ៊ុនទីមួយនៅ តំបន់អាស៊ីអាគ្នេយ៍ ដែលធ្វើប្រតិបត្តិការដោយយន្តហោះប្រភេទ Airbus A320neo ដំណើរការដោយម៉ាស៊ីន CFM International LEAP-1A។ ពិធីអបអរជាផ្លូវការសម្រាប់ ការមកដល់នៃយន្តហោះ ដែលមានលេខបញ្ជីការ 9M-NEO នេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦ នៅជិតអាកាសយានដ្ឋានអន្តរជាតិ កូឡាឡាំពួរ។

ដោយបំពាក់មកជាមួយនូវកន្លែងអង្គុយប្រភេទ Space Flex Cabin ដើម្បីផ្តល់ផាសុកភាពកម្រិតខ្ពស់ បំផុតដល់អ្នកដំណើរ យន្តហោះនេះ មានកៅអីអង្គុយចំនួន ១៨៦។ នេះគឺជាយន្តហោះទី ១៧២ ដែលក្រុមហ៊ុនអាកាសចរណ៍ នេះទទួលបានពីការបញ្ជាទិញសរុប ៥៧៥ គ្រឿង។

កម្មវិធីអបអរត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៦ ដើម្បីជាការចងចាំចំពោះការមកដល់របស់យន្តហោះនេះ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ ប្រទេសម៉ាឡេស៊ីលោក Dato’ Sri Liow Tiong Lai ឯកឧត្តម Christophe Pinot ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេស ម៉ាឡេស៊ី លោកជំទាវ Victoria Marguerite Treadell ស្នងការជាន់ខ្ពស់របស់ប្រទេសអង់គ្លេសប្រចាំប្រទេសម៉ាឡេស៊ី លោក Datuk Kamarudin Meranun នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Berhad និងជាក្រុមនាយកប្រតិបត្តិក្រុមហ៊ុន AirAsia X Berhad លោក Tan Sri Tony Fernandes នាយកប្រតិបត្តិ AirAsia Group រួមជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀតរបស់ AirAsia Group។ ក្រៅពីនេះក៏មានវត្តមានរបស់ លោក Kiran Rao អនុប្រធានប្រតិបត្តិផ្នែកយុទ្ធសាស្រ្ត និងទីផ្សាររបស់ក្រុមហ៊ុន Airbus និង លោក Allen Paxson អនុប្រធានប្រតិបត្តិរបស់ CFM ផងដែរ។

លោក Tan Sri Tony Fernandes ក្រុមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន AirAsia បានឱ្យដឹងថា “យើងរំភើបណាស់ ដែលទទួលបានយន្តហោះ Airbus A320neo នេះដើម្បីធានាថា AirAsia នៅតែឈានមុខគេ សម្រាប់អាជីវកម្មរបស់យើងដែលដំណើរការដោយយន្តហោះ ទំនើបចុងក្រោយគេនេះ។ យន្តហោះនេះនឹងជួយសន្សំការចំណាយលើតម្លៃប្រេងឥន្ធនៈ ១៥% ព្រមទាំងបង្កើនសមត្ថភាពសម្រាប់រយៈចម្ងាយហោះហើរចំនួន ៥០០ nautical miles (១ nautical miles = ១,៨៥២ គីឡូម៉ែត្រ) ដែលមានន័យថាការចំណាយលើថ្លៃ ធ្វើដំណើរសម្រាប់អតិថិជននឹងកាន់តែថយចុះ។ នេះគឺជាការបំពេញបន្ថែមលើចំនួនកៅអី ដែលត្រូវបានដំឡើងដោយបង្កើនសមត្ថភាពផ្ទុករហូតដល់ ១៨៦ កៅអីនៅក្នុងយន្តហោះមួយ។

“យើងពិតជារីករាយបើនិយាយពីបញ្ហាបរិស្ថាន ដោយសារការសន្សំសំចៃប្រេងឥន្ធនៈបែបនេះនឹង កាន់បន្ថយការបញ្ចេញឧស្ម័ន កាបូនិចប្រមាណ ៥.០០០ តោនក្នុងមួយឆ្នាំសម្រាប់យន្តហោះមួយគ្រឿង បន្ថែមលើការកាត់បន្ថយ ការបញ្ចេញនីត្រូហ្សែនអុកស៊ីដចំនួនពីរខ្ទង់ រួមជាមួយការកាត់បន្ថយ សំឡេងរំខានផងដែរ” លោកបានបន្ថែម។

លោក Kiran Rao អនុប្រធានប្រតិបត្តិផ្នែកយុទ្ធសាស្រ្ត និងទីផ្សាររបស់ក្រុមហ៊ុន Airbus មានប្រសាសន៍ថា “AirAsia បានបង្កើតចំណុចគោលមួយនៃសមត្ថភាពហោះហើរទោះជាធ្វើដំណើរទៅទីណាក៏ដោយ។ A320neo នឹងធ្វើឱ្យគ្រប់យ៉ាងកាន់តែប្រសើរឡើងដោយកាត់បន្ថយ ការប្រើប្រាស់ប្រេងឥន្ធនៈ ១៥ ភាគរយ និងតម្លៃថែទាំកាន់តែទាប។ ស្របគ្នានេះដែរ អ្នកដំណើរនឹងរីករាយជាមួយកម្រិតផាសុកភាពខ្ពស់ដាច់គេ ក្នុងប្រភេទយន្តហោះ ដែលមានច្រកដើរតែមួយ។ A320neo អាចនិយាយបានថាជាយន្តហោះ ដឹកអ្នកដំណើរមានច្រកដើរតែមួយ ដែលមានសមត្ថភាពល្អលើសគេ។ យើងមានការជឿជាក់ថា វានឹងដើរតួយ៉ាងសំខាន់ ដើម្បីជួយឱ្យ AirAsia រក្សាតំណែងជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប ឈានមុខគេលើពិភពលោក”។

“យើងមានកិត្តិយសណាស់ដែលបានក្លាយ ជាចំណែកមួយនៃក្រុមហ៊ុនដ៏អស្ចារ្យនេះ  ហើយយើងពិតជារីករាយ ដែលបានឈានដល់ដំណាក់កាលថ្មីមួយទៀតនៃទំនាក់រវាងយើង និង AirAsia” លោក Allen Paxson អនុប្រធានប្រតិបត្តិរបស់ CFM មានប្រសាសន៍។ “យើងជឿថា គ្រប់អត្ថប្រយោជន៍ដូចជា ការសន្សំសំចៃប្រេងឥន្ធនៈ ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ភាពឈានមុខគេ និងតម្លៃថែទាំទាប ដែលទទួលបានពីបច្ចេកវិទ្យាថ្មីនឹងនាំមកនូវបម្រែបម្រួលដ៏វិជ្ជមានចំពោះប្រសិទ្ធភាពប្រតិបត្តិការរបស់ AirAsia ព្រមទាំងជួយជំរុញ ដល់ការលូតលាស់រយៈពេលវែងផងដែរ។”
AirAsia ជាអតិថិជនធំជាងគេបំផុតរបស់ Airbus សម្រាប់ការបញ្ជាទិញយន្តហោះត្រកូល A320 ដោយមានចំនួនរហូតដល់ ៥៧៥ គ្រឿង។ ក្នុងចំណោមការបញ្ជាទិញនេះ ៤០៤ គ្រឿងស្ថិតក្នុងត្រកូល A320neo និងបន្ទាប់មកមាន ការបញ្ជាទិញមិនប្រែប្រួលមួយទៀតសម្រាប់យន្តហោះ A321neo ចំនួន ១០០ គ្រឿងដែលធ្វើឡើងកាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធី Airshow នៅទីក្រុង Farnborough។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត