នោះវីវរ! «​អាស៊ី​វេរ​​លុយ​» ដល់​ថ្នាក់នេះ​ផង!

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​មុន​នេះ នាថ្ងៃ​ទី​១៦ កញ្ញា ២០១៦ កម្លាំង​នគរ​បាល​ខណ្ឌ​សែន​​សុខ ដឹក​នាំ​ដោយ​លោក​សាំ សុ​ភ័ក្ត្រ​វិចិត្រ បាន​​ធ្វើការ​ចុះ​បង្ក្រាបជា​បន្ទាន់​នូវ​​ទីតាំងដែល​​មាន​យីហោ «​អាស៊ី​វេរ​​លុយ​» ដែលមានផ្ទះ២ល្វែងជាប់គ្នា​ ​ស្ថិត​​នៅផ្ទះ​លេខ​៦៦ ផ្លូវ​៥៩៨ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ការ​​បង្ក្រាប​នេះ គឺ​បន្ទាប់​ពី​កម្លាំង​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា មាន​បង្កប់​​បើក​ល្បែង​​ហ្គេ​ម​បាញ់​ត្រី​ ដោយត្រូវ​​កម្លាំង​ដកហូត​បាន​​វត្ថុ​តាង​​ទូ​ហ្គេ​ម​ចំនួន​២​គ្រឿងផងដែរ ​និង​ឃាត់​ខ្លួន​ម្ចាស់​ទីតាំង​​ឈ្មោះ​ឡង់ ឌី​ណា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ។

គួរ​កត់​សម្គាល់ថា មិន​ថា​ទីតាំង​ខាងលើ​ទេ សូ​ម្បី​តែ​ក្នុងភូមិ​ត្រពាំង​ឈូក ក៏​កំពុងតែបើក​​​ល្បែង​​​​យ៉ាង​​រលូន​​ដែរ ដោយ​គេ​ដឹង​ថា មាន​រហូត​ដល់​ជាង​២០​កន្លែង​ឯណោះ​ ស្ថិតក្នុងភូមិ​ត្រពាំង​ឈូកបច្ចុប្បន្ន តែ​គេ​មិនដឹង​ថា មានការ​ចុះ​បង្ក្រាប​ឬ​នៅ​នោះ​ទេ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០១៦ នៅចំណុច ផ្លូវរថភ្លើង ស្ថិតក្នុង ភូមិទូលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា បន្ទាប់ពីមានពី មានការសម្របសម្រួលច្បាប់ពីលោក គួច គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបើក​ប្រត្តិបត្តិការបង្ក្រាបល្បែងសីុសងប្រភេទហ្គេមបាញ់ត្រីដោយឃាត់ខ្លួនអ្នកញៀនល្បែង២៩នាក់ដកហូតបានទូហ្គេមចំនួន៧គ្រឿង និងថ្នាំញៀន១៣កញ្ចប់។

បច្ចុប្បន្ន អ្នកញៀនល្បែងទាំង២៩នាក់រួមជាមួយវត្ថុតាង ត្រូវ បានបញ្ជូនទៅឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿងចាត់ការតា មនិតិវិធីនៃផ្លូវច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត