អ៊ាម វន្នី នឹកគ្រាចេះកាន់ហ្គីតាដំបូង រហូតក្លាយទៅជាអាជីពរបស់លោក

6 Videos


អតីតបេក្ខជនដែលពោរពេញដោយសមត្ថភាពរបស់កម្មវិធី Cambodian idol រដូវកាលទី១ អ៊ាម វន្នី នឹកឃើញដល់គ្រាដំបូងដែលមិនទាន់ចេះលេង ហ្គីតា ហើយក៏មិនដឹងថាគេលេងយ៉ាងម៉េច រហូតក្លាយជាអាជីពរបស់លោក។

អ៊ាម វន្នី នឹកគ្រាចេះកាន់ហ្គីតាដំបូង រហូតក្លាយទៅជាអាជីពរបស់លោក

តារាចម្រៀងដែលមានសមត្ថភាពអាចនិពន្ធបទចម្រៀងដោយខ្លួនឯងរូបនេះ បានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «នឹកឃើញកាលខ្ញុំកាន់ហ្គីតាដំបូងមិនដឹងលេងយ៉ាងម៉េចអោយលឺចេញជាបទចម្រៀងទេចង់ចេះណាស់»។

អ៊ាម វន្នី នឹកគ្រាចេះកាន់ហ្គីតាដំបូង រហូតក្លាយទៅជាអាជីពរបស់លោក

សាររបស់អតីតបេក្ខជនដែលមកពីខេត្តបាត់ដំបងរូបនេះបានបន្ដថា «ឥលូវចេះបានតិចៗខ្លះហើយ ហើយសំខាន់គឺខ្ញុំធ្លាប់គិតថាខ្ញុំធ្វើបទថ្មីបាន (កាលឆ្នាំ២០០៣) ឥលូវ ២០១៦ អ្វីដែលខ្ញុំធ្លាប់បានគិតនោះក៏បានសម្រចជាស្ថាពរ ហើយវាបានក្លាយជាអាជីពរបស់ខ្ញុំតែម្តង ពេលខ្លះមិនគួរអោយជឿដែរ តែអ្វីដែលសំខាន់នោះគឺការតាំងចិត្ត អត់ធ្មត់ និងហ្វឹកហាត់។» តាមរយៈសារមួយនេះ ហាក់ដូចជាចង់បង្ហាញឱ្យឃើញថា អ្វីក៏ដោយ ឱ្យតែយើងតាំងចិត្តធ្វើ នោះវានឹងទទួលបានភាពជោគជ័យនៅថ្ងៃណាមួយជាមិនខាន៕ BeBe

អ៊ាម វន្នី នឹកគ្រាចេះកាន់ហ្គីតាដំបូង រហូតក្លាយទៅជាអាជីពរបស់លោកអ៊ាម វន្នី នឹកគ្រាចេះកាន់ហ្គីតាដំបូង រហូតក្លាយទៅជាអាជីពរបស់លោកអ៊ាម វន្នី នឹកគ្រាចេះកាន់ហ្គីតាដំបូង រហូតក្លាយទៅជាអាជីពរបស់លោកអ៊ាម វន្នី នឹកគ្រាចេះកាន់ហ្គីតាដំបូង រហូតក្លាយទៅជាអាជីពរបស់លោក