ដល់ឃើញរូបកាលពីមុន ទើបដឹងHyunaស្អាតតាំងពីក្មេងតែម្តង!

កូរ៉េខាងត្បូង៖ តារាចម្រៀងស្រីទម្រង់មុខស៊ិចស៊ី រាងស្លីមស្អាត នាង Hyuna បានបង្ហាញរូបថតកាលពីក្មេងជាច្រើនសន្លឹក នៅក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម កាលពីថ្មីៗនេះ។

រូបថតរបស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រមិនចង់ជឿថា កាលពីក្មេងនាងស្រស់ស្អាតថ្នាក់ហ្នឹងសោះ ជាមួយនឹងមុខមាត់មូលភ្នែកធំៗ គួរឲ្យក្នាញ់។

ថ្វីបើពេលនេះ Hyuna ជាតារាចម្រៀងស្រីកូរ៉េល្បីល្បាញខ្លាំង ខាងស៊ិចស៊ីក៏ដោយ ក៏រូបថតទាំងនេះ អាចរំលឹកដល់អ្នកគាំទ្រថា កាលពីមុន នាងក៏ធ្លាប់ជាក្មេងស្រីម្នាក់ដ៏សាមញ្ញ និងCute ផងដែរ៕ 

ចង់ដឹងថា រូបថតកាលនាងនៅក្មេង គួរឲ្យស្រលាញ់ប៉ុណ្ណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖

ប្រភព ៖
Allkpop

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រុមអ្នកគាំទ្ររបស់ក្រុមចម្រៀងនារី 4minute ទាំងអស់ រអាក់អន់ស្រពន់ចិត្តជាខ្លាំង ក្រោយពេលសេចក្តីប្រកាសជាផ្លូវការមួយថា ក្រុមចម្រៀងនារី 4minute បានរំសាយក្រុមចាប់ពីថ្ងៃនេះតទៅហើយ។ ហើយនារីដែលតែងតែឈរលើឆាកតន្រ្តីរាំ ច្រៀងរួមគ្នា ៥នាក់នោះ ក៏លែងមានទៀតដែរ។

ជាការពិតណាស់ ទាំងនេះហើយដែលធ្វើឲ្យអ្នកគាំទ្រ មានការមិនពេញចិត្តជាខ្លាំង ចំពោះការរំសាយក្រុមមួយនេះ លើសពីនេះនៅលើបណ្តាញអ៊ិនធឺណិត ក៏កំពុងតែនាំគ្នាពិភាក្សាយ៉ាងក្តៅគគុកផងដែរ ថាតើមានហេតុផលអ្វីបានជាក្រុមចម្រៀងនារីដ៏ល្បីល្បាញមួយនេះ ដាច់ចិត្តរំសាយក្រុមបែបនេះ ហេតុអ្វីបានជាពួកគេ មិនព្រមបន្តកិច្ចសន្យាថ្មីជាមួយនឹងផលិតកម្មតទៅទៀត?

បើតាមប្រភពមួយបានឲ្យដឹងថា តាមពិតទៅ មកពីក្រុមហ៊ុន iHQ ដែលជាហេតុផលតែមួយគត់ ពីក្រោយការបែកបាក់របស់ក្រុម 4MINUTE ។ បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ឆ្លើយតបទៅកាន់សំណួរ ដែលថា ហេតុអ្វីបានជាក្រុមហ៊ុន iHQ បិទបាំងរឿងពិត ពីក្រោយការបែកខ្ញែកនៃក្រុម 4MINUTE ? គួរឲ្យដឹងថា នៅក្នុងឆ្នាំ២០១៣ ក្រុមហ៊ុន iHQ បានទិញភាគហ៊ុនដល់ទៅ ៥០% នៃផលិតកម្ម Cube Ent ក្នុងតម្លៃ១៦,៥ពាន់លានវ៉ុន ដែលធ្វើឲ្យក្រុមហ៊ុន iHQ មួយនេះ មានសិទ្ធិក្នុងការសម្រេចចិត្តគ្រប់ការងារទាំងអស់ នៅក្នុងផលិតកម្ម Cute ផងដែរ។ បន្ទាប់មក ក្រុមហ៊ុន iHQ បានមើលឃើញថា អ៊ាល់ប៊ុមថ្មីរបស់ 4MINUTE មានភាពបរាជ័យមិនអាចរកប្រាក់ចំណេញ នៅក្នុងវិស័យចម្រៀងបានទេ ដូចនេះក្រុម 4MINUTE ត្រូវបានចាត់ទុកថាជាក្រុម “មិនសំខាន់” សំរាប់ផលិតកម្មCube។ ដោយលើកយកហេតុផលនេះ ទើបសំរេចចិត្ត រំសាយក្រុម 4MINUTE យ៉ាងគួរឲ្យសោកស្តាយបំផុត ទាំងពួកគេខំប្រឹងប្រែង ទាំងញើសឈាម អស់រយៈពេលជាង ៧ឆ្នាំមកនេះ គឺត្រូវបានរលាយអស់ហើយ។

គួរឲ្យដឹងថា តាមពិតទៅសមាជិកទាំងអស់របស់ 4MINUTE ពួកគេពិតជាសង្ឃឹមថា នឹងអាចបានចុះកុងត្រាថ្មី ដើម្បីបន្តជាមួយក្រុមហ៊ុនណាស់ ប៉ុន្តែបែរជាគ្មាននរណាម្នាក់អើពើ ឬជួយពួកគេឡើយ សូម្បីតែលោកនាយកប្រតិបត្តិ Hong ដែលគ្រប់គ្នាដឹងថា លោកពិតជាស្រលាញ់ក្រុម 4MINUTE និងផលិតកម្មCute ខ្លាំងណាស់ ស្រលាញ់ស្មើនឹងខ្លួនលោកផ្ទាល់ ក៏លោកមិនអាចជួយបានដែរ លោកពិតជាឈឺចាប់ និងសោកស្តាយខ្លាំងណាស់ ជាមួយរឿងហេតុដ៏អាក្រក់មួយនេះ។

មិនតែប៉ុណ្ណោះ បុគ្គលិកជាច្រើនដែលធ្វើការនៅទីនោះបាននិយាយថា៖ «បើលោក Hong នៅមើលថែ និងគ្រប់គ្រងផលិតកម្មCute មួយនេះ រឿងហេតុក៏វាមិនក្លាយជាអាក្រក់ដល់ថ្នាក់នឹងដែរ»។

មិនថាយ៉ាងណា ព័ត៌មានចុងក្រោយបានឲ្យដឹងថា ដោយសារតែកញ្ញា Hyuna នាងត្រូវបានមនុស្សជាច្រើនទទួលស្គាល់ ថានាងគឺជាតារាចម្រៀងទោលមួយរូប ដែលជោគជ័យ ដូចនេះនាងបានចុះកិច្ចសន្យាបន្តកុងត្រាថ្មី ជាមួយផលិតកម្មតទៅទៀត។ មិនតែប៉ុណ្ណោះអ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ គឺសមាជិកទាំង៤ ដែលមិនបានបន្តកិច្ចសន្យា ពួកគេបាន Unfollow កញ្ញា HyunA នៅលើបណ្តាញសង្គម IG ថែមទៀតផង សង្ស័យជម្លោះផ្ទៃក្នុង។

ជាចុងក្រោយ មិនថា 4MINUTE មានរឿងអ្វីក៏ដោយ ប៉ុន្តែអ្នកគាំទ្ររបស់ពួកគេ គឺនៅតែក្បែរ ចាំគាំទ្រ និងលើកទឹកចិត្តជានិច្ច៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload