Aum Patcharapa ជប់លៀងឆ្លង អបអរសាទរពិធីបុណ្យសែនព្រះខែ យប់មិញឡូយកប់!

ថៃ៖ នារាត្រីព្រះច័ន្ទពេញវង់យប់មិញនេះ ដែលត្រូវជាមួយនឹងការប្រារព្ធធ្វើពិធីបុណ្យ សែនព្រះខែតាមប្រណៃណីរបស់ជានជាតិផង កំពូល Super Star នាង Aum Patcharapa ក៏បានហៅមិត្តភក្តិរបស់ខ្លួនមកជប់លៀងឆ្លងយ៉ាងអធឹកអធមក្រោមបិរិយាកាសដ៏ សែនសប្បាយរីករាយ។ 

ពួកគេបានប្រមូលផ្តុំគ្នានៅក្នុងផ្ទះប្រណីតរបស់តារាស្រី រូបនេះ បន្ទាប់មកក៏បាននាំគ្នាផ្តួចផ្តើម ធ្វើនូវពិធីចំនួន៣សំខាន់ៗក្នុងឱកាសនេះ រួមបញ្ចូលគ្នាគឺ ទី១៖ ពិធីអបអរសាទរបុណ្យសែនព្រះខែ ទី២៖ កម្មវិធីរីករាយថ្ងៃ ខួបកំណើតមិត្តប្រុសរួមក្រុម និងទី៣៖ ពិធីជួបជុំមិត្តភក្តិហែលទឹក លេងកម្សាន្តនៅក្នុងអាងហែលទឹកដ៏ប្រណីតក្នុងភូមិគ្រឹះរបស់នាង ដែលទើបតែសាងសង់រួចថ្មីៗ។

ការប្រារព្ធធ្វើពិធីនៅលើកនេះគឺក្រោយពីនាង Aum Patcharapa បានទទួលដំបូន្មាន ពីគ្រូទាយម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញផ្នែកគ្រូចិនសែមួយរូបគឺលោកគ្រូ Chang Thotsaporn ថាដើម្បីឱ្យមានសិរីសួស្តីជ័យមង្គល ជោគលាភចេះតែហូរចូលមកបន្ថែមទៀតបន្តបន្ទាប់គ្នា។ ក្រោយពីការបញ្ចប់ពិធីបុណ្យសែនព្រះខែ ជាស្ថាពរ នាង និងមិត្តរួមក្រុមក៏បានបបួលគ្នារៀបចំចាត់ចែងកម្មវិធីជប់លៀងតូចមួយ ដោយមានការទទួលទាលអាហារពេលល្ងាចរួមគ្នា ព្រមទាំងចុះហែលទឹកលេងក្រោម ពន្លឺព្រះច័ន្ទយ៉ាងមនោរម្យ។ មិនតែប៉ុណ្ណោះក៏មានការរៀបចំដ៏ភ្ញាក់ផ្អើលមួយផងដែរ សម្រាប់រីករាយថ្ងៃខួបកំណើតរបស់មិត្តប្រុសរួមក្រុមជាមួយគ្នាគឺលោក Pop Khamgasem ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

នៅក្នងឱកាសពិសេសនេះដែរ ក៏មានមិត្តតារាស្រីប្រុសរបស់ Aum Patcharapa មកចូលរួមជាច្រើនដូចជា នាង Panward នាង Ningpanita នាង Chai Anandadvip លោក Pop khamgasem សមាជិកក្នុងក្រុមគ្រួសារ និងមិត្តភក្តិរួបអាជីពរបស់នាង ជាច្រើននាក់ផ្សេងទៀត៕

ចង់ដឹងថាបរិយាកាសនៅក្នុងភូមិគ្រឹះដ៏ទំនើបទាន់សម័យរបស់កំពូលតារាស្រី នាង Aum Patcharapa មានភាពអស្ចារ្យប៉ុណ្ណា យើងទៅទស្សនាកម្រងរូបភាពដូចតទៅ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload