អតិថិជន​ខ្មែរ​​ម្នាក់​រង់​​ចាំ​ទិញ iPhone 7 Plus តាំង​ពី​ព្រលឹម

លោក សំណាង ​បាន​ប្រាប់​ក្រុម​ការងារ Sabay មុន​នេះ​បន្តិច​ថា លោក​បាន​ចាំ​ទិញ iPhone 7 Plus នៅ​ហាង​ល្បី​មួយ​​នៅ​ភ្នំពេញ​តាំង​ពី​ព្រលឹម ដើម្បី​បាន​ប្រើ​កំពូល​ស្មាតហ្វូន​នេះ​ភា្លមៗ​​នៅ​ខ្មែរ។

 

អតិថិជន​ខ្មែរ​​ម្នាក់​រង់​​ចាំ​ទិញ iPhone 7 Plus តាំង​ពី​ព្រលឹម

 

សំណាង​ថា លោក​ជា​អ្នកគាំទ្រ​ផលិតផល Apple តាំង​ពី iPhone 2 G មកទើប ហើយ​​​ក៏សម្រេច​ចិត្ត​​ទិញ iPhone 7 Plus​ ​ទំហំ 128GB ​ពណ៌​ផ្កាឈូក​ ដោយ​ចំណាយ​លុយ ១ ៣០០ ដុល្លារ​។

 

លោក​ថា iPhone 7 Plus បំពាក់​​បច្ចេកវិទ្យាមិន​ជ្រាប​ទឹក ​កាមេរ៉ា​ភ្លោះ​​ទំហំដល់​ទៅ​ ​១២​ ​មេហ្គាភិចសែល​ ​ហើយ​​ពិសេស​ត្រង់​អាច​ថត​រូប​ជា​ប្រភេទ​ ​RAW​ ​ប្រហែល​កាមេរ៉ា​អាជីពដែរ។ វា​​អាច Zoom បានដល់ ១០ ដង​មិន​បែក ​អេក្រង់ធំទូលាយ​ស្រួល​ចុច ដូច្នេះ​ទើប​លោក​មិន​ស្តាយ​ចំណាយ​ប្រាក់​ខ្ទង់​ពាន់​បែប​នេះ៕

 

អតិថិជន​ខ្មែរ​​ម្នាក់​រង់​​ចាំ​ទិញ iPhone 7 Plus តាំង​ពី​ព្រលឹម

 

អតិថិជន​ខ្មែរ​​ម្នាក់​រង់​​ចាំ​ទិញ iPhone 7 Plus តាំង​ពី​ព្រលឹម

 

អតិថិជន​ខ្មែរ​​ម្នាក់​រង់​​ចាំ​ទិញ iPhone 7 Plus តាំង​ពី​ព្រលឹម

 

អត្ថបទ៖ រក្សា