លីក La Liga ធ្វើស៊ើបអង្កេតលើការផ្ទេរកីឡាករ Neymar មក Barcelona

ការផ្ទេរកីឡាករ Neymar កាលពីឆ្នាំ ២០១៣ ទៅកាន់ក្លិបអ្នកមានបុណ្យ Barcelona នឹងត្រូវបានធ្វើការស៊ើបអង្កេត ដោយលីក La Liga។

Neymar

លីកកំពូលអេស្បាញនេះ ចង់ធ្វើការសាកសួរជាមួយក្លិប អំពីកិច្ចព្រមព្រៀង ដែលពួកគេបានមកការិយាល័យព្រះរាជអាជ្ញារសាធារណៈរបស់ប្រទេសអេស្បាញជុំការផ្ទេរកីឡាករនេះ។

កាលពីខែមិថុនា Barcelona បានបង់ពិន័យប្រាក់ចំនួន ៥.៥លានអឺរ៉ូ លើការផ្ទេរកីឡាករវ័យ ២៤ឆ្នាំរូបនេះ ពីក្លិប Santos។ ក្លិបលេងនៅលីក La Liga នេះ ត្រូវបានចោទប្រកាន់ពីបទគេចពន្ធ ដែលក្លិបបានបដិសេធម្តងហើយ។

លោក Josep Maria Bartomeu ប្រធានក្លិប បានធ្វើការបន្ទោសចំពោះ «កំហុស…ក្នុងបញ្ជីរពន្ធ»។

Barcelona និយាយថា ខ្លួនបានផ្តល់ ៥៧លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធរូបនេះ ជាមួយនិងឪពុករបស់គេទទួលបាន ៤០លានអឺរ៉ូ និងក្លិប Santos ទទួលបាន ១៧លានអឺរ៉ូ។ ប៉ុន្តែមន្ត្រីស៊ើបអង្កេត បានឲ្យដឹងថា តម្លៃខ្លួនគឺជិត ៨៣លានអឺរ៉ូ និងថា ក្លិប Barcelona បានលុបចោលផ្នែកខ្លះ នៃកិច្ចព្រមព្រៀងនោះ៕

The post លីក La Liga ធ្វើស៊ើបអង្កេតលើការផ្ទេរកីឡាករ Neymar មក Barcelona appeared first on CamboSport.