អ្នកវិនិយោគជនជាតិចិនមួយក្រុមទៀត ទិញយកក្លិបអង់គ្លេស West Bromwich

ការទិញយកក្លិប West Bromwich Albion ពីក្រុមអ្នកវិនិយោគចិន ជាយូរណាស់មកហើយនោះ ត្រូវបានបំពេញចប់រួចរាល់ហើយ។ នេះបើយោងតាមក្លិបលេងនៅលីកអង់គ្លេស Premier League បានប្រកាសឲ្យដឹង។

West-Brom

លោក Jeremy Peace អតីតប្រធានក្លិបនេះ បានព្រមព្រៀងលើការលក់ក្លិបនេះទៅក្រុមវិនិយោគចិន ដែលមានលោក Guochuan Lai ជាអ្នកដឹកនាំ កាលពីខែមុន។

លោក Lai វ័យ ៤២ ឆ្នាំបាននិយាយថា «ខ្ញុំរីករាយណាស់ ដែលបញ្ចប់លើការលក្ខខណ្ឌព្រមព្រៀង និងក្លាយជាអ្នកដឹកក្លិបថ្មីនេះ ទៅថ្ងៃមុខ»។

លោក Peace ដែលបានមកកាន់ជាប្រធានក្លិបនេះ កាលពីឆ្នាំ ២០០២ បានបន្ថែមដែរថា «វាជាកិត្តិយសដ៏អស្ចារ្យមួយ ដឹកនាំក្លិប Albion នេះ»។

West Bromwich Albion គឺជាក្លិបទី៣ ដែលត្រូវបានទិញដោយអ្នកវិនិយោគជនជាតិចិន នារដូវក្តៅនេះ បន្ទាប់ពីក្លិប Astaon Villa និង Wolves៕

The post អ្នកវិនិយោគជនជាតិចិនមួយក្រុមទៀត ទិញយកក្លិបអង់គ្លេស West Bromwich appeared first on CamboSport.