ចុងភៅ​ជំនាញ​របស់​ខ្នរ កំពុង​បង្ហាញ​វិធី​ធ្វើ​ម្ហូប​ឆ្ងាញ់ៗ​នៅ​ផ្សារ​អ៊ីអន

អ្នក​ជំនាញ​ធ្វើ​ម្ហូប​របស់​ខ្នរ កំពុង​បង្ហាញ​វិធី​ម្ហូប​អាហារ​ឈ្ងុយ​ឆ្ងាញ់​សម្រាប់​រដូវ​ភ្ជុំ​បិណ្ឌ នៅ​ផ្សារ​ទំនើប​អ៊ីអន (AEON) រយៈ​ពេល​២​ថ្ងៃ ពី​ថ្ងៃ​ទី១៥-១៦ កញ្ញា។ កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុម​ការងារ​ផលិត​ផល​ខ្នរ​របស់​ក្រុមហ៊ុន យូនីលីវើ​ កម្ពុជា ដោយ​មាន​ចុងភៅ​ជំនាញ​មក​បង្ហាញ​ពី​វិធី​ចម្អិន​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ​ដល់​ស្ត្រី​មេ​ផ្ទះ ដោយ​ប្រើ​ដុំ​ស៊ុប​ខ្នរ និង​ម្សៅ​ស៊ុប​ខ្នរ។

 

មុខ​ម្ហូប ៣ មុខ​ត្រូវ​បាន​លើក​មក​បង្ហាញ មាន​ដូចជា ឆា​មីសួ​ពង​ទា​ប្រៃ សម្ល​ការី​សាច់​មាន់ និង​នំ​អន្សម​សាច់​ជ្រូក ដែល​ប្រជាជន​ខ្មែរ​និយម​ចម្អិន​យក​ទៅ​វត្ត​នា​រដូវ​ភ្ជុំ​បិណ្ឌ។

 

 

កញ្ញា ឆាយ វិសិដ្ឋរតនា ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ យូនីលីវើ កម្ពុជា បា​ឲ្យ​ដឹង​ថា៖ “យើង​រីក​រាយ​ក្នុង​ការ​ចែក​រំលែក​វិធី​ចម្អិន​ម្ហូប​ងាយៗ និង​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ។ យើង​សង្ឃឹម​ថា​ខ្នរ​ជា​ចំណែក​មួយ​ដែល​នាំ​មក​សុភមង្គល​ដល់​ក្រុម​គ្រួសារ​ទាំង​ឡាយ ជា​ពិសេស​នៅ​ពេល​ញ៉ាំ​អាហារ​ជួបជុំ​គ្រួសារ”។

 

អ្នក​ចូលរួម​ទាំង​អស់​ក៏​អាច​សាកល្បង​ចម្អិន​ដោយ​មាន​ការ​ណែនាំ​ពី​ចុងភៅ​ជំនាញ​ផ្ទាល់​នៅ​ទី​នោះ ព្រម​ទាំង​ភ្លក់​រសជាតិ​អាហារ​ដែល​ចុងភៅ​បាន​ចម្អិន។

 

ផលិត​ផល​ម្សៅ​ស៊ុប​ខ្នរ និង​ដុំ​ស៊ុប​ខ្នរ ត្រូវ​បាន​ចែកចាយ​ដោយ​ក្រុមហ៊ុន យូនីលីវើ កម្ពុជា ដែល​ជា​ស្លាក​យីហោ​លំដាប់​ថ្នាក់​ពិភព​លោក ហើយ​ក៏​ជា​ផលិត​ផល​ដែល​ប្រជាជន​ខ្មែរ​និយម​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​ម្ហូប​កាន់​តែ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់។ ស៊ុប​ខ្នរ​ជា​ផលិត​ផល​ធ្វើ​ឡើង​ពី​សាច់​មាន់​ពិតៗ និង​គ្រឿង​ទេស​ល្អៗ ហើយ​ប្រើ​បាន​ជាមួយ​ម្ហូប​ច្រើន​ប្រភេទ ដូចជា ប្រឡាក់ ញាំ ឆា ស្ងោរ ស៊ុប ជាដើម៕