ក្រុម​អាជីវករផ្សារ​​​​​រឹងទទឹងតតាំង​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះសីហនុ​​​

ក្រុមអាជីវករបាននិយាយថា ជម្លោះដ៏អូសបន្លាយមួយរវាងម្ចាស់ផ្សារពីរនាក់នៅតែបន្តកើតមានក្នុងខេត្តព្រះសីហនុកាលពីម្សិលមិញ នៅពេលអាជីវករជាច្រើននាក់បានប្រឈមជាមួយកម្លាំងសន្តិសុខ ដែលត្រូវបានដាក់ពង្រាយដើម្បីបណ្ដេញពួកគាត់ចេញតាមសំណើរបស់ម្ចាស់ផ្សារម្នាក់។ ជម្លោះនេះបានកើតឡើងនៅក្នុងឆ្នាំ២០១១ នៅពេលពាណិជ្ជករឈ្មោះ ផែន សុខន បានសាងសង់ផ្សារកងកេង ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ដោយធ្វើឱ្យម្ចាស់ផ្សារធំស្មាច់ដែង ដែលសាងសង់នៅទល់មុខផ្លូវហាយវេដ៏មមាញឹកនេះកាលពី៤ឆ្នាំមុន។ លោក សុត សំប៉ាញ អាយុ៦៤ឆ្នាំម្ចាស់ផ្សារស្មាច់ដែង និងជាអតីតអធិការរងនគរបាលខណ្ឌក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា “ខ្ញុំទាមទារឱ្យអាជ្ញាធររកយុត្តិធម៌ជូនខ្ញុំ ពីព្រោះខ្ញុំបានចំណាយប្រាក់អស់ច្រើនណាស់លើផ្សារនេះ”។ ប៉ុន្តែទាំងទឹកប្រាក់៣០០.០០០ដុល្លារ និងទំហំផ្ទៃដ៏ធំរហូតដល់ទៅ៧.០០០ម៉ែត្រក្រឡាដែលអាចសាងសង់បាន៣០០តូបក៏ដោយ ក៏មិនអាចកែប្រែការពិតបានឡើយ មានន័យថា ផ្សារកងកេងសាងសង់នៅទីតាំងល្អជាង។ លោក សុត សំប៉ាញ បានទទួលស្គាល់ថា “ក្រុមអាជីវករចង់លក់ដូរនៅផ្សារកងកេងជាង ពីព្រោះវាស្ថិតនៅជាប់ផ្លូវជាតិលេខ៤។ ឯផ្សារស្មាច់ដែងស្ថិតនៅឆ្ងាយពីផ្លូវ”។ អាជីវករជាច្រើនបាននិយាយថា ដូច្នេះនៅពេលនគរបាល និងកងរាជអាវុធប្រហែល៣០នាក់បានមកដល់ផ្សារកងកេង កាលពីព្រឹកព្រលឹមថ្ងៃម្សិលមិញ ដើម្បីរារាំងអាជីវករមិនឱ្យយករបស់របររបស់ខ្លួនចូលដោយមានគម្រោងរុះរើតូបទាំង១២៥តូបនៅថ្ងៃនេះនោះយុទ្ធនាការរបស់លោក សុត សំប៉ាញ ដើម្បីបិទផ្សារនេះអាស្រ័យលើយោបល់របស់អ្នកទាំងអស់គ្នា។ យោងតាមលោក ផៃ ប៊ុនណាក់ អភិបាលរងខេត្តបានឱ្យដឹងថា នគរបាលបានបង្ខំចិត្តដកថយទៅវិញនៅពេលក្រុមអាជីវករបានចូលតាមទ្វារក្រោយ ហើយបានបង្ហាញខ្លួនម្ដងទៀតទាំងអស់គ្នាតែម្ដង ដោយស្រែកដាក់មន្ត្រីទាំងនោះរហូតទាល់តែពួកគេចាកចេញទៅវិញនៅម៉ោងប្រហែល៨និង៣០នាទីព្រឹក។ លោក ផៃ ប៊ុនហាក់ […]

The post ក្រុម​អាជីវករផ្សារ​​​​​រឹងទទឹងតតាំង​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះសីហនុ​​​ appeared first on The Cambodia Daily.