សំណង់អគាររូបសត្វដ៏អស្ចារ្យ ជុំវិញពិភពលោក

បរទេស៖ សំណង់អគារជាច្រើនត្រូវបានរចនាឡើង ដោយមានរូបរាងប្លែកៗខុសៗគ្នា និងពោពេញទៅដោយភាពទាក់ទាញ ប៉ុន្តែស្ថាបត្យករជុំវិញពិភពលោក ក៏បានសាងសង់អគារដែលមានភាពទាក់ទាញមួយកម្រិតទៀត ដោយបានរចនាឲ្យមានរូបរាងដូចជាសត្វចិញ្ចឹម។

សំណង់អគាររូបសត្វជាច្រើនត្រូវបានគេសាងសង់ជុំវិញពិភពលោក ដែលត្រូវបានគេឃើញសាងសង់នៅក្នុងប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក ឥណ្ឌា និងអាល្លឺម៉ង់ជាដើម។ 

អគាររូបសត្វមួយក្នុងចំណោមអគាររូបសត្វដែលចាស់ជាងគេក្នុងពិភពលោក មានឈ្មោះថា Lucy ដែលជាសំណង់ប្រវត្តិសាស្រ្តរូបដំរី មានកម្ពស់ជាង១៩ម៉ែត្រ សាងសង់ឡើងនៅក្នុងឆ្នាំ១៨៨១ ក្នុងទីក្រុង Margate រដ្ឋ New Jersey ។

ទន្ទឹមនឹងនេះក៏មានសណ្ឋាគាររូបសេះ Trojan Horse ស្ថិតក្នុងក្រុង Durbuy ប្រទេសប៊ែលហ្ស៊ិក សម្រាប់ភ្ញៀវស្នាក់នៅ ដោយនៅក្នុងបន្ទប់នីមួយៗ មានកូនស្ពានតូចមួយសម្រាប់ដើរឆ្លងចូលទៅក្នុងនោះ។

នៅមិនទាន់អស់នោះទេ អគាររូបសត្វជាច្រើនទៀតមានដូចជា អគាររូបទា Big Duck នៅក្រុងញ៉ូវយ៉ក ជាហាងលក់សត្វទា និងពងទា។ អគារ Giant Koala នៅក្នុងប្រទេសអូស្រ្តាលី, អគាររូបចៀម Heep and Ram ដែលជាឃ្លាំងផ្ទុករោមចៀមនៅក្នុងទីក្រុង Tirau ប្រទេសនូវែលហ្សេឡង់, អគាររូបឆ្មានៅក្នុងទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ ត្រូវបានសាងសង់ឡើងសម្រាប់ប្រជាជនយកសត្វឆ្មារបស់ពួកគេមកមើលថែទាំ។

លើសពីនេះទៅទៀត គឺសណ្ឋាគាររូបឆ្កែ ដែលត្រូវបានបង្កើតឡើងដោយប្តីប្រពន្ធមួយគូរ នៅក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក ដោយធ្វើឡើងសម្រាប់អ្នកស្រឡាញ់ឆ្កែ។ អគាររូបឆ្កែ នៅនូវែលហ្សេឡង់, អគារដែលមានដំបូល និងបង្អួចដូចសត្វមាន់ នៅរដ្ឋ Florida, អគារបក្សី The Martin Mere Harrier Hide Bird នៅក្រុង Burscough ប្រទេសអង់គ្លេស, អគារត្រី The Shrine to Anglers រដ្ឋ Wisconsin សហរដ្ឋអាមេរិកជាដើម។ល៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សំណង់អគាររូបសត្វដ៏អស្ចារ្យ ជុំវិញពិភពលោក

សំណង់អគាររូបសត្វដ៏អស្ចារ្យ ជុំវិញពិភពលោក

សំណង់អគាររូបសត្វដ៏អស្ចារ្យ ជុំវិញពិភពលោក

សំណង់អគាររូបសត្វដ៏អស្ចារ្យ ជុំវិញពិភពលោក

សំណង់អគាររូបសត្វដ៏អស្ចារ្យ ជុំវិញពិភពលោក

សំណង់អគាររូបសត្វដ៏អស្ចារ្យ ជុំវិញពិភពលោក