តើ ជា វណ្ណារិទ្ធ និយាយអ្វីខ្លះ ពេលដំណាំល្ពៅកំពុងគ្មានទីផ្សារ ?

6 Videos


មួយរយៈចុងក្រោយនេះគេកត់សម្គាល់ឃើញថា ដំណាំល្ពៅខ្មែរដូចជាសម្បូរហូរហៀពាសពេញប្រទេស ហើយមិនសូវមានឈ្មួយតូចធំណាមកប្រមូលទិញ ដើម្បីឱ្យកសិករខ្មែរមានកម្លាំងចិត្តក្នុងការធ្វើរបរកសិកម្មប្រភេទនេះតទៅទៀត ដែលនេះជាបញ្ហាមួយធ្វើឱ្យពួកគាត់ជួបការលំបាក ព្រោះខាតពេលវេលាហើយ នៅប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចគ្រួសារទៀត ។

តើ ជា វណ្ណារិទ្ធ និយាយអ្វីខ្លះ ពេលដំណាំល្ពៅកំពុងគ្មានទីផ្សារ ?

ស្របពេលដែលដំណាំល្ពៅខ្មែរកំពុងធ្លាក់ថ្លៃ និង ហាក់គ្មានទីផ្សារ ដែលធ្វើឱ្យប្រជាកសិករកំពុងជួបផលលំបាកនេះ លោក ជា វណ្ណារិទ្ធ ដែលជាពិធីករពូកែវោហារស័ព្ទម្នាក់ប្រចាំស្ថានីយទូរទស្សបាយ័ន បានបញ្ចេញមតិយោបល់ទាក់ទងនឹងរឿងនេះថា «ល្ពៅខ្មែរនោះអី មិនគួរទុកក្នុងឃ្លាំងចោលរង់ចាំអតិថិជនទៅទិញនោះទេ បើអាចធ្វើដូចគាត់ ដឹកល្ពៅស្វែងរកអតិថិជនទើបល្អប្រសើរ ។ ខ្ញុំជឿថាប្រាកដជាមានអ្នកជួយទិញមិនខាន ១ គីឡូ តម្លៃ ១.០០០ រៀល ២ ផ្លែក្នុងដៃខ្ញុំ គឺ ១២ គីឡូ អស់ ១២.០០០ រៀល ជូនគាត់ ២០.០០០ រៀល ។ នេះជាផ្នែកមួយក្នុងការជួយសេដ្ឋកិច្ចពួកគាត់ ក៏ដូចជាសេដ្ឋកិច្ចខ្មែរយើង» ។

តើ ជា វណ្ណារិទ្ធ និយាយអ្វីខ្លះ ពេលដំណាំល្ពៅកំពុងគ្មានទីផ្សារ ?

ជាមួយគ្នានេះដែរ លោក ជា វណ្ណារិទ្ធ ក៏និយាយបែបលេងសើចដែរថា ល្ពៅដែលលោកបានទិញនោះ លោកនឹងយកទៅធ្វើបបរឱ្យប្រុសក្មេង ជា ប្រសិទ្ធិរិទ្ធ ដែលជាកូនសំណព្វរបស់លោកញ៉ាំផងដែរ ។

តើ ជា វណ្ណារិទ្ធ និយាយអ្វីខ្លះ ពេលដំណាំល្ពៅកំពុងគ្មានទីផ្សារ ?

សូមបញ្ជាក់ថា នៅសប្តាហ៍ចុងក្រោយនេះគេបានមើលឃើញថា តម្លៃល្ពៅ និង ត្រឡាច នៅតែមានតម្លៃទាបដដែល ពោលគឺ ក្នុងល្ពៅ ១ គីឡូក្រាម មានតម្លៃប្រហែល ១.០០០ រៀលប៉ុណ្ណោះ ៕ សាកល

តើ ជា វណ្ណារិទ្ធ និយាយអ្វីខ្លះ ពេលដំណាំល្ពៅកំពុងគ្មានទីផ្សារ ?តើ ជា វណ្ណារិទ្ធ និយាយអ្វីខ្លះ ពេលដំណាំល្ពៅកំពុងគ្មានទីផ្សារ ?តើ ជា វណ្ណារិទ្ធ និយាយអ្វីខ្លះ ពេលដំណាំល្ពៅកំពុងគ្មានទីផ្សារ ?តើ ជា វណ្ណារិទ្ធ និយាយអ្វីខ្លះ ពេលដំណាំល្ពៅកំពុងគ្មានទីផ្សារ ?