នាយិកាក្រុមហ៊ុន ប៉ងសម្លាប់ខ្លួន ព្រោះចាញ់បោកមិត្តប្រុសរួមភេទ ឱ្យឃើញលើអនឡាញ

ហ្វា ជិលមិកា អ្នកជំនួញស្រីវ័យក្មេង អាយុ ៣០ ឆ្នាំ ជនជាតិថៃដ៏ល្បីឈ្មោះបានខូចចិត្ត ក្រោយរឿងអាស្រូវឃ្លីបវីដេអូសិច ត្រូវមិត្តប្រុសបង្ហោះលើអុីនធឺរណេត ធ្វើឱ្យជំនួញអាជីវកម្មធ្លាក់ចុះ ខូចចិត្តប៉ងសម្លាប់ខ្លួន ។

កាលពីខែមុន ប្រជាជនថៃជាច្រើនបានធ្លាប់ឃើញព័ត៌មានរបស់នាង ហ្វា ជិលមិកា ខៈលើមសុខ នាយកក្រុមហ៊ុន«ធូដេអៈណាយន៍» ជាក្រុមហ៊ុននាំចូលផលិតផលគ្រឿងសម្អាង (Premium Beauty ) ពីប្រទេសជប៉ុន មានរឿងអាស្រូវផ្លូវភេទជាមួយមិត្តប្រុស ដែលបង្ហោះឃ្លីបវីដេអូ«វ៉ៃរ៉ល»ផ្សព្វផ្សាយ នៅអនឡាញលើពិភពលោក ។

នាយិកាក្រុមហ៊ុន ប៉ងសម្លាប់ខ្លួន ព្រោះចាញ់បោកមិត្តប្រុសរួមភេទ ឱ្យឃើញលើអនឡាញ

នៅក្នុងជំនូបជាមួយពិធីករម្នាក់ នាង ហ្វា ជិលមិកា បានបកស្រាយរ៉ាយរ៉ាប់រឿងពិត ជីវិតភ្លេចខ្លួនរបស់នាងថា «មុននេះខ្ញុំអស់សង្ឃឹមនឹងរឿងស្នេហាជាច្រើនលើក រហូតមានបុរសម្នាក់មកប្រាប់ថា រូបគេមិនដូចបុរសមុនទេ ដោយសន្យាឱ្យជឿជាក់លើចិត្ត និង សេចក្តីស្នេហារបស់គេចុះ រៀបការជាមួយគេទៅ ខ្ញុំក៏យល់ព្រមបើកចិត្ត និង ធ្វើអ្វីគ្រប់យ៉ាងដើម្បីបុរសនោះ ប៉ុន្តែមានថ្ងៃមួយបុរសនោះបានប្រាប់ថា «គេមានតិចនិកខាងសិចមិនដូចបុរសផ្សេង គឺចូលចិត្តឱ្យស្រីៗសាកល្បងជាមុនសិន ប៉ុន្តែខ្ញុំមិនព្រមធ្វើតាម គេក៏មិនព្រមរៀបការជាមួយខ្ញុំ ទីបំផុតខ្ញុំក៏ព្រម ប៉ុន្តែខ្ញុំអត់ដឹងល្បិចគេនេះសោះ» ។

នាយិកាក្រុមហ៊ុន ប៉ងសម្លាប់ខ្លួន ព្រោះចាញ់បោកមិត្តប្រុសរួមភេទ ឱ្យឃើញលើអនឡាញ

ពេលរួមភេទជាមួយគ្នា ស្រាប់តែមាន Live ផ្ទាល់តាមអនឡាញ មានមនុស្សអង្គុយមើល ដោយសារតែខ្ញុំជឿចិត្ត និង ស្រឡាញ់គេខ្លាំងពេក គេបានប្រាប់ថា នេះជា Group ដោយឡែករបស់គេ និង ជាកម្មវិធីថតឃ្លីប ព្រោះមានអ្នកមើលចូលមកបញ្ជា ឱ្យយើងធ្វើអ្វីបានដូចគ្នា ពេលនោះយើងមានអារម្មណ៍សប្បាយ ប៉ុន្តែមានអ៊ីចឹងណា តាមពិតជាល្បិចរកប្រាក់របស់គេ ។

ឃ្លីបវីដេអូរួមភេទបានបង្ហោះចេញមក មិត្តភក្កិបានទូរស័ព្ទមកប្រាប់ទើបភ្ញាក់ដូចខ្មោច ៧ ថ្ងៃ ហើយឆ្ងល់ថាវាចេញមកបានយ៉ាងដូចម្តេច ពេលនោះខ្ញុំខឹងខ្លាំងណាស់ មិនត្រឹមតែមនុស្សក្នុងអ៊ីនធឺរណេតមើលឯណា មានទាំងបណ្តាមិត្តភក្តិទាំងក្នុង និង ក្រៅប្រទេស គ្រួសារ បុគ្គលិកក្រុមហ៊ុន អតិថិជន អ្នកទាំងនោះទូរស័ព្ទមកសួរច្រើនណាស់ ខ្ញុំឆ្លើយមិនកើត ខ្លួនឡើងញ័រចំប្រប់ មានតែអង្គុយយំលើគ្រែ ។ ល្មមតែតាំងសតិបាន ខ្ញុំក៏យករឿងនេះទៅនិយាយជាមួយមិត្តប្រុសនោះ ហើយថាយើងនឹងរៀបការជាមួយគ្នា ស្រាប់តែគេនោះបដិសេធ និង និយាយលេសថា រូបគេថែរក្សាខ្ញុំមិនកើត ទើបខ្ញុំចាប់ផ្តើមដឹងថាគេមិនស្រឡាញ់ខ្ញុំពិតប្រាកដទេ»។

នាយិកាក្រុមហ៊ុន ប៉ងសម្លាប់ខ្លួន ព្រោះចាញ់បោកមិត្តប្រុសរួមភេទ ឱ្យឃើញលើអនឡាញ

នាង ហ្វា ពោលបន្តថា «បញ្ហាធ្លាក់មកលើរូបខ្ញុំផ្ទួនៗ ទាំងកេរ្តិ៍ឈ្មោះក្រុមហ៊ុន ទាំងការខាតបង់ និង ដើរចេញពីក្រុមហ៊ុនដោយខ្លួនឯង មិត្តភក្តិក៏បាត់ ថែមទាំងមានសារព័ត៌មានចេញផ្សាយព្រោងព្រាត ធ្វើឱ្យខ្ញុំ គិតខ្លីចង់សម្លាប់ខ្លួន តាមវិធីដែលធ្វើឱ្យស្លាប់លឿនបំផុត ប៉ុន្តែទីបំផុតមានអ្នកមកជួយអូសទាញ ចេញពីសេចក្តីទុក្ខ ដោយការបបួលទៅធ្វើបុណ្យ ទៅប្រតិបត្តិធម៌ រហូតបានជួបលោកគ្រូអាចារ្យមួយរូបអប់រំណែនាំឱ្យខ្ញុំភ្លឺស្វាងឡើងវិញ» ។
នាយិកាក្រុមហ៊ុន ប៉ងសម្លាប់ខ្លួន ព្រោះចាញ់បោកមិត្តប្រុសរួមភេទ ឱ្យឃើញលើអនឡាញ
នេះជាមេរៀនឱ្យប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់អ៊ីនធឺរណេត គេអាច Live ផ្ទាល់បាន ឬ ការថតឃ្លីប ហើយការស្រឡាញ់មនុស្សដែលមិនស្គាល់គ្នាច្បាស់ មករួមភេទតាមសណ្ឋាគារ ផ្ទះសំណាក់ គេអាចលួចបង្កៃកាមេរ៉ាថតដោយល្បិចខ្មៅក៏ថាបាន ព្រោះកន្លងមកធ្លាប់មានករណីខ្លះៗមកហើយក្នុងសង្គមយើង រហូតមានអ្នកខ្លះភ្លេចលុបរូបក្នុងទូរស័ព្ទ ដលើពេលយកទៅលក់ គេយករូបយើងទៅបង្ហោះលើអនឡាញ ៕ ប្រែសម្រួលដោយ ៖ សូរ្យសែង (capook)

ប្រភព៖ Matenak

  • នាយិកាក្រុមហ៊ុន ប៉ងសម្លាប់ខ្លួន ព្រោះចាញ់បោកមិត្តប្រុសរួមភេទ ឱ្យឃើញលើអនឡាញ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:ជីវិតនិងសង្គម
Tags: