ល្បីពេញពិភពលោក! អាមេរិក កំពុងដាក់សម្ពោធបង្គន់ធ្វើពីមាសសុទ្ធ ១៨ ការ៉ាត់

សហរដ្ឋអាមេរិក កំពុងដាក់សម្ពោធជាផ្លូវការនូវ បង្គន់ដែលធ្វើឡើងពីមាសសុទ្ធ ១៨ ការ៉ាត់ ដើម្បីឱ្យភ្ញៀវទេសចរ ក៏ដូចជាគ្រប់មជ្ឈដ្ឋានទាំងអស់ អាចធ្វើការសាកល្បងប្រើប្រាស់នូវផលិតផលថ្មីមួយនេះ ក្នុងការដាក់តាំងបង្ហាញនៅសារមន្ទីរ Guggengeim នាទីក្រុងញូវយ៉ក។ផលិតផលដ៏កម្រមួយនេះ គឺជាការរចនាឡើងដោយវិចិត្រករ និងជាជាងចម្លាក់ដ៏ប៉ិនប្រសប់ម្នាក់ឈ្មោះ Maurizio Cattelan ជនជាតិអ៊ីតាលី ហើយគាត់ចំណាយពេលវេលារហូតដល់ទៅ ៥ឆ្នាំ ក្នុងការធ្វើវា។

ល្បីពេញពិភពលោក! អាមេរិក កំពុងដាក់សម្ពោធបង្គន់ធ្វើពីមាសសុទ្ធ ១៨ ការ៉ាត់

សារមន្ទីរ Guggengeim ដ៏ល្បីក្នុងទីក្រុងញូយ៉ក បានប្រកាសឱ្យដឹងថា សម្រាប់មនុស្សពេញវ័យ ដែលចង់សាកល្បងប្រើប្រាស់នូវបង្គន់មាសនេះ គឺត្រូវចំណាយប្រាក់ចំនួន ១១,៣៣អឺរ៉ូ (១៥ដុល្លារអាមេរិក) ។ ដោយឡែកសម្រាប់សមាជិក ឬបុគ្គលិកធ្វើការនៅក្នុងសារមន្ទីរខាងលើនេះ ព្រមទាំងកុមារតូចៗ គឺត្រូវបានអនុញ្ញាតិឱ្យប្រើប្រាស់បង្គន់មាសនេះ ដោយមិនចាំបាច់បង់ប្រាក់អ្វីឡើយ។

ល្បីពេញពិភពលោក! អាមេរិក កំពុងដាក់សម្ពោធបង្គន់ធ្វើពីមាសសុទ្ធ ១៨ ការ៉ាត់

តែទោះបីជាយ៉ាងណាក៏ដោយ ខាងសារមន្ទីរនឹងដាក់សន្តិសុខ ឈរយាមនៅខាងក្រៅ ដើម្បីធានានូវសុវត្ថិភាព ពីការបាក់បែក ក៏ដូចជាការបំផ្លិចបំផ្លាញណាមួយ៕

ល្បីពេញពិភពលោក! អាមេរិក កំពុងដាក់សម្ពោធបង្គន់ធ្វើពីមាសសុទ្ធ ១៨ ការ៉ាត់

ប្រភព ៖ pmhotnews

  • ល្បីពេញពិភពលោក! អាមេរិក កំពុងដាក់សម្ពោធបង្គន់ធ្វើពីមាសសុទ្ធ ១៨ ការ៉ាត់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/16  Category:កំសាន្ត
Tags: